Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 18:30 - អាល់គីតាប

30 អ៊ីព្រហ៊ីម​មាន​ប្រសាសន៍​ថា៖ «សូម​អុលឡោះ‌ជាអម្ចាស់​មេត្តា​កុំ​ខឹង​នឹង​ខ្ញុំ​ធ្វើ​អ្វី ខ្ញុំ​សូម​អង្វរ​ម្តង​ទៀត។ ប្រហែល​ជា​មាន​តែ​សាម‌សិប​នាក់»។ ទ្រង់​មាន​បន្ទូល​ថា៖ ព្រោះ​តែ​អ្នក​ទាំង​សាម‌សិប​នោះ យើង​នឹង​មិន​ធ្វើ​អ្វី​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 គាត់​ទូល​ទៀត​ថា​៖ “សូម​ព្រះអម្ចាស់​នៃទូលបង្គំ​កុំ​ព្រះពិរោធ​ឡើយ នោះ​ទូលបង្គំ​នឹង​ទូល​ទៀត​។ ប្រហែលជា​ព្រះអង្គ​រកឃើញ​សាមសិប​នាក់​នៅ​ទីនោះ”។ ព្រះអង្គ​មានបន្ទូលថា​៖ “យើង​នឹង​មិន​ធ្វើ​ឡើយ ប្រសិនបើ​យើង​រកឃើញ​សាមសិប​នាក់​នៅ​ទីនោះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 បន្ទាប់​មក លោក​ទូល​ថា៖ «សូម​ព្រះ‌អម្ចាស់​កុំ​ខ្ញាល់ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ទូល​ព្រះ‌អង្គ​ទៀត។ នៅ​ទី​នោះ​ប្រហែល​ជា​រក​បាន​តែ​សាម​សិប​នាក់​ទេ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន‌បើ​យើង​រក​ឃើញ​មាន​សាម​សិប​នាក់ យើង​នឹង​មិន​ធ្វើ​អ្វី​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 លោក​អប្រាហាំ​ទូល​ថា៖ «សូម​ព្រះ‌អម្ចាស់​មេត្តា​កុំ​ខ្ញាល់​នឹង​ទូលបង្គំ​ធ្វើ​អ្វី ទូលបង្គំ​សូម​អង្វរ​ម្ដង​ទៀត។ ប្រហែល​ជា​មាន​តែ​សាម‌សិប​នាក់»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​សាម‌សិប​នោះ យើង​នឹង​មិន​ធ្វើ​អ្វី​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 រួច​គាត់​ទូល​ថា សូម​កុំ​ឲ្យ​ព្រះ‌អម្ចាស់​ខ្ញាល់ នោះ​ទូលបង្គំ​នឹង​ទូល​ទៀត​ថា នៅ​ទី​នោះ​ប្រហែល​ជា​នឹង​ឃើញ​មាន​តែ​៣០​នាក់​ទេ នោះ​ទ្រង់​មាន​បន្ទូល​ថា បើ​អញ​ឃើញ​មាន​៣០​នាក់ នោះ​អញ​ក៏​មិន​ធ្វើ​អ្វី​ដែរ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 18:30
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីព្រហ៊ីម​នៅ​តែ​មាន​ប្រសាសន៍​ទៅ​កាន់​អុលឡោះ​ថា៖ «ប្រហែល​មាន​តែ​សែ‌សិប​នាក់​ទេ»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​សែ‌សិប​នោះ យើង​នឹង​មិន​ធ្វើ​អ្វី​ឡើយ»។


អ៊ីព្រហ៊ីម​មាន​ប្រសាសន៍​ថា៖ «សូម​មេត្តា​អភ័យ​ទោស​ដល់​ខ្ញុំ ដែល​ហ៊ាន​តវ៉ា​ជា​មួយ​អុលឡោះ‌ជាអម្ចាស់ ប្រហែល​ជា​មាន​តែ​ម្ភៃ​នាក់​ប៉ុណ្ណោះ»។ ទ្រង់​មាន​បន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​ម្ភៃ​នោះ យើង​នឹង​មិន​រំលាយ​ទី​ក្រុង​ឡើយ»។


ពេល​នោះ យូដា​ខិត​ចូល​ទៅ​ជិត​យូសុះ​អង្វរ​ថា៖ «ចៅ‌ហ្វាយ​អើយ សូម​មេត្តា​ប្រោស​ប្រណី សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ជម្រាប​ជូន​ចៅ‌ហ្វាយ​ស្តាប់​មួយ​ម៉ាត់​សិន សូម​កុំ​ខឹង​នឹង​ខ្ញុំ​ឡើយ ដ្បិត​ចៅ‌ហ្វាយ​មាន​អំណាច​ស្មើ​នឹង​ស្តេច​ហ្វៀរ៉អ៊ូន​ដែរ។


«ខ្ញុំ​ជា​មនុស្ស​ទន់‌ទាប​ណាស់ តើ​ឲ្យ​ខ្ញុំ​ឆ្លើយ​ទៅ​ទ្រង់​វិញ ដូច​ម្ដេច​បាន? ខ្ញុំ​នឹង​យក​ដៃ​ខ្ទប់​មាត់។


អុលឡោះ‌តាអាឡា ទ្រង់​ឈ្វេង​យល់ បំណង​ចិត្ត​របស់​មនុស្ស​ទន់‌ទាប ទ្រង់​លើក​ទឹក​ចិត្ត​គេ


អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​អង្គ​ប្រជុំ​ដ៏‌វិសុទ្ធ នាំ​គ្នា​ស្ញែង​ខ្លាច​ទ្រង់ ហើយ​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​ទ្រង់ ក៏​កោត​ស្ញប់‌ស្ញែង​ទ្រង់​ដែរ។


ដ្បិត​ទ្រង់​ដាក់​ទោស​អ្នក​ដែល​សម្លាប់​គេ ទ្រង់​ចង​ចាំ​ជា‌និច្ច ទ្រង់​មិន​ភ្លេច​សំរែក​របស់​ជន​រង​គ្រោះ​ឡើយ។


ពេល​នោះ ខ្ញុំ​លាន់​មាត់​ថា៖ «ស្លាប់​ខ្ញុំ​ហើយ! ខ្ញុំ​ពិត​ជា​ត្រូវ​វិនាស ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​បរិសុទ្ធ ហើយ​ខ្ញុំ​ក៏​រស់​នៅ​កណ្ដាល​ចំណោម​ប្រជា‌ជន​ដែល​មាន​បបូរ​មាត់​មិន​បរិសុទ្ធ​ដែរ តែ​ខ្ញុំ​បាន​ឃើញ​ស្តេច ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល»។


លោក​គេឌាន​ជម្រាប​អុលឡោះ​ថា៖ «សូម​ទ្រង់​កុំ​ខឹង​នឹង​ខ្ញុំ​អី។ ខ្ញុំ​សូម​ប្រាប់​តែ​ម្តង​ទៀត​ប៉ុណ្ណោះ សូម​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​សាក​ល្បង ជា​លើក​ចុង​ក្រោយ គឺ​សូម​ឲ្យ​ស្បែក​ចៀម​នៅ​ស្ងួត ហើយ​ឲ្យ​សន្សើម​ធ្លាក់​ជោក​ដី​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម