Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 34:20 - ព្រះគម្ពីរខ្មែរសាកល

20 ដូច្នេះ ហេម័រ និង​ស៊ីគែម​កូនប្រុស​របស់គាត់​ក៏​ទៅ​ឯ​ខ្លោងទ្វារ​នៃ​ទីក្រុង​របស់ពួកគេ ហើយ​និយាយ​នឹង​មនុស្ស​នៃ​ទីក្រុង​ថា​៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ដូច្នេះ ហាម៉ោរ និង​ស៊ីគែម​ជា​កូន​ក៏​ទៅ​ឯ​ទ្វារ​ក្រុង ហើយ​ពោល​ទៅ​កាន់​មនុស្ស​នៅ​ទី​ក្រុង​របស់​ខ្លួន​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 លោក​ហា‌ម៉ោរ និង​ស៊ីគែម​ជា​កូន បាន​នាំ​គ្នា​ទៅ​មាត់​ទ្វារ​ក្រុង ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រុង​នោះ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 នោះ​ហាម៉ោរ​នឹង​ស៊ីគែម​ជា​បុត្រ​ក៏​ទៅ​ឯ​ទ្វារ​ក្រុង មាន​បន្ទូល​នឹង​ពួក​មនុស្ស​នៅ​ទី​ក្រុង​ទ្រង់​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ហាម៉ោរ និង​ស៊ីគែម​ជា​កូន បាន​នាំ​គ្នា​ទៅ​មាត់​ទ្វារ​ក្រុង ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រុង​នោះ​ថា៖

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 34:20
14 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ឲ្យពរ​អ្នក​យ៉ាងបរិបូរ​ជាប្រាកដ ហើយ​នឹង​បង្កើនចំនួន​ពូជពង្ស​របស់អ្នក​ឲ្យច្រើនឡើង​ដូច​ផ្កាយ​នៅ​លើមេឃ និង​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរសមុទ្រ នោះ​ពូជពង្ស​របស់អ្នក​នឹង​យក​ទ្វារក្រុង​របស់​ខ្មាំងសត្រូវ​ជាកម្មសិទ្ធិ​។


ពេលនោះ អេប្រុន​កំពុង​អង្គុយ​នៅកណ្ដាលចំណោម​កូនចៅ​ហេត​។ អេប្រុន​ជា​ជនជាតិហេត​ក៏​តប​នឹង​អ័ប្រាហាំ ខណៈដែល​កូនចៅ​ហេត​កំពុង​ស្ដាប់ គឺ​នៅចំពោះ​មនុស្ស​ទាំងអស់​ដែល​ចូល​តាម​ខ្លោងទ្វារ​ទីក្រុង ដោយ​និយាយថា​៖


អ្នកកំលោះ​នោះ​ក៏​មិន​បង្អង់​នឹង​ធ្វើ​ការ​នេះ​ឡើយ ពីព្រោះ​គាត់​ពេញចិត្ត​នឹង​កូនស្រី​របស់​យ៉ាកុប ណាមួយ​ក្នុង​ផ្ទះ​របស់​ឪពុក​គាត់​ទាំងមូល គាត់​ត្រូវគេ​គោរព​ជាងគេ​។


“អ្នក​ទាំងនោះ​អាចនៅសុខសាន្ត​ជាមួយ​ពួកយើង ដូច្នេះ​ចូរឲ្យ​ពួកគេ​រស់នៅ​ក្នុង​ទឹកដី​នេះ ហើយ​ឲ្យ​ពួកគេ​ធ្វើជំនួញ​នៅ​ស្រុកនេះ​ចុះ ដ្បិត​មើល៍! ទឹកដី​នេះ​ធំល្មម​សម្រាប់​ពួកគេ​។ ពួកយើង​អាច​យក​កូនស្រី​របស់ពួកគេ​ធ្វើជា​ប្រពន្ធ ហើយ​ឲ្យ​កូនស្រី​របស់ពួកយើង​ទៅ​ពួកគេ​។


មានពរ​ហើយ មនុស្ស​ដែល​បំពង់ព្រួញ​របស់ខ្លួន​ពេញ​ដោយ​ព្រួញ​! កាលណា​គេ​និយាយ​ជាមួយ​សត្រូវ​នៅឯ​ទ្វារក្រុង គេ​នឹង​មិន​អាម៉ាស់មុខ​ឡើយ​៕


ប្ដី​របស់នាង​ត្រូវគេ​ស្គាល់​នៅតាម​ខ្លោងទ្វារក្រុង ពេល​គាត់​អង្គុយ​ក្នុងចំណោម​ពួក​ចាស់ទុំ​ក្នុង​ស្រុក​។


នេះ​ជា​ការ​ដែល​អ្នករាល់គ្នា​ត្រូវ​ធ្វើ គឺ​គ្រប់គ្នា​ត្រូវ​និយាយ​សេចក្ដីពិត​នឹង​អ្នកជិតខាង​របស់ខ្លួន ហើយ​ត្រូវ​អនុវត្ត​សេចក្ដីពិតត្រង់ និង​ការកាត់ក្ដី​សម្រាប់​សេចក្ដីសុខសាន្ត នៅក្នុង​ទ្វារក្រុង​របស់អ្នករាល់គ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម