នេះជាវង្សត្រកូលរបស់ថេរ៉ា: ថេរ៉ាបានបង្កើតអាប់រ៉ាម ណាឃរ និងហារ៉ាន ហើយហារ៉ានបានបង្កើតឡុត។
លោកុប្បត្តិ 19:1 - ព្រះគម្ពីរខ្មែរសាកល រីឯទូតសួគ៌ទាំងពីរនោះមកដល់សូដុមនៅពេលល្ងាច ពេលនោះឡុតកំពុងអង្គុយនៅខ្លោងទ្វារក្រុងសូដុម។ នៅពេលឡុតឃើញពួកគេ គាត់ក៏ក្រោកឡើងទៅទទួលពួកគេ ហើយក្រាបមុខដល់ដី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅពេលល្ងាច ទេវតាទាំងពីរបានទៅដល់ក្រុងសូដុម ហើយឡុតអង្គុយនៅមាត់ទ្វារក្រុង។ កាលឡុតឃើញទេវតាទាំងពីរ គាត់ក្រោកឡើងទៅទទួល ហើយក្រាបចុះឱនមុខដល់ដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលល្ងាច ទេវតា*ទាំងពីរបានទៅដល់ក្រុងសូដុម។ លោកឡុតអង្គុយនៅមាត់ទ្វារក្រុង។ ពេលលោកឡុតឃើញទេវតាទាំងពីរ គាត់ក្រោកឡើងទៅទទួលដោយក្រាបចុះ ឱនមុខដល់ដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ពេលត្រលប់ នោះទេវតាទាំង២ក៏ទៅដល់ក្រុងសូដុំម ឯឡុតគាត់អង្គុយនៅមាត់ទ្វារក្រុង គាត់ក៏ឃើញ ហើយក្រោកទៅទទួល រួចក្រាបផ្កាប់មុខនឹងដី ជំរាបថា អាល់គីតាប នៅពេលល្ងាច ម៉ាឡាអ៊ីកាត់ទៅដល់ក្រុងសូដុម។ ឡូតអង្គុយនៅមាត់ទ្វារក្រុង។ ពេលឡូតឃើញម៉ាឡាអ៊ីកាត់ទាំងពីរ គាត់ក្រោកឡើងទៅទទួល ទាំងក្រាបចុះ អោនមុខដល់ដី។ |
នេះជាវង្សត្រកូលរបស់ថេរ៉ា: ថេរ៉ាបានបង្កើតអាប់រ៉ាម ណាឃរ និងហារ៉ាន ហើយហារ៉ានបានបង្កើតឡុត។
អាប់រ៉ាមបានរស់នៅក្នុងដែនដីកាណាន ចំណែកឯឡុតវិញ គាត់ទៅរស់នៅតាមទីក្រុងនានានៃវាលទំនាប ហើយរើរោងទៅត្រឹមសូដុម។
បន្ទាប់មក បុរសទាំងបីក៏ក្រោកឡើងចេញពីទីនោះ ហើយអើតមើលសូដុម រីឯអ័ប្រាហាំក៏ទៅជាមួយពួកគេ ដើម្បីជូនដំណើរពួកគេ។
ដូច្នេះ បុរសទាំងនោះក៏បែរចេញពីទីនោះ ហើយទៅឯសូដុម រីឯអ័ប្រាហាំនៅតែឈរនៅចំពោះព្រះយេហូវ៉ានៅឡើយ។
រួចនិយាយថា៖ “មើល៍! លោកម្ចាស់របស់ខ្ញុំអើយ សូមបែរចូលទៅក្នុងផ្ទះរបស់បាវបម្រើពួកលោក ហើយស្នាក់នៅមួយយប់ ព្រមទាំងលាងជើងពួកលោកសិនចុះ រួចសឹមក្រោកឡើងទៅតាមផ្លូវរបស់ពួកលោកចុះ”។ ប៉ុន្តែពួកគេតបថា៖ “ទេ យើងនឹងស្នាក់នៅមួយយប់ក្នុងទីធ្លាក្រុង”។
ពួកអ្នកដែលអង្គុយតាមខ្លោងទ្វារក្រុងនិយាយដើមទូលបង្គំ ហើយទូលបង្គំជាចម្រៀងរបស់មនុស្សប្រមឹក។
កុំភ្លេចទទួលភ្ញៀវដោយរាក់ទាក់ ដ្បិតដោយសារតែការនេះ អ្នកខ្លះបានទទួលទូតសួគ៌ដោយមិនដឹងខ្លួន។