លោកុប្បត្តិ 23:18 - ព្រះគម្ពីរខ្មែរសាកល ឲ្យអ័ប្រាហាំ ទុកជាកម្មសិទ្ធិនៅចំពោះភ្នែកកូនចៅហេត គឺនៅចំពោះមនុស្សទាំងអស់ដែលចូលតាមខ្លោងទ្វារទីក្រុង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បានប្រគល់ឲ្យលោកអ័ប្រាហាំទាំងអស់ទុកជាកេរអាករ នៅមុខពួកកូនចៅហេត គឺនៅចំពោះមុខអស់អ្នកដែលចូលតាមទ្វារក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បានត្រឡប់មកជាកម្មសិទ្ធិរបស់លោកអប្រាហាំ ដោយមានជនជាតិហេត និងមនុស្សម្នាទាំងអស់ដែលអង្គុយនៅមាត់ទ្វារក្រុងជាសាក្សី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានប្រគល់ផ្តាច់ទាំងអស់ទុកជាកេរ្តិ៍របស់អ័ប្រាហាំ នៅមុខពួកកូនចៅហេត គឺនៅចំពោះមុខនៃអស់អ្នកដែលចូលតាមទ្វារក្រុងគេ អាល់គីតាប បានត្រឡប់មកជាកម្មសិទ្ធិរបស់អ៊ីព្រហ៊ីម ដោយមានជនជាតិហេត និងមនុស្សម្នាទាំងអស់ដែលអង្គុយនៅមាត់ទ្វារក្រុង ជាសាក្សី។ |
ពេលនោះ អេប្រុនកំពុងអង្គុយនៅកណ្ដាលចំណោមកូនចៅហេត។ អេប្រុនជាជនជាតិហេតក៏តបនឹងអ័ប្រាហាំ ខណៈដែលកូនចៅហេតកំពុងស្ដាប់ គឺនៅចំពោះមនុស្សទាំងអស់ដែលចូលតាមខ្លោងទ្វារទីក្រុង ដោយនិយាយថា៖
បន្ទាប់ពីការទាំងនេះ អ័ប្រាហាំបានបញ្ចុះសារ៉ាប្រពន្ធរបស់គាត់ក្នុងរអាងត្រង់ចម្ការនៅម៉ាក់ពេឡា ទល់មុខម៉ាមរេ (ម៉ាមរេគឺហេប្រុន) ក្នុងដែនដីកាណាន។
អ៊ីសាក និងអ៊ីសម៉ាអែលកូនប្រុសរបស់គាត់ ក៏បញ្ចុះគាត់នៅក្នុងរអាងនៅម៉ាក់ពេឡា ត្រង់ចម្ការរបស់អេប្រុនកូនប្រុសសូហារជាជនជាតិហេត ដែលនៅទល់មុខម៉ាមរេ
ដូច្នេះ ហេម័រ និងស៊ីគែមកូនប្រុសរបស់គាត់ក៏ទៅឯខ្លោងទ្វារនៃទីក្រុងរបស់ពួកគេ ហើយនិយាយនឹងមនុស្សនៃទីក្រុងថា៖
អស់អ្នកដែលចេញចូលតាមខ្លោងទ្វារទីក្រុងក៏ស្ដាប់តាមហេម័រ និងស៊ីគែមកូនប្រុសរបស់គាត់។ បន្ទាប់មក មនុស្សប្រុសទាំងអស់បានទទួលពិធីកាត់ស្បែក គឺអស់អ្នកដែលចេញចូលតាមខ្លោងទ្វារទីក្រុង។