Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 13:12 - ព្រះគម្ពីរខ្មែរសាកល

12 អាប់រ៉ាម​បាន​រស់នៅ​ក្នុង​ដែនដី​កាណាន ចំណែកឯ​ឡុត​វិញ គាត់​ទៅ​រស់នៅ​តាម​ទីក្រុង​នានា​នៃ​វាលទំនាប ហើយ​រើរោង​ទៅត្រឹម​សូដុម​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 លោក​អាប់‌រ៉ាម​តាំង​ទី​លំនៅ​នៅ​ក្នុង​ស្រុក​កាណាន រីឯ​ឡុត​វិញ តាំងទីលំនៅ​នៅ​ក្នុង​ទី​ក្រុង​នៅ​ស្រុក​វាល​នោះ ហើយ​លោក​ក៏​ផ្លាស់​ជំរំ​ទៅ​ត្រឹម​សូដុម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 លោក​អាប់រ៉ាម​រស់​នៅ​ក្នុង​ស្រុក​កាណាន រីឯ​លោក​ឡុត​រស់​នៅ​តាម​ទីក្រុង​នានា​ក្នុង​តំបន់​នោះ ហើយ​បោះ​ជំរំ​នៅ​ក្បែរ​ក្រុង​សូដុម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ឯ​អាប់រ៉ាម​គាត់​តាំង​ទី​លំនៅ​នៅ​ក្នុង​ស្រុក​កាណាន​វិញ តែ​ឡុត​គាត់​ស្នាក់​នៅ​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​វាល​នោះ ហើយ​ក៏​ផ្លាស់​ត្រសាល​គាត់​ទៅ​ត្រឹម​សូដុំម

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អ៊ីប្រាំ​រស់​នៅ​ក្នុង​ស្រុក​កាណាន រីឯ​ឡូត​រស់​នៅ​តាម​ទី​ក្រុង​នា​នា​ក្នុង​តំបន់​នោះ ហើយ​បោះ​ជំរំ​នៅ​ក្បែរ​ក្រុង​សូដុម។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 13:12
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ឡុត​ក៏​ជ្រើសរើស​វាលទំនាប​ទាំងមូល​នៃ​ទន្លេយ័រដាន់​សម្រាប់​ខ្លួន រួច​ឡុត​បាន​ចេញដំណើរ​ទៅ​ទិសខាងកើត​។ ពួកគេ​បាន​បែកចេញ​ពី​គ្នា​យ៉ាងដូច្នេះ​ឯង​។


ពួកទ្រង់​បាន​ចាប់​ឡុត​ក្មួយ​របស់​អាប់រ៉ាម​នាំទៅ​ដែរ ព្រមទាំង​ទ្រព្យសម្បត្តិ​របស់គាត់ ហើយ​ចាកចេញទៅ ដ្បិត​ឡុត​បាន​រស់នៅ​សូដុម​។


ស្ដេចទាំងនោះ​បាន​ធ្វើ​សង្គ្រាម​ទាស់នឹង​បេរ៉ា​ស្ដេច​នៃ​សូដុម ប៊ីរសា​ស្ដេច​នៃ​កូម៉ូរ៉ា ស៊ីណាប​ស្ដេច​នៃ​អាត់ម៉ា សេមេប៊ើរ​ស្ដេច​នៃ​សេបោម និង​ស្ដេច​នៃ​បេឡា (​បេឡា​គឺ​សូអារ​)​។


រីឯ​ទូតសួគ៌​ទាំង​ពីរ​នោះ​មកដល់​សូដុម​នៅ​ពេលល្ងាច ពេលនោះ​ឡុត​កំពុង​អង្គុយ​នៅ​ខ្លោងទ្វារក្រុង​សូដុម​។ នៅពេល​ឡុត​ឃើញ​ពួកគេ គាត់​ក៏​ក្រោកឡើង​ទៅ​ទទួល​ពួកគេ ហើយ​ក្រាបមុខដល់ដី


ពេលនោះ ព្រះយេហូវ៉ា​បាន​បង្អុរ​ស្ពាន់ធ័រ និង​ភ្លើង​ទៅលើ​សូដុម និង​កូម៉ូរ៉ា គឺវា​ចុះមកពី​ព្រះយេហូវ៉ា ពី​លើមេឃ​។


ព្រះអង្គ​បាន​រំលាយ​ទីក្រុង​ទាំងនោះ និង​វាលទំនាប​ទាំងមូល ព្រមទាំង​មនុស្ស​ទាំងអស់​ដែល​រស់នៅ​ទីក្រុង​ទាំងនោះ និង​អ្វីដែលដុះ​នៅ​ដី​ផង​។


នៅពេល​ព្រះ​បំផ្លាញ​ទីក្រុង​នានា​នៃ​វាលទំនាប ព្រះ​បាន​នឹកចាំ​អំពី​អ័ប្រាហាំ ព្រះអង្គ​ក៏​នាំ​ឡុត​ចេញ​ពី​កណ្ដាល​មហន្តរាយ ពេល​រំលាយ​ទីក្រុង​នានា​ដែល​ឡុត​បាន​រស់នៅ​នោះ​។


ទូលបង្គំ​ស្អប់​អង្គប្រជុំ​របស់​ពួក​ធ្វើអាក្រក់ ហើយ​ទូលបង្គំ​មិន​អង្គុយ​ជាមួយ​ពួកមនុស្ស​អាក្រក់​ឡើយ​។


កុំ​ចាញ់បោក​ឡើយ​! “មិត្ត​អាក្រក់​ធ្វើឲ្យខូច​ចរិត​ល្អ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម