Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 16:4 - អាល់គីតាប

4 អ៊ីប្រាំ​បាន​យក​ហាជើរ ហើយ​នាង​ក៏​មាន​ផ្ទៃ​ពោះ។ ពេល​នាង​ដឹង​ថា ខ្លួន​មាន​ផ្ទៃ​ពោះ​ដូច្នេះ នាង​ក៏​មាន​ចិត្ត​មាក់‌ងាយ​ចៅ‌ហ្វាយ​ស្រី​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 អាប់រ៉ាម​បាន​ចូលទៅឯ​ហាការ ហើយ​នាង​ក៏​មានផ្ទៃពោះ​។ នៅពេល​ឃើញ​ថា​ខ្លួន​មានផ្ទៃពោះ​ដូច្នេះ នាង​ក៏​មើលងាយ​ចៅហ្វាយស្រី​របស់ខ្លួន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 លោក​បាន​ចូល​ទៅឯ​នាង​ហាការ ហើយ​នាង​ក៏​មាន​ទម្ងន់។ កាល​នាង​ដឹង​ថា​ខ្លួន​មាន​ទម្ងន់​ដូច្នេះ នាង​មាន​ចិត្ត​មើល‌ងាយ​ចៅ‌ហ្វាយ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លោក​បាន​យក​នាង​ហាការ ហើយ​នាង​ក៏​មាន​ផ្ទៃ​ពោះ។ ពេល​នាង​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ​ដូច្នេះ នាង​ក៏​មាន​ចិត្ត​មាក់‌ងាយ​ម្ចាស់​ស្រី​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 គាត់​ក៏​ចូល​ទៅ​ឯ​ហាការ ហើយ​នាង​មាន​ទំងន់ លុះ​ដឹង​ខ្លួន​ថា​មាន​ទំងន់​ដូច្នោះ នោះ​ក៏​តាំង​មើល‌ងាយ​ដល់​ចៅហ្វាយ​ខ្លួន​វិញ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 16:4
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​សារ៉ាយ​ជា​ភរិយា យក​ហាជើរ​ជន‌ជាតិ​អេស៊ីប ដែល​ជា​ស្រី​បម្រើ​របស់​ខ្លួន មក​ប្រគល់​ឲ្យ​អ៊ីប្រាំ​ជា​ស្វាមី ធ្វើ​ជា​ប្រពន្ធ អ៊ីប្រាំ​រស់​នៅ​ក្នុង​ស្រុក​កាណាន​បាន​ដប់​ឆ្នាំ​ហើយ។


សារ៉ាយ​ពោល​ទៅ​កាន់​អ៊ីប្រាំ​ថា៖ «ព្រោះ​តែ​បង​ហ្នឹង​ហើយ បាន​ជា​ខ្ញុំ​ត្រូវ​អាម៉ាស់! ខ្ញុំ​បាន​យក​ស្រី​បម្រើ​របស់​ខ្ញុំ មក​ដាក់​លើ​ដើម​ទ្រូង​របស់​បង។ តាំង​ពី​វា​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ វា​បែរ​ជា​មើល​ងាយ​ខ្ញុំ​ទៅ​វិញ។ សូមអុលឡោះ‌តាអាឡា​ធ្វើ​ជា​ចៅ​ក្រម​រវាង​បង និង​ខ្ញុំ​ចុះ!»។


ពេល​នោះ បង​និយាយ​ទៅ​កាន់​ពៅ​ថា៖ «ឪពុក​យើង​ចាស់​ហើយ ហើយ​នៅ​ក្នុង​ស្រុក​នេះ ក៏​គ្មាន​ប្រុស​ណា​មក​យក​យើង​ធ្វើ​ជា​ប្រពន្ធ ដូច​គេ​ដូច​ឯង ក្នុង​លោក​នេះ​ឡើយ។


សារ៉ា​ឃើញ​អ៊ីស្មា‌អែល ជា​កូន​ដែល​ហាជើរ ស្ត្រី​សាសន៍​អេស៊ីប​បង្កើត​ជូន​អ៊ីព្រហ៊ីម​កំពុង​តែ​សើច​លេង


រ៉ាជែល​ក៏​យក​ប៊ីលហា​មក​ឲ្យ​យ៉ាកកូប​ធ្វើ​ជា​ប្រពន្ធ គាត់​រួម​ដំណេក​ជា​មួយ​នាង


ពេល​ហិប​របស់អុលឡោះ‌តាអាឡា​ចូល​មក​ដល់​បុរី​ស្តេច​ទត នាង​មិកាល់​ជា​បុត្រី​ស្តេច​សូល អើត​តាម​បង្អួច ឃើញ​ស្តេច​ទត​រាំ​លោត​កព្ឆោង នៅ​ចំពោះអុលឡោះ‌តាអាឡា នាង​ក៏​មាន​ចិត្ត​មើល‌ងាយ​ស្តេច​ទត។


ស្ត្រី​ចិត្ត​អាក្រក់​មាន​ប្ដី និង​អ្នក​បម្រើ​យក​ប្ដី​របស់​ចៅហ្វាយ​ស្រី។


បង​ប្អូន​អើយ ព្រោះ​តែ​បង​ប្អូន​ហើយ បាន​ជា​ខ្ញុំ​លើក​យក​រឿង​លោក​អប៉ូ‌ឡូស និង​ខ្លួន​ខ្ញុំ​ផ្ទាល់​មក​និយាយ​ជា​ឧទាហរណ៍ ដើម្បី​ឲ្យ​បង​ប្អូន​យល់​ថា មិន​ត្រូវ​ធ្វើ​អ្វី​ហួស​ពី​សេចក្ដី​ដែល​មាន​សរសេរ​ក្នុង​សំបុត្រ​នេះ​ឡើយ។ ក្នុង​ចំណោម​បង​ប្អូន ក៏​មិន​ត្រូវ​ឲ្យ​មាន​នរណា​អួត​ខ្លួន​ដោយ​កាន់​ជើង​ម្នាក់ ហើយ​ប្រឆាំង​នឹង​ម្នាក់​ទៀត​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម