លោកុប្បត្តិ 17:17 - ព្រះគម្ពីរខ្មែរសាកល អ័ប្រាហាំក៏ក្រាបមុខដល់ដីទាំងសើច។ គាត់និយាយក្នុងចិត្តថា៖ “តើនឹងមានកូនកើតដល់មនុស្សអាយុមួយរយឆ្នាំឬ? រីឯសារ៉ាវិញ ជាស្ត្រីមានអាយុកៅសិបឆ្នាំហើយ តើអាចបង្កើតកូនបានឬ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកអ័ប្រាហាំក៏ក្រាបឱនមុខដល់ដី ទាំងអស់សំណើច ហើយនឹកក្នុងចិត្តថា «តើនឹងមានកូនកើតដល់មនុស្សអាយុមួយរយឆ្នាំបានឬ? តើសារ៉ាដែលមានអាយុកៅសិបឆ្នាំទៅហើយ អាចបង្កើតកូនបានឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំក្រាបចុះ ឱនមុខដល់ដី លោកអស់សំណើច ហើយនឹកក្នុងចិត្តថា «តើមនុស្សអាយុមួយរយឆ្នាំដូចខ្ញុំនេះអាចមានកូនទៅកើតឬ? រីឯសារ៉ាដែលមានអាយុកៅសិបឆ្នាំហើយ តើនៅតែអាចសម្រាលកូនបានឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអ័ប្រាហាំក៏ក្រាបផ្កាប់មុខ នឹកអស់សំណើចក្នុងចិត្តថា តើនឹងមានកូនកើតដល់មនុស្សអាយុ១០០ឆ្នាំបានដែរឬ ហើយសារ៉ាដែលអាយុ៩០ឆ្នាំទៅហើយ តើនឹងបង្កើតកូនបានឬទេ អាល់គីតាប អ៊ីព្រហ៊ីមក្រាបចុះ អោនមុខដល់ដី គាត់អស់សំណើច ហើយនឹកក្នុងចិត្តថា «តើមនុស្សអាយុមួយរយឆ្នាំដូចខ្ញុំនេះ អាចមានកូនទៅកើតឬ? រីឯសារ៉ាដែលមានអាយុកៅសិបឆ្នាំហើយ តើនៅតែអាចសំរាលកូនបានឬ?»។ |
អ័ប្រាហាំ និងសារ៉ាចាស់ហើយ អាយុក៏ច្រើនដែរ ហើយសារ៉ាលែងមានរដូវរបស់មនុស្សស្រីហើយ។
ដូច្នេះ សារ៉ាសើចនឹងខ្លួនឯងថា៖ “ខ្ញុំចាស់ជរាហើយ ហើយលោកម្ចាស់របស់ខ្ញុំក៏ចាស់ជរាដែរ តើខ្ញុំនៅតែមានតម្រេកទៀតឬ?”។
សារ៉ាពោលថា៖ “ព្រះបានធ្វើឲ្យខ្ញុំសើចហើយ មនុស្សទាំងអស់ដែលឮនឹងសើចជាមួយខ្ញុំដែរ”។
នាងពោលទៀតថា៖ “តើនរណាបាននិយាយនឹងអ័ប្រាហាំថាសារ៉ានឹងបំបៅកូន? ប៉ុន្តែខ្ញុំបានបង្កើតកូនប្រុសម្នាក់ក្នុងវ័យជរារបស់គាត់”។
ដូច្នេះ គាត់មកជិតកន្លែងដែលខ្ញុំឈរ។ នៅពេលគាត់មកដល់ ខ្ញុំក៏ភ័យខ្លាច ហើយក្រាបមុខដល់ដី ប៉ុន្តែគាត់និយាយនឹងខ្ញុំថា៖ “កូនមនុស្សអើយ ចូរយល់ច្បាស់ថា និមិត្តនេះគឺសម្រាប់គ្រាចុងបញ្ចប់”។
ពួកគេចូលទៅក្នុងផ្ទះ ឃើញព្រះកុមារនៅជាមួយម៉ារាម្ដាយរបស់ព្រះអង្គ ក៏ក្រាបថ្វាយបង្គំព្រះអង្គ រួចពួកគេបើកហិបរតនសម្បត្តិរបស់ពួកគេ ថ្វាយតង្វាយជាមាស កំញាន និងជ័រល្វីងទេស ដល់ព្រះអង្គ។
សាការីនិយាយនឹងទូតសួគ៌ថា៖ “តើខ្ញុំនឹងដឹងការនេះយ៉ាងដូចម្ដេចបាន? ដ្បិតខ្ញុំជាមនុស្សចាស់ ហើយប្រពន្ធរបស់ខ្ញុំក៏មានវ័យចំណាស់ដែរ”។
អ័ប្រាហាំដូនតារបស់អ្នករាល់គ្នាបានត្រេកអរ ដែលលោកនឹងឃើញថ្ងៃរបស់ខ្ញុំ។ លោកបានឃើញ ហើយក៏អរសប្បាយ”។
បន្ទាប់មក ពួកចាស់ទុំទាំងម្ភៃបួននាក់ដែលអង្គុយលើបល្ល័ង្ករបស់ខ្លួននៅចំពោះព្រះ ក៏ក្រាបមុខដល់ដី ហើយថ្វាយបង្គំព្រះ
នៅពេលកូនចៀមបានយកក្រាំងហើយ សត្វមានជីវិតទាំងបួន និងពួកចាស់ទុំទាំងម្ភៃបួននាក់បានក្រាបចុះនៅចំពោះកូនចៀម។ ម្នាក់ៗកាន់ពិណមួយ និងពែងមាសពេញដោយគ្រឿងក្រអូបដែលជាសេចក្ដីអធិស្ឋានរបស់វិសុទ្ធជន។