ដូច្នេះ ក្រោយពីអាប់រ៉ាមបានរស់នៅក្នុងដែនដីកាណានដប់ឆ្នាំហើយ សារ៉ាយប្រពន្ធរបស់អាប់រ៉ាមបានយកហាការជនជាតិអេហ្ស៊ីបដែលជាបាវបម្រើស្រីរបស់ខ្លួនមក ហើយប្រគល់នាងទៅអាប់រ៉ាមជាប្ដីរបស់ខ្លួនឲ្យធ្វើជាប្រពន្ធរបស់គាត់។
លោកុប្បត្តិ 16:4 - ព្រះគម្ពីរខ្មែរសាកល អាប់រ៉ាមបានចូលទៅឯហាការ ហើយនាងក៏មានផ្ទៃពោះ។ នៅពេលឃើញថាខ្លួនមានផ្ទៃពោះដូច្នេះ នាងក៏មើលងាយចៅហ្វាយស្រីរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកបានចូលទៅឯនាងហាការ ហើយនាងក៏មានទម្ងន់។ កាលនាងដឹងថាខ្លួនមានទម្ងន់ដូច្នេះ នាងមានចិត្តមើលងាយចៅហ្វាយរបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបានយកនាងហាការ ហើយនាងក៏មានផ្ទៃពោះ។ ពេលនាងដឹងថាខ្លួនមានផ្ទៃពោះដូច្នេះ នាងក៏មានចិត្តមាក់ងាយម្ចាស់ស្រីរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏ចូលទៅឯហាការ ហើយនាងមានទំងន់ លុះដឹងខ្លួនថាមានទំងន់ដូច្នោះ នោះក៏តាំងមើលងាយដល់ចៅហ្វាយខ្លួនវិញ អាល់គីតាប អ៊ីប្រាំបានយកហាជើរ ហើយនាងក៏មានផ្ទៃពោះ។ ពេលនាងដឹងថា ខ្លួនមានផ្ទៃពោះដូច្នេះ នាងក៏មានចិត្តមាក់ងាយចៅហ្វាយស្រីរបស់ខ្លួន។ |
ដូច្នេះ ក្រោយពីអាប់រ៉ាមបានរស់នៅក្នុងដែនដីកាណានដប់ឆ្នាំហើយ សារ៉ាយប្រពន្ធរបស់អាប់រ៉ាមបានយកហាការជនជាតិអេហ្ស៊ីបដែលជាបាវបម្រើស្រីរបស់ខ្លួនមក ហើយប្រគល់នាងទៅអាប់រ៉ាមជាប្ដីរបស់ខ្លួនឲ្យធ្វើជាប្រពន្ធរបស់គាត់។
សារ៉ាយក៏និយាយនឹងអាប់រ៉ាមថា៖ “សូមឲ្យកំហុសដែលខ្ញុំរង ធ្លាក់ទៅលើលោកចុះ! ខ្ញុំបានប្រគល់បាវបម្រើស្រីរបស់ខ្ញុំទៅក្នុងដើមទ្រូងលោក ហើយតាំងពីនាងឃើញថាខ្លួនមានផ្ទៃពោះ នាងក៏មើលងាយខ្ញុំ។ សូមព្រះយេហូវ៉ាជំនុំជម្រះរវាងខ្ញុំ និងលោកចុះ!”។
ពេលនោះ នាងបងនិយាយនឹងប្អូនថា៖ “ឪពុករបស់យើងចាស់ហើយ ក៏គ្មានមនុស្សប្រុសក្នុងស្រុកនេះចូលមកឯយើងតាមរបៀបពិភពលោកនេះដែរ។
សារ៉ាឃើញកូនប្រុសរបស់ហាការជាជនជាតិអេហ្ស៊ីបដែលនាងបានបង្កើតឲ្យអ័ប្រាហាំ កំពុងសើចចំអក
ដូច្នេះ នាងឲ្យប៊ីលហាបាវបម្រើស្រីរបស់ខ្លួនទៅយ៉ាកុបធ្វើជាប្រពន្ធ យ៉ាកុបក៏ចូលទៅឯនាង។
ការដែលស្ត្រីត្រូវគេស្អប់យកប្ដី និងការដែលបាវបម្រើស្រីដណ្ដើមកន្លែងចៅហ្វាយស្រីរបស់ខ្លួន។
បងប្អូនអើយ ខ្ញុំបានយកសេចក្ដីទាំងនេះមកនិយាយជាឧទាហរណ៍ដាក់ខ្លួនខ្ញុំ និងអ័ប៉ុឡូស សម្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានរៀនពីយើងថា “កុំហួសពីអ្វីដែលមានសរសេរទុកមកឡើយ” ក្រែងលោមានអ្នកណាអួតបំប៉ោង ទាំងកាន់ខាងម្នាក់ ហើយប្រឆាំងនឹងម្នាក់ទៀត។