Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 18:11 - ព្រះគម្ពីរខ្មែរសាកល

11 អ័ប្រាហាំ និង​សារ៉ា​ចាស់​ហើយ អាយុ​ក៏​ច្រើន​ដែរ ហើយ​សារ៉ា​លែង​មាន​រដូវ​របស់​មនុស្សស្រី​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 លោក​អ័ប្រា‌ហាំ និង​លោក​ស្រី​សារ៉ា មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ ហើយ​លោក​ស្រី​សារ៉ា​ក៏​ហួស​អាយុ​នឹង​មាន​កូន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 លោក​អប្រាហាំ និង​លោក​ស្រី​សារ៉ា​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ ហើយ​លោក​ស្រី​សារ៉ា​ក៏​ហួស​អាយុ​នឹង​មាន​កូន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 រីឯ​អ័ប្រា‌ហាំ នឹង​សារ៉ា គាត់​ជា​មនុស្ស​ចាស់​មាន​អាយុ​ច្រើន​ណាស់ សារ៉ា​អស់​មាន​រដូវ​កាល​តាម​ទំលាប់​ស្ត្រី​ទៀត​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 អ៊ីព្រហ៊ីម និង​សារ៉ា​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ ហើយ​សារ៉ា​ក៏​ហួស​អាយុ​នឹង​មាន​កូន​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 18:11
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប្រាហាំ​ក៏​ក្រាប​មុខ​ដល់ដី​ទាំង​សើច​។ គាត់​និយាយ​ក្នុងចិត្ត​ថា​៖ “តើ​នឹង​មានកូន​កើត​ដល់​មនុស្ស​អាយុ​មួយរយ​ឆ្នាំ​ឬ​? រីឯ​សារ៉ា​វិញ ជា​ស្ត្រី​មានអាយុ​កៅសិប​ឆ្នាំ​ហើយ តើ​អាច​បង្កើត​កូន​បាន​ឬ​?”។


អ័ប្រាហាំ​មាន​អាយុ​កៅសិបប្រាំបួន​ឆ្នាំ ពេល​គាត់​កាត់ស្បែក គឺ​ស្បែកចុងស្វាស​នៃ​រូបសាច់​របស់គាត់


នាង​ពោល​ទៀត​ថា​៖ “តើ​នរណា​បាន​និយាយ​នឹង​អ័ប្រាហាំ​ថា​សារ៉ា​នឹង​បំបៅ​កូន​? ប៉ុន្តែ​ខ្ញុំ​បាន​បង្កើត​កូនប្រុស​ម្នាក់​ក្នុង​វ័យជរា​របស់គាត់”។


អ័ប្រាហាំ​មានវ័យចំណាស់ ហើយ​អាយុ​ក៏​ច្រើន​ដែរ​។ ព្រះយេហូវ៉ា​បាន​ប្រទានពរ​អ័ប្រាហាំ​ក្នុង​គ្រប់កិច្ចការ​។


រីឯ​សារ៉ា​ប្រពន្ធ​របស់​ចៅហ្វាយ​ខ្ញុំ​បង្កើត​កូនប្រុស​ម្នាក់​ឲ្យ​ចៅហ្វាយ​ខ្ញុំ​ក្នុង​វ័យចំណាស់​របស់គាត់ លោក​ក៏​ប្រគល់​អ្វីៗ​ទាំងអស់​ដែល​លោក​មាន​ទៅ​កូនប្រុសនេះ​។


រ៉ាជែល​និយាយ​នឹង​ឪពុក​របស់នាង​ថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ សូម​កុំ​ក្ដៅក្រហាយ​ដែល​ខ្ញុំ​មិនអាច​ក្រោកឡើង​នៅមុខ​លោក​បាន​នោះ​ឡើយ ពីព្រោះ​ខ្ញុំ​មករដូវ”។ ដូច្នេះ គាត់​ខំរក ប៉ុន្តែ​រកមិនឃើញ​រូបព្រះប្រចាំត្រកូល​ទាំងនោះ​ឡើយ​។


សាការី​និយាយ​នឹង​ទូតសួគ៌​ថា​៖ “តើ​ខ្ញុំ​នឹង​ដឹង​ការនេះ​យ៉ាងដូចម្ដេច​បាន​? ដ្បិត​ខ្ញុំ​ជា​មនុស្សចាស់ ហើយ​ប្រពន្ធ​របស់ខ្ញុំ​ក៏​មានវ័យចំណាស់​ដែរ”។


មើល៍! អេលីសាបិត​ជា​សាច់ញាតិ​របស់នាង​ក៏​មានផ្ទៃពោះ​ជា​កូនប្រុស ក្នុង​វ័យចំណាស់​របស់​គាត់​ដែរ គឺ​អ្នក​ដែល​ត្រូវ​គេ​ហៅថា​ជា​ស្ត្រី​អារ គាត់​មាន​ផ្ទៃពោះ​ប្រាំមួយ​ខែ​ហើយ​។


ប៉ុន្តែ​ពួកគាត់​គ្មាន​កូន​ទេ ពីព្រោះ​អេលីសាបិត​ជា​ស្ត្រី​អារ ហើយ​អ្នក​ទាំងពីរ​ក៏​មាន​វ័យចំណាស់​ផង​។


លោក​យល់ឃើញ​ថា ព្រះ​អាច​លើក​មនុស្ស​ឲ្យរស់ឡើងវិញ​បាន សូម្បីតែ​ពីចំណោម​មនុស្សស្លាប់​។ ដូច្នេះ បើ​និយាយក្នុងន័យធៀប លោក​បាន​ទទួល​អ៊ីសាក​មកវិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម