Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 23:10 - ព្រះគម្ពីរខ្មែរសាកល

10 ពេលនោះ អេប្រុន​កំពុង​អង្គុយ​នៅកណ្ដាលចំណោម​កូនចៅ​ហេត​។ អេប្រុន​ជា​ជនជាតិហេត​ក៏​តប​នឹង​អ័ប្រាហាំ ខណៈដែល​កូនចៅ​ហេត​កំពុង​ស្ដាប់ គឺ​នៅចំពោះ​មនុស្ស​ទាំងអស់​ដែល​ចូល​តាម​ខ្លោងទ្វារ​ទីក្រុង ដោយ​និយាយថា​៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ឯ​អេប្រុនក៏​អង្គុយ​រួម​ជា‌មួយ​ពួក​កូន​ចៅ​ហេត​ទាំង​នោះ​ដែរ គាត់​ឆ្លើយ​ទៅ​លោក​អ័ប្រា‌ហាំ​នៅ​ចំពោះ​មុខ​ពួក​កូន​ចៅ​ហេត គឺ​នៅ​ចំពោះ​អស់​អ្នក​ដែល​ចូល​តាម​ទ្វារ​ក្រុង​នោះ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 លោក​អេប្រូន ជា​ជន‌ជាតិ​ហេត ក៏​អង្គុយ​រួម​ជា​មួយ​ជន​រួម​ជាតិ​របស់​គាត់​ឯ​ទៀតៗ​ដែរ។ គាត់​ឆ្លើយ​ទៅ​លោក​អប្រាហាំ​វិញ នៅ​ចំពោះ​មុខ​ជន‌ជាតិ​ហេត និង​នៅ​ចំពោះ​មុខ​មនុស្ស‌ម្នា​ទាំង​ប៉ុន្មាន ដែល​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 រីឯ​អេប្រុន​ជា​សាសន៍​ហេត គាត់​ក៏​អង្គុយ​ជា​មួយ​នឹង​ពួក​បង​ប្អូន​នោះ​ដែរ ហើយ​គាត់​ឆ្លើយ​ទៅ​អ័ប្រា‌ហាំ​នៅ​មុខ​ពួក​បង​ប្អូន​ខ្លួន គឺ​នៅ​ចំពោះ​អស់​ពួក​អ្នក​ដែល​ចូល​តាម​ទ្វារ​ក្រុង​នោះ​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

10 អេប្រូន ជា​ជន‌ជាតិ​ហេត ក៏​អង្គុយ​រួម​ជា​មួយ​ជន​រួម​ជាតិ​របស់​គាត់​ឯ​ទៀតៗ​ដែរ។ គាត់​ឆ្លើយ​ទៅ​អ៊ីព្រហ៊ីម​វិញ នៅ​ចំពោះ​មុខ​ជន‌ជាតិ​ហេត និង​នៅ​ចំពោះ​មុខ​មនុស្ស​ម្នា​ទាំង​ប៉ុន្មាន ដែល​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង​ថា៖

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 23:10
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឲ្យ​អ័ប្រាហាំ ទុកជា​កម្មសិទ្ធិ​នៅចំពោះ​ភ្នែក​កូនចៅ​ហេត គឺ​នៅចំពោះ​មនុស្ស​ទាំងអស់​ដែល​ចូល​តាម​ខ្លោងទ្វារ​ទីក្រុង​។


ឲ្យ​គាត់​ប្រគល់​រអាង​នៅ​ម៉ាក់ពេឡា​ដែល​ជារបស់​គាត់​មក​ខ្ញុំ វា​នៅ​ចុង​ចម្ការ​របស់គាត់​ទេ​។ សូមឲ្យ​គាត់​ប្រគល់​វា​មក​ខ្ញុំ​តាម​តម្លៃ​ពេញ ទុកជា​កម្មសិទ្ធិ​សម្រាប់ជា​ផ្នូរ នៅចំពោះ​អស់លោក​ផង”។


បន្ទាប់មក បាវបម្រើ​នោះ​យក​អូដ្ឋ​ដប់​ក្បាល​ពី​ហ្វូង​អូដ្ឋ​របស់​ចៅហ្វាយ​ខ្លួន ហើយ​ចេញដំណើរ​ទៅ ទាំង​យក​របស់ល្អ​ផ្សេងៗ​របស់​ចៅហ្វាយ​ខ្លួន​នៅក្នុង​ដៃ​ទៅជាមួយ​ដែរ​។ គាត់​ក្រោកឡើង​ចេញដំណើរ​ទៅ​មេសូប៉ូតាមា គឺ​ទៅ​ទីក្រុង​របស់​ណាឃរ​។


ដូច្នេះ ហេម័រ និង​ស៊ីគែម​កូនប្រុស​របស់គាត់​ក៏​ទៅ​ឯ​ខ្លោងទ្វារ​នៃ​ទីក្រុង​របស់ពួកគេ ហើយ​និយាយ​នឹង​មនុស្ស​នៃ​ទីក្រុង​ថា​៖


អស់អ្នក​ដែល​ចេញចូល​តាម​ខ្លោងទ្វារ​ទីក្រុង​ក៏​ស្ដាប់តាម​ហេម័រ និង​ស៊ីគែម​កូនប្រុស​របស់គាត់​។ បន្ទាប់មក មនុស្សប្រុស​ទាំងអស់​បាន​ទទួលពិធីកាត់ស្បែក គឺ​អស់អ្នក​ដែល​ចេញចូល​តាម​ខ្លោងទ្វារ​ទីក្រុង​។


ជា​វិញ្ញាណ​នៃ​សេចក្ដីយុត្តិធម៌​ដល់​អ្នកដែល​អង្គុយ​កាត់ក្ដី ជា​កម្លាំង​ដល់​អ្នកដែល​បង្វែរ​ចម្បាំង​ឲ្យទៅវិញ​នៅ​ខ្លោងទ្វារក្រុង​។


ព្រះយេស៊ូវ​ទ្រង់​ជិះ​ទូក​ឆ្លង​ទៅដល់​ទីក្រុង​របស់ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម