ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 15:3 - ព្រះគម្ពីរខ្មែរសាកល

អាប់រ៉ាម​ទូល​ទៀត​ថា​៖ “មើល៍! ព្រះអង្គ​មិន​បាន​ប្រទាន​កូន​ឲ្យ​ទូលបង្គំ​សោះ ដូច្នេះ​មើល៍! កូន​របស់​អ្នកផ្ទះ​ទូលបង្គំ​នឹងទៅជា​អ្នកទទួលមរតក​របស់ទូលបង្គំ​វិញ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​អាប់‌រ៉ាម​ក៏​ទូល​ទៀត​ថា៖ «មើល៍! ព្រះ‌អង្គ​មិន​បាន​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​កូន​សោះ ហើយ​បាវ​បម្រើ​ម្នាក់​ដែល​កើត​នៅ​ផ្ទះ​ទូល‌បង្គំ វា​នឹង​ទទួល​មត៌ក​របស់​ទូល‌បង្គំ​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ព្រះអង្គ​ពុំ​បាន​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​កូន​បន្ត​ពូជ​សោះ គឺ​មាន​តែ​អ្នក​បម្រើ​ក្នុង​ក្រុម​គ្រួសារ​របស់​ទូលបង្គំ​ប៉ុណ្ណោះ ដែល​នឹង​ទទួល​កេរ‌មត៌ក​ត​ពី​ទូលបង្គំ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អាប់រ៉ាម​ក៏​ទូល​ទៀត​ថា មើល ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​កូន​សោះ ហើយ​មើល បាវ​ម្នាក់​ដែល​កើត​នៅ​ផ្ទះ​ទូលបង្គំ វា​នឹង​គ្រង​មរដក​របស់​ទូលបង្គំ​ហើយ

សូមមើលជំពូក

អាល់គីតាប

គាត់​មាន​ប្រសាសន៍​ទៀត​ថា៖ «ទ្រង់​ពុំ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​បន្ត​ពូជ​សោះ គឺ​មាន​តែ​អ្នក​បម្រើ ក្នុង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ប៉ុណ្ណោះ ដែល​នឹង​ទទួល​កេរ‌មត៌ក​ត​ពី​ខ្ញុំ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 15:3
10 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​ប្រជាជាតិ​ដ៏ធំ​មួយ ហើយ​ឲ្យពរ​អ្នក ព្រមទាំង​ធ្វើឲ្យ​ឈ្មោះ​របស់អ្នក​បាន​ធំឧត្ដម ដូច្នេះ​អ្នក​នឹង​ទៅជា​ពរ​ដល់អ្នកដទៃ​!


យើង​នឹង​ធ្វើឲ្យ​ពូជពង្ស​របស់អ្នក​បានច្រើន​ដូចជា​ធូលី​ដី​។ ប្រសិនបើ​អ្នកណា​អាច​រាប់​ធូលី​ដី​បាន នោះក៏​អាច​រាប់​ពូជពង្ស​របស់អ្នក​បាន​ដែរ​។


នៅពេល​អាប់រ៉ាម​ឮ​ថា​សាច់ញាតិ​របស់ខ្លួន​ត្រូវបាន​នាំទៅជាឈ្លើយសឹក គាត់​ក៏​នាំ​មនុស្សដែលត្រូវបានបង្វឹក​ដែល​កើត​ក្នុង​ផ្ទះ​របស់គាត់​បីរយដប់ប្រាំបី​នាក់ ហើយ​ដេញតាម​រហូតដល់​ដាន់​។


ប៉ុន្តែ​អាប់រ៉ាម​ទូលថា​៖ “ព្រះអម្ចាស់​នៃទូលបង្គំ គឺ​ព្រះយេហូវ៉ា​អើយ តើ​ព្រះអង្គ​នឹង​ប្រទាន​ដល់​ទូលបង្គំ​ធ្វើអី បើ​ទូលបង្គំ​នៅតែ​គ្មានកូន ហើយ​អ្នកទទួល​ផ្ទះ​ទូលបង្គំ​ជាមរតក គឺ​អេលាស៊ើរ​អ្នក​ដាម៉ាស់​វិញ​?”។


ក្ដីសង្ឃឹម​ដែល​ត្រូវបាន​ពន្យារពេល​ធ្វើឲ្យឈឺចិត្ត រីឯ​បំណងប្រាថ្នា​ដែល​ត្រូវបាន​បំពេញឲ្យសម្រេច ជា​ដើមឈើ​នៃ​ជីវិត​។


អ្នកដែល​ទម្រើស​បាវបម្រើ​របស់ខ្លួន​តាំងពី​ក្មេង នៅ​ចុងបញ្ចប់​របស់អ្នកនោះ​នឹង​មាន​ទុក្ខលំបាក​វិញ​។


ការ​ដែល​ស្ត្រី​ត្រូវគេ​ស្អប់​យកប្ដី និង​ការ​ដែល​បាវបម្រើស្រី​ដណ្ដើមកន្លែង​ចៅហ្វាយស្រី​របស់ខ្លួន​។


ខ្ញុំ​បាន​ទិញ​ទាសករប្រុស និង​ទាសករស្រី ហើយ​មាន​ទាំង​ទាសករដែលកើតក្នុងដំណាក់ ជារបស់​ខ្ញុំ​ផង​; ខ្ញុំ​មាន​ហ្វូងគោ និង​ហ្វូងចៀម​ជាច្រើន លើសជាង​អស់អ្នក​ដែល​នៅ​យេរូសាឡិម​មុន​ខ្ញុំ​ទៅទៀត​;