គាត់បន្តទូលព្រះអង្គទៀតថា៖ “ប្រហែលជាព្រះអង្គរកឃើញសែសិបនាក់នៅទីនោះ”។ ព្រះអង្គមានបន្ទូលថា៖ “យើងនឹងមិនធ្វើឡើយ ដោយយល់ដល់សែសិបនាក់នោះ”។
លោកុប្បត្តិ 18:30 - ព្រះគម្ពីរខ្មែរសាកល គាត់ទូលទៀតថា៖ “សូមព្រះអម្ចាស់នៃទូលបង្គំកុំព្រះពិរោធឡើយ នោះទូលបង្គំនឹងទូលទៀត។ ប្រហែលជាព្រះអង្គរកឃើញសាមសិបនាក់នៅទីនោះ”។ ព្រះអង្គមានបន្ទូលថា៖ “យើងនឹងមិនធ្វើឡើយ ប្រសិនបើយើងរកឃើញសាមសិបនាក់នៅទីនោះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លោកទូលថា៖ «សូមព្រះអម្ចាស់កុំខ្ញាល់ ដើម្បីឲ្យទូលបង្គំបានទូលព្រះអង្គទៀត។ នៅទីនោះប្រហែលជារកបានតែសាមសិបនាក់ទេ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមានសាមសិបនាក់ យើងនឹងមិនធ្វើអ្វីឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំទូលថា៖ «សូមព្រះអម្ចាស់មេត្តាកុំខ្ញាល់នឹងទូលបង្គំធ្វើអ្វី ទូលបង្គំសូមអង្វរម្ដងទៀត។ ប្រហែលជាមានតែសាមសិបនាក់»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ព្រោះតែអ្នកទាំងសាមសិបនោះ យើងនឹងមិនធ្វើអ្វីឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់ទូលថា សូមកុំឲ្យព្រះអម្ចាស់ខ្ញាល់ នោះទូលបង្គំនឹងទូលទៀតថា នៅទីនោះប្រហែលជានឹងឃើញមានតែ៣០នាក់ទេ នោះទ្រង់មានបន្ទូលថា បើអញឃើញមាន៣០នាក់ នោះអញក៏មិនធ្វើអ្វីដែរ អាល់គីតាប អ៊ីព្រហ៊ីមមានប្រសាសន៍ថា៖ «សូមអុលឡោះជាអម្ចាស់មេត្តាកុំខឹងនឹងខ្ញុំធ្វើអ្វី ខ្ញុំសូមអង្វរម្តងទៀត។ ប្រហែលជាមានតែសាមសិបនាក់»។ ទ្រង់មានបន្ទូលថា៖ ព្រោះតែអ្នកទាំងសាមសិបនោះ យើងនឹងមិនធ្វើអ្វីឡើយ»។ |
គាត់បន្តទូលព្រះអង្គទៀតថា៖ “ប្រហែលជាព្រះអង្គរកឃើញសែសិបនាក់នៅទីនោះ”។ ព្រះអង្គមានបន្ទូលថា៖ “យើងនឹងមិនធ្វើឡើយ ដោយយល់ដល់សែសិបនាក់នោះ”។
គាត់ទូលទៀតថា៖ “មើល៍! ទូលបង្គំហ៊ានទូលព្រះអម្ចាស់នៃទូលបង្គំ។ ប្រហែលជាព្រះអង្គរកឃើញម្ភៃនាក់នៅទីនោះ”។ ព្រះអង្គមានបន្ទូលថា៖ “យើងនឹងមិនបំផ្លាញឡើយ ដោយយល់ដល់ម្ភៃនាក់នោះ”។
យូដាក៏ចូលទៅជិតយ៉ូសែប ហើយនិយាយថា៖ “ឱលោកម្ចាស់នៃខ្ញុំអើយ! សូមឲ្យបាវបម្រើរបស់លោកនិយាយពាក្យមួយម៉ាត់នឹងត្រចៀករបស់លោកម្ចាស់នៃខ្ញុំផង ហើយសូមកុំឲ្យកំហឹងរបស់លោកម្ចាស់ឆេះឡើងទាស់នឹងបាវបម្រើរបស់លោកឡើយ ដ្បិតលោកម្ចាស់ក៏ដូចជាផារ៉ោនដែរ។
ព្រះយេហូវ៉ាអើយ ព្រះអង្គបានសណ្ដាប់បំណងប្រាថ្នារបស់មនុស្សតូចទាបហើយ! ព្រះអង្គនឹងពង្រឹងចិត្តពួកគេ ហើយផ្ទៀងព្រះកាណ៌របស់ព្រះអង្គ
ព្រះអង្គជាព្រះដែលគួរឲ្យកោតខ្លាចយ៉ាងខ្លាំងនៅក្នុងអង្គប្រជុំរបស់វិសុទ្ធជន ហើយគួរឲ្យស្ញែងខ្លាចជាងអស់អ្នកដែលនៅជុំវិញព្រះអង្គទៅទៀត។
ដ្បិតព្រះអង្គដែលរកយុត្តិធម៌ឲ្យឈាម ព្រះអង្គទ្រង់នឹកចាំអំពីអ្នកទាំងនោះជានិច្ច ព្រះអង្គមិនភ្លេចសម្រែករបស់មនុស្សតូចទាបឡើយ។
ពេលនោះ ខ្ញុំពោលថា៖ “វេទនាដល់ខ្ញុំហើយ! ខ្ញុំត្រូវវិនាស ដោយសារខ្ញុំជាមនុស្សមានបបូរមាត់សៅហ្មង ហើយខ្ញុំរស់នៅក្នុងចំណោមប្រជាជនដែលមានបបូរមាត់សៅហ្មងដែរ និងដោយសារភ្នែកខ្ញុំបានឃើញព្រះមហាក្សត្រ គឺព្រះយេហូវ៉ានៃពលបរិវារ!”។