Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 23:18 - អាល់គីតាប

18 បាន​ត្រឡប់​មក​ជា​កម្ម‌សិទ្ធិ​របស់​អ៊ីព្រហ៊ីម ដោយ​មាន​ជន‌ជាតិ​ហេត និង​មនុស្ស​ម្នា​ទាំង​អស់​ដែល​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង ជា​សាក្សី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ឲ្យ​អ័ប្រាហាំ ទុកជា​កម្មសិទ្ធិ​នៅចំពោះ​ភ្នែក​កូនចៅ​ហេត គឺ​នៅចំពោះ​មនុស្ស​ទាំងអស់​ដែល​ចូល​តាម​ខ្លោងទ្វារ​ទីក្រុង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 បាន​ប្រគល់​ឲ្យ​លោក​អ័ប្រា‌ហាំទាំង​អស់​ទុក​ជា​កេរ​អាករ នៅ​មុខ​ពួក​កូន​ចៅ​ហេត គឺ​នៅ​ចំពោះ​មុខ​អស់​អ្នក​ដែល​ចូល​តាម​ទ្វារ​ក្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 បាន​ត្រឡប់​មក​ជា​កម្មសិទ្ធិ​របស់​លោក​អប្រាហាំ ដោយ​មាន​ជន‌ជាតិ​ហេត និង​មនុស្ស‌ម្នា​ទាំង​អស់​ដែល​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង​ជា​សាក្សី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 បាន​ប្រគល់​ផ្តាច់​ទាំង​អស់​ទុក​ជា​កេរ្តិ៍​របស់​អ័ប្រា‌ហាំ នៅ​មុខ​ពួក​កូន​ចៅ​ហេត គឺ​នៅ​ចំពោះ​មុខ​នៃ​អស់​អ្នក​ដែល​ចូល​តាម​ទ្វារ​ក្រុង​គេ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 23:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កាណាន​បង្កើត​បាន​ស៊ីដូន ជា​កូន​ច្បង និង​ហេត


អេប្រូន ជា​ជន‌ជាតិ​ហេត ក៏​អង្គុយ​រួម​ជា​មួយ​ជន​រួម​ជាតិ​របស់​គាត់​ឯ​ទៀតៗ​ដែរ។ គាត់​ឆ្លើយ​ទៅ​អ៊ីព្រហ៊ីម​វិញ នៅ​ចំពោះ​មុខ​ជន‌ជាតិ​ហេត និង​នៅ​ចំពោះ​មុខ​មនុស្ស​ម្នា​ទាំង​ប៉ុន្មាន ដែល​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង​ថា៖


បន្ទាប់​មក អ៊ីព្រហ៊ីម​ក៏​បាន​បញ្ចុះ​សព​សារ៉ា ជា​ភរិយា ក្នុង​រូង​ភ្នំ នៅ​ចម្ការ​ម៉ាកពេ‌ឡា​ដែល​នៅ​ខាង​កើត​ម៉ាមរ៉េ ពោល​គឺ​ក្រុង​ហេប្រូន ក្នុង​ស្រុក​កាណាន។


អ៊ីសា‌ហាក់ និង​អ៊ីស្មា‌អែល ជា​កូន​របស់​គាត់​នាំ​គ្នា​បញ្ចុះ​សព​គាត់​នៅ​ក្នុង​រូង​ភ្នំ​ម៉ាកពេ‌ឡា នៅ​ក្នុង​ចម្ការ​របស់​អេប្រុន កូន​របស់​សូហារ​ជន‌ជាតិ​ហេត ដែល​ស្ថិត​នៅ​ខាង​កើត​ម៉ាមរេ


ហាម៉ោរ និង​ស៊ីគែម​ជា​កូន បាន​នាំ​គ្នា​ទៅ​មាត់​ទ្វារ​ក្រុង ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រុង​នោះ​ថា៖


មនុស្ស​ម្នា​ទាំង​ប៉ុន្មាន​ដែល​បាន​ចេញ​ទៅ​ស្តាប់​ហាម៉ោរ និង​ស៊ីគែម កូន​របស់​គាត់​នៅ​មាត់​ទ្វារ​ក្រុង ក៏​យល់​ស្រប​តាម​ពាក្យ​របស់​អ្នក​ទាំង​ពីរ ហើយ​ប្រុសៗ​ដែល​ទៅ​ស្តាប់​នៅ​មាត់​ទ្វារ​ក្រុង​បាន​ខតាន់​ទាំង​អស់​គ្នា។


ខ្ញុំ​ប្រគល់​លិខិត​បញ្ជាក់​ទិញ​ដី​នោះ​ទៅ​ឲ្យ​លោក​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា និង​ជា​ចៅ​របស់​លោក​ម៉ាសេ‌យ៉ា នៅ​ចំពោះ​មុខ​លោក​ហាណា‌មាល ជា​កូន​របស់​ឪពុក​មា​ខ្ញុំ ដោយ​មាន​សាក្សី​ដែល​បាន​ចុះ​ហត្ថ‌លេខា​នៅ​លើ​លិខិត​បញ្ជាក់ ព្រម​ទាំង​ជន‌ជាតិ​យូដា​ដែល​ស្ថិត​នៅ​ក្នុង​ទី​ឃុំ‌ឃាំង​នោះ​ដឹង​ឮ​ផង។


លោក​បូអូស​ចេញ​ទៅ​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង។ ពេល​នោះ បុរស​ដែល​ជាប់​សាច់​ញាតិ​ជិត​បំផុត​របស់​លោក​អេលី‌ម៉ាឡេក គឺ​បុរស​ដែល​លោក​បូអូស ប្រាប់​នាង​រស់​កាល​ពី​មុន បាន​ដើរ​កាត់​កន្លែង​នោះ។ លោក​បូអូស​ពោល​ទៅ​កាន់​បុរស​នោះ​ថា៖ «សូម​បង​អញ្ជើញ​មក​អង្គុយ​ទី​នេះ​សិន»។ បុរស​នោះ​ក៏​អង្គុយ​ចុះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម