Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:53 - ព្រះគម្ពីរខ្មែរសាកល

53 សូមឲ្យ​ព្រះ​របស់​អ័ប្រាហាំ ជា​ព្រះ​របស់​ណាឃរ គឺ​ព្រះ​របស់​ឪពុក​ពួកគាត់ ជំនុំជម្រះ​រវាង​ពួកយើង​ចុះ”។ ដូច្នេះ យ៉ាកុប​ក៏​ស្បថ​ដោយ​អាង​ព្រះដែល​អ៊ីសាក​ឪពុក​របស់គាត់​កោតខ្លាច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

53 សូម​ព្រះ​របស់​លោក​អ័ប្រា‌ហាំ និង​ព្រះ​របស់​លោក​ណាឃរ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​ពួក​លោក ធ្វើ​ជា​ចៅ​ក្រម​រវាង​យើង​ចុះ»។ ដូច្នេះ លោក​យ៉ាកុប​ក៏​ស្បថ​នឹង​ព្រះ ដែល​លោក​អ៊ីសាក​ជា​ឪពុក​របស់​លោក​គោរព​កោត​ខ្លាច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

53 សូម​ព្រះ​របស់​លោក​អប្រាហាំ និង​ព្រះ​របស់​លោក​ណាឃរ គឺ​ព្រះ​នៃ​បុព្វបុរស​របស់​ពួក​លោក ធ្វើ​ជា​ចៅ‌ក្រម​រវាង​យើង​ទាំង​ពីរ»។ លោក​យ៉ាកុប​ក៏​បាន​ស្បថ ដោយ​យក​ព្រះ​ដែល​លោក​អ៊ីសាក ជា​ឪពុក​របស់​លោក​គោរព​កោត​ខ្លាច ធ្វើ​ជា​ប្រធាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

53 សូម​ឲ្យ​ព្រះ​នៃ​អ័ប្រា‌ហាំ​ជា​ព្រះ​នៃ​ណាឃរ គឺ​ជា​ព្រះ​នៃ​ឰយុកោ​របស់​លោក ទ្រង់​ជំនុំ‌ជំរះ​យើង​ចុះ នៅ​ទី​នោះ យ៉ាកុប​ក៏​ស្បថ​នឹង​ព្រះ ដែល​ជា​ទី​កោត‌ខ្លាច​នៃ​អ៊ីសាក​ឪពុក​ខ្លួន​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

53 សូម​អុលឡោះ​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម និង​អុលឡោះ​ជា​ម្ចាស់​របស់​ណាឃរ គឺ​អុលឡោះ​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ពួក​គាត់ ធ្វើ​ជា​ចៅ​ក្រម​រវាង​យើង​ទាំង​ពីរ»។ យ៉ាកកូប​ក៏​បាន​ស្បថ​ដោយ​យក​អុលឡោះ​ដែល​អ៊ីសា‌ហាក់ ជា​ឪពុក​របស់​គាត់​គោរព​កោត​ខ្លាច ធ្វើ​ជា​ប្រធាន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:53
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ថេរ៉ា​បាន​យក​អាប់រ៉ាម​កូនប្រុស​របស់គាត់ និង​ឡុត​កូនប្រុស​របស់​ហារ៉ាន​ជា​ចៅ​របស់គាត់ ព្រមទាំង​សារ៉ាយ​កូនប្រសាស្រី​របស់គាត់ ដែលជា​ប្រពន្ធ​របស់​អាប់រ៉ាម​កូនប្រុស​គាត់ ហើយ​ចេញដំណើរ​ជាមួយគ្នា​ពី​អ៊ើរ​នៃ​ជនជាតិខាល់ដេ ដើម្បី​ទៅ​ដែនដី​កាណាន ប៉ុន្តែ​នៅពេល​មកដល់​ហារ៉ាន ពួកគេ​ក៏​តាំងលំនៅ​នៅ​ទីនោះ​។


ប៉ុន្តែ​អាប់រ៉ាម​ទូល​ស្ដេច​នៃ​សូដុម​ថា​៖ “ខ្ញុំព្រះបាទ​បាន​លើក​ដៃ​ស្បថ​ចំពោះ​ព្រះយេហូវ៉ា​ជា​ព្រះ​ដ៏ខ្ពស់បំផុត​ដែល​ជា​ម្ចាស់​នៃ​ផ្ទៃមេឃ និង​ផែនដី


សារ៉ាយ​ក៏​និយាយ​នឹង​អាប់រ៉ាម​ថា​៖ “សូមឲ្យ​កំហុស​ដែល​ខ្ញុំ​រង ធ្លាក់ទៅលើ​លោក​ចុះ​! ខ្ញុំ​បាន​ប្រគល់​បាវបម្រើស្រី​របស់ខ្ញុំ​ទៅក្នុង​ដើមទ្រូង​លោក ហើយ​តាំងពី​នាង​ឃើញ​ថា​ខ្លួន​មានផ្ទៃពោះ នាង​ក៏​មើលងាយ​ខ្ញុំ​។ សូម​ព្រះយេហូវ៉ា​ជំនុំជម្រះ​រវាង​ខ្ញុំ និង​លោក​ចុះ​!”។


យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​រវាង​យើង និង​អ្នក ព្រមទាំង​រវាង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក​រហូតដល់​គ្រប់ជំនាន់ ទុកជា​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច ដើម្បី​ធ្វើជា​ព្រះ​ដល់​អ្នក និង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក​។


ពេលនោះ​មើល៍! ព្រះយេហូវ៉ា​ទ្រង់​ឈរ​ពីលើ​ជណ្ដើរ ហើយ​មានបន្ទូលថា​៖ “យើង​ជា​យេហូវ៉ា​ព្រះ​របស់​អ័ប្រាហាំ​ជីតា​របស់អ្នក និង​ជា​ព្រះ​របស់​អ៊ីសាក​។ យើង​នឹង​ប្រគល់​ទឹកដី​ដែល​អ្នក​កំពុង​ដេក​នៅលើ​នេះ​ដល់​អ្នក និង​ពូជពង្ស​របស់អ្នក​។


ប្រសិនបើ​ព្រះ​របស់​ឪពុក​ខ្ញុំ គឺ​ព្រះ​របស់​អ័ប្រាហាំ ជាព្រះដែល​អ៊ីសាក​កោតខ្លាច មិន​បាន​គង់នៅ​ជាមួយ​ខ្ញុំ​ទេ នោះ​លោកអ៊ំ​ប្រាកដជា​បញ្ជូន​ខ្ញុំ​ទៅ​ដោយ​ដៃទទេ​ហើយ​។ ព្រះ​បាន​ទត​ឃើញ​ទុក្ខវេទនា​របស់ខ្ញុំ និង​ការនឿយហត់​នៃ​ដៃ​របស់ខ្ញុំ បានជា​ព្រះអង្គ​ស្ដីបន្ទោស​លោកអ៊ំ​យប់មិញ”។


គំនរ​នេះ​ជា​សាក្សី បង្គោល​នេះ​ជា​បន្ទាល់ ថា​យើង​នឹង​មិន​ឆ្លង​គំនរ​នេះ​ទៅឯ​ឯង​ទេ ហើយ​ឯង​ក៏​មិន​ឆ្លង​គំនរ​នេះ និង​បង្គោល​នេះ​មកឯ​យើង ដើម្បី​ធ្វើទុក្ខ​យើង​ដែរ​។


អ៊ីស្រាអែល​និយាយថា​៖ “ចូរ​ស្បថ​នឹង​យើង​មក”។ យ៉ូសែប​ក៏​ស្បថ​នឹង​គាត់ រួច​អ៊ីស្រាអែល​ក៏​ថ្វាយបង្គំ​នៅ​ក្បាល​គ្រែ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម