លោកុប្បត្តិ 18:2 - ព្រះគម្ពីរខ្មែរសាកល គាត់ងើបភ្នែកឡើងក៏ឃើញ នោះមើល៍! មានបុរសបីនាក់ឈរនៅចំពោះមុខគាត់! នៅពេលឃើញដូច្នោះ គាត់ក៏រត់ពីមាត់ទ្វាររោងទៅជួបពួកគេ ហើយក្រាបមុខដល់ដី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកងើបមុខឡើង ហើយមើលទៅឃើញបុរសបីនាក់ឈរនៅពីមុខ។ កាលលោកឃើញបុរសទាំងនោះ លោកក៏រត់ចេញពីមាត់ទ្វារជំរំទៅជួប ហើយក្រាបរាបនឹងដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកងើបមុខឡើង មើលទៅឃើញបុរសបីនាក់ ឈរនៅជិតលោក។ ពេលឃើញបុរសបីនាក់នោះ លោកក៏រត់ចេញពីមាត់ទ្វារជំរំទៅជួប ក្រាបដល់ដី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ងើបភ្នែកឡើង ក៏មើលឃើញមនុស្ស៣នាក់ឈរនៅចំពោះមុខ កាលគាត់ឃើញដូច្នោះ នោះគាត់រត់ពីមាត់ទ្វារត្រសាលទៅទទួល ដោយក្រាបរាបនឹងដី អាល់គីតាប គាត់ងើបមុខឡើង មើលទៅឃើញបុរសបីនាក់ ឈរនៅជិតគាត់។ ពេលឃើញបុរសបីនាក់នោះ គាត់ក៏រត់ចេញពីមាត់ទ្វារជំរំទៅជួបក្រាបដល់ដី |
បន្ទាប់មក បុរសទាំងបីក៏ក្រោកឡើងចេញពីទីនោះ ហើយអើតមើលសូដុម រីឯអ័ប្រាហាំក៏ទៅជាមួយពួកគេ ដើម្បីជូនដំណើរពួកគេ។
ដូច្នេះ បុរសទាំងនោះក៏បែរចេញពីទីនោះ ហើយទៅឯសូដុម រីឯអ័ប្រាហាំនៅតែឈរនៅចំពោះព្រះយេហូវ៉ានៅឡើយ។
រួចនិយាយថា៖ “លោកម្ចាស់នៃខ្ញុំអើយ ប្រសិនបើខ្ញុំរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោក សូមកុំទៅហួសបាវបម្រើរបស់លោកឡើយ។
រីឯទូតសួគ៌ទាំងពីរនោះមកដល់សូដុមនៅពេលល្ងាច ពេលនោះឡុតកំពុងអង្គុយនៅខ្លោងទ្វារក្រុងសូដុម។ នៅពេលឡុតឃើញពួកគេ គាត់ក៏ក្រោកឡើងទៅទទួលពួកគេ ហើយក្រាបមុខដល់ដី
នៅពេលល្ងាច អ៊ីសាកចេញទៅសញ្ជឹងគិតនៅទីវាល។ គាត់ងើបភ្នែកឡើង នោះមើល៍! គាត់ឃើញហ្វូងអូដ្ឋកំពុងចូលមក។
នៅទីបំផុត នៅសល់យ៉ាកុបតែម្នាក់ឯង។ ពេលនោះ មានបុរសម្នាក់មកបោកចំបាប់ជាមួយគាត់រហូតដល់អរុណរះឡើង។
នៅគ្រានោះ យ៉ូសែបជាមេគ្រប់គ្រងលើស្រុកនោះ គាត់ជាអ្នកដែលលក់ស្រូវឲ្យប្រជារាស្ត្រទាំងអស់នៅដែនដីនោះ ដូច្នេះពួកបងប្រុសរបស់យ៉ូសែបក៏មកដល់ ហើយក្រាបមុខដល់ដីនៅចំពោះគាត់។
នៅពេលយ៉ូសែបមកដល់ផ្ទះ ពួកគេក៏យកជំនូនដែលនៅក្នុងដៃរបស់ពួកគេមកក្នុងផ្ទះជូនគាត់ ហើយក្រាបមុខដល់ដីនៅចំពោះគាត់។
ពួកគេឆ្លើយថា៖ “ឪពុករបស់យើងខ្ញុំជាបាវបម្រើរបស់លោក គាត់សុខសប្បាយ ហើយនៅតែនៅរស់ទេ”។ រួចពួកគេឱនក្បាលចុះ ហើយថ្វាយបង្គំ។
កាលយូដា និងបងប្អូនរបស់គាត់មកដល់ផ្ទះយ៉ូសែប យ៉ូសែបនៅតែនៅទីនោះ ពួកគេក៏ក្រាបមុខដល់ដីនៅចំពោះយ៉ូសែប។
កុំភ្លេចទទួលភ្ញៀវដោយរាក់ទាក់ ដ្បិតដោយសារតែការនេះ អ្នកខ្លះបានទទួលទូតសួគ៌ដោយមិនដឹងខ្លួន។