អាប់រ៉ាមបានចូលទៅឯហាការ ហើយនាងក៏មានផ្ទៃពោះ។ នៅពេលឃើញថាខ្លួនមានផ្ទៃពោះដូច្នេះ នាងក៏មើលងាយចៅហ្វាយស្រីរបស់ខ្លួន។
លោកុប្បត្តិ 16:5 - ព្រះគម្ពីរខ្មែរសាកល សារ៉ាយក៏និយាយនឹងអាប់រ៉ាមថា៖ “សូមឲ្យកំហុសដែលខ្ញុំរង ធ្លាក់ទៅលើលោកចុះ! ខ្ញុំបានប្រគល់បាវបម្រើស្រីរបស់ខ្ញុំទៅក្នុងដើមទ្រូងលោក ហើយតាំងពីនាងឃើញថាខ្លួនមានផ្ទៃពោះ នាងក៏មើលងាយខ្ញុំ។ សូមព្រះយេហូវ៉ាជំនុំជម្រះរវាងខ្ញុំ និងលោកចុះ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកស្រីសារ៉ាយពោលទៅលោកអាប់រ៉ាមថា៖ «សូមឲ្យកំហុសរបស់ខ្ញុំធ្លាក់ទៅលើលោកចុះ! ខ្ញុំបានឲ្យស្រីបម្រើរបស់ខ្ញុំទៅលោកឱប ឥឡូវនេះ កាលវាដឹងថាមានទម្ងន់ហើយ វាបែរជាមើលងាយខ្ញុំទៅវិញ។ សូមព្រះយេហូវ៉ាជំនុំជម្រះរវាងលោកនឹងខ្ញុំចុះ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្រីសារ៉ាយពោលទៅកាន់លោកអាប់រ៉ាមថា៖ «ព្រោះតែលោកហ្នឹងហើយបានជាខ្ញុំត្រូវអាម៉ាស់! ខ្ញុំបានយកស្រីបម្រើរបស់ខ្ញុំ មកដាក់លើដើមទ្រូងរបស់លោក។ តាំងពីវាដឹងថាខ្លួនមានផ្ទៃពោះ វាបែរជាមើលងាយខ្ញុំទៅវិញ។ សូមព្រះអម្ចាស់ធ្វើជាចៅក្រមរវាងលោក និងខ្ញុំចុះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សារ៉ាយនាងនិយាយទៅអាប់រ៉ាមថា សូមឲ្យសេចក្ដីកំហុសរបស់ខ្ញុំធ្លាក់ទៅលើអ្នកចុះ ដ្បិតខ្ញុំបានឲ្យបាវស្រីរបស់ខ្ញុំទៅអ្នកឱប ឥឡូវនេះ ដែលវាដឹងថាមានទំងន់ហើយ នោះបែរជាមើលងាយដល់ខ្ញុំវិញ ដូច្នេះ សូមឲ្យព្រះយេហូវ៉ាជំនុំជំរះរឿងរបស់យើងចុះ អាល់គីតាប សារ៉ាយពោលទៅកាន់អ៊ីប្រាំថា៖ «ព្រោះតែបងហ្នឹងហើយ បានជាខ្ញុំត្រូវអាម៉ាស់! ខ្ញុំបានយកស្រីបម្រើរបស់ខ្ញុំ មកដាក់លើដើមទ្រូងរបស់បង។ តាំងពីវាដឹងថាខ្លួនមានផ្ទៃពោះ វាបែរជាមើលងាយខ្ញុំទៅវិញ។ សូមអុលឡោះតាអាឡាធ្វើជាចៅក្រមរវាងបង និងខ្ញុំចុះ!»។ |
អាប់រ៉ាមបានចូលទៅឯហាការ ហើយនាងក៏មានផ្ទៃពោះ។ នៅពេលឃើញថាខ្លួនមានផ្ទៃពោះដូច្នេះ នាងក៏មើលងាយចៅហ្វាយស្រីរបស់ខ្លួន។
សូមឲ្យព្រះរបស់អ័ប្រាហាំ ជាព្រះរបស់ណាឃរ គឺព្រះរបស់ឪពុកពួកគាត់ ជំនុំជម្រះរវាងពួកយើងចុះ”។ ដូច្នេះ យ៉ាកុបក៏ស្បថដោយអាងព្រះដែលអ៊ីសាកឪពុករបស់គាត់កោតខ្លាច។
ព្រះនៃទូលបង្គំ ព្រះអម្ចាស់នៃទូលបង្គំអើយ សូមតើនឡើង សូមក្រោកឡើង ដើម្បីសាលក្រមបំភ្លឺភាពត្រឹមត្រូវសម្រាប់ទូលបង្គំ និងដើម្បីរឿងក្ដីរបស់ទូលបង្គំផង!
ឱព្រះអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំ ហើយកាន់ក្ដីឲ្យទូលបង្គំទាស់នឹងប្រជាជាតិដែលមិនគោរពព្រះផង! សូមរំដោះទូលបង្គំពីមនុស្សនៃសេចក្ដីបោកបញ្ឆោត និងសេចក្ដីទុច្ចរិតផង!
សូមព្រះយេហូវ៉ាជំនុំជម្រះបណ្ដាជនផង; ព្រះយេហូវ៉ាអើយ សូមវិនិច្ឆ័យទូលបង្គំតាមសេចក្ដីសុចរិតរបស់ទូលបង្គំ និងតាមសេចក្ដីគ្រប់លក្ខណ៍ដែលស្ថិតនៅក្នុងទូលបង្គំផង!