Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 23:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 បាន​ប្រគល់​ឲ្យ​លោក​អ័ប្រា‌ហាំទាំង​អស់​ទុក​ជា​កេរ​អាករ នៅ​មុខ​ពួក​កូន​ចៅ​ហេត គឺ​នៅ​ចំពោះ​មុខ​អស់​អ្នក​ដែល​ចូល​តាម​ទ្វារ​ក្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ឲ្យ​អ័ប្រាហាំ ទុកជា​កម្មសិទ្ធិ​នៅចំពោះ​ភ្នែក​កូនចៅ​ហេត គឺ​នៅចំពោះ​មនុស្ស​ទាំងអស់​ដែល​ចូល​តាម​ខ្លោងទ្វារ​ទីក្រុង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 បាន​ត្រឡប់​មក​ជា​កម្មសិទ្ធិ​របស់​លោក​អប្រាហាំ ដោយ​មាន​ជន‌ជាតិ​ហេត និង​មនុស្ស‌ម្នា​ទាំង​អស់​ដែល​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង​ជា​សាក្សី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 បាន​ប្រគល់​ផ្តាច់​ទាំង​អស់​ទុក​ជា​កេរ្តិ៍​របស់​អ័ប្រា‌ហាំ នៅ​មុខ​ពួក​កូន​ចៅ​ហេត គឺ​នៅ​ចំពោះ​មុខ​នៃ​អស់​អ្នក​ដែល​ចូល​តាម​ទ្វារ​ក្រុង​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 បាន​ត្រឡប់​មក​ជា​កម្ម‌សិទ្ធិ​របស់​អ៊ីព្រហ៊ីម ដោយ​មាន​ជន‌ជាតិ​ហេត និង​មនុស្ស​ម្នា​ទាំង​អស់​ដែល​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង ជា​សាក្សី។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 23:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កាណាន​បង្កើត​ស៊ីដូន​ជា​កូន​ច្បង និង​ហេត


ឯ​អេប្រុនក៏​អង្គុយ​រួម​ជា‌មួយ​ពួក​កូន​ចៅ​ហេត​ទាំង​នោះ​ដែរ គាត់​ឆ្លើយ​ទៅ​លោក​អ័ប្រា‌ហាំ​នៅ​ចំពោះ​មុខ​ពួក​កូន​ចៅ​ហេត គឺ​នៅ​ចំពោះ​អស់​អ្នក​ដែល​ចូល​តាម​ទ្វារ​ក្រុង​នោះ​ថា៖


លោក​អ័ប្រា‌ហាំ​ក៏​បញ្ចុះ​សព​លោក​ស្រី​សារ៉ា ជា​ប្រពន្ធ នៅ​ក្នុង​ល្អាង​នៃ​ចម្ការ​ម៉ាក់ពេ‌ឡា ខាង​កើត​ម៉ាមរេ (គឺជា​ក្រុង​ហេប្រុន) ក្នុង​ស្រុក​កាណាន។


លោក​អ៊ីសាក និង​លោក​អ៊ីស‌ម៉ា‌អែល ដែល​ជា​កូន​របស់​លោក នាំ​គ្នា​បញ្ចុះ​សព​លោក​នៅ​ក្នុង​ល្អាង​ម៉ាក់​ពេឡា នៅ​ចម្ការ​អេប្រុន កូន​របស់​សូហារ ជា​សាសន៍​ហេត​ដែល​នៅ​ខាង​មុខ​ម៉ាមរេ


ដូច្នេះ ហាម៉ោរ និង​ស៊ីគែម​ជា​កូន​ក៏​ទៅ​ឯ​ទ្វារ​ក្រុង ហើយ​ពោល​ទៅ​កាន់​មនុស្ស​នៅ​ទី​ក្រុង​របស់​ខ្លួន​ថា៖


អស់​អ្នក​ដែល​ចេញ​ចូល​តាម​ទ្វារ​ក្រុង​នោះ គេ​ក៏​ស្តាប់​តាម​ហាម៉ោរ និង​ស៊ីគែម​កូន​របស់​លោក ហើយ​ប្រុសៗ​បាន​ទទួល​ពិធី​កាត់​ស្បែក​ទាំង​អស់​គ្នា គឺ​អស់​អ្នក​ដែល​ចេញ​ចូល​តាម​ទ្វារ​ក្រុង។


ខ្ញុំ​ក៏​ប្រគល់​សំបុត្រ​ទិញដី​ដល់​បារូក ជា​កូន​នេរីយ៉ា​ដែល​ជា​កូន​ម៉ាសេយ៉ា​នៅ​ចំពោះ​មុខ​ហាណាមាល​ជា​កូន​របស់​ឪពុក​មា​ខ្ញុំ និង​នៅ​ចំពោះ​ពួក​ស្មរ​បន្ទាល់ ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​សំបុត្រ​ទិញដី​នោះ នៅ​មុខ​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​អង្គុយ​នៅ​ទី‌លាន​នៃ​គុក។


លោក​បូអូស​បាន​ឡើង​ទៅ​អង្គុយ​នៅ​ត្រង់​ទ្វារ​ក្រុង ហើយ​មើល៍ អ្នក​ដែល​មាន​ច្បាប់​នឹង​លោះ ដែល​លោក​បូអូស​បាន​និយាយ​ប្រាប់​នាង​រស់​ក៏​មក​ដល់។ ដូច្នេះ លោក​បូអូស​ពោល​ថា៖ «បង​អើយ សូម​អញ្ជើញ​មក​អង្គុយ​នៅ​ទី​នេះ​សិន» គាត់​ក៏​ចូល​មក​អង្គុយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម