ឡុតងើបភ្នែកឡើង ឃើញវាលទំនាបទាំងមូលនៃទន្លេយ័រដាន់ដែលមានទឹកគ្រប់ទីកន្លែងរហូតដល់សូអារ ដ្បិតមុនដែលព្រះយេហូវ៉ាបានបំផ្លាញសូដុម និងកូម៉ូរ៉ា ទឹកដីនោះដូចជាសួនរបស់ព្រះយេហូវ៉ា និងដូចជាដែនដីអេហ្ស៊ីប
លោកុប្បត្តិ 19:22 - ព្រះគម្ពីរខ្មែរសាកល ចូរប្រញាប់រត់គេចទៅទីនោះទៅ ដ្បិតយើងមិនអាចធ្វើអ្វីបានទេ ទាល់តែអ្នកទៅដល់ទីនោះសិន”។ ដោយហេតុនេះ គេដាក់ឈ្មោះទីក្រុងនោះថា សូអារ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរប្រញាប់ឡើង ហើយរត់ទៅទីនោះទៅ ដ្បិតខ្ញុំមិនអាចធ្វើអ្វីបានទេ ទាល់តែអ្នកបានទៅដល់ទីនោះសិន»។ ហេតុនេះហើយបានជាគេហៅទីក្រុងនោះថា "សូអារ" ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្រញាប់ប្រញាល់រត់ឲ្យដល់ក្រុងនោះចុះ ដ្បិតខ្ញុំមិនអាចធ្វើអ្វីមុនលោកទៅដល់ឡើយ»។ ហេតុនេះហើយបានជាគេដាក់ឈ្មោះក្រុងនោះថា «សូអារ» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរប្រញាប់ឡើង ហើយរត់ទៅឯណោះឲ្យរួចចុះ ដ្បិតអញធ្វើអ្វីមិនកើត ទាល់តែឯងបានទៅដល់សិន ដូច្នេះ ទីក្រុងនោះបានហៅឈ្មោះថា សូអារ។ អាល់គីតាប ចូរប្រញាប់ប្រញាល់រត់ឲ្យដល់ក្រុងនោះចុះ ដ្បិតខ្ញុំមិនអាចធ្វើអ្វី មុនអ្នកទៅដល់ឡើយ»។ ហេតុនេះ ហើយបានជាគេដាក់ឈ្មោះក្រុងនោះថា «សូអារ»។ |
ឡុតងើបភ្នែកឡើង ឃើញវាលទំនាបទាំងមូលនៃទន្លេយ័រដាន់ដែលមានទឹកគ្រប់ទីកន្លែងរហូតដល់សូអារ ដ្បិតមុនដែលព្រះយេហូវ៉ាបានបំផ្លាញសូដុម និងកូម៉ូរ៉ា ទឹកដីនោះដូចជាសួនរបស់ព្រះយេហូវ៉ា និងដូចជាដែនដីអេហ្ស៊ីប
ស្ដេចទាំងនោះបានធ្វើសង្គ្រាមទាស់នឹងបេរ៉ាស្ដេចនៃសូដុម ប៊ីរសាស្ដេចនៃកូម៉ូរ៉ា ស៊ីណាបស្ដេចនៃអាត់ម៉ា សេមេប៊ើរស្ដេចនៃសេបោម និងស្ដេចនៃបេឡា (បេឡាគឺសូអារ)។
ទូតសួគ៌តបនឹងគាត់ថា៖ “មើល៍! យើងយល់ព្រមនឹងអ្នកចំពោះការនេះថា យើងមិនរំលាយទីក្រុងដែលអ្នកបាននិយាយនោះឡើយ។
ចិត្តរបស់ខ្ញុំស្រែកយំចំពោះម៉ូអាប់; ពួកអ្នករត់រួចរបស់នាងទៅដល់សូអារ និងដល់អេក្លាត-សេលីស៊ីយ៉ា ពួកគេឡើងចំណោតលូគីតទាំងយំសោក ពួកគេបញ្ចេញសម្រែកតាមផ្លូវទៅហូរ៉ូណែម ដោយសារតែការអន្តរាយ។
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ដូចដែលគេរកបានស្រាទំពាំងបាយជូរថ្មីក្នុងចង្កោមទំពាំងបាយជូរមួយ ហើយពោលថា: ‘កុំបំផ្លាញវាឡើយ ពីព្រោះមានពរនៅក្នុងវា’ យ៉ាងណា យើងក៏ធ្វើយ៉ាងនោះដែរ ដោយយល់ដល់អ្នកបម្រើរបស់យើង ដើម្បីកុំឲ្យបំផ្លាញទាំងអស់ឡើយ។
ដូច្នេះ ក្រៅពីដាក់ព្រះហស្តលើអ្នកជំងឺខ្លះឲ្យជា ព្រះអង្គមិនអាចធ្វើការអស្ចារ្យអ្វីនៅទីនោះបានឡើយ។
ប្រសិនបើយើងមិនស្មោះត្រង់ ក៏ព្រះអង្គនៅស្មោះត្រង់ដដែល ដ្បិតព្រះអង្គមិនអាចបដិសេធអង្គទ្រង់បានឡើយ។
ដែលផ្អែកលើសេចក្ដីសង្ឃឹមនៃជីវិតអស់កល្បជានិច្ច។ ព្រះដែលមិនចេះភូតភរ បានសន្យាអំពីជីវិតអស់កល្បជានិច្ច តាំងពីមុនកាលសម័យមកម្ល៉េះ។