លោកុប្បត្តិ 15:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 លោកមានប្រសាសន៍ទៀតថា៖ «ព្រះអង្គពុំបានប្រទានឲ្យទូលបង្គំមានកូនបន្តពូជសោះ គឺមានតែអ្នកបម្រើក្នុងក្រុមគ្រួសាររបស់ទូលបង្គំប៉ុណ្ណោះ ដែលនឹងទទួលកេរមត៌កតពីទូលបង្គំ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 អាប់រ៉ាមទូលទៀតថា៖ “មើល៍! ព្រះអង្គមិនបានប្រទានកូនឲ្យទូលបង្គំសោះ ដូច្នេះមើល៍! កូនរបស់អ្នកផ្ទះទូលបង្គំនឹងទៅជាអ្នកទទួលមរតករបស់ទូលបង្គំវិញ”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 លោកអាប់រ៉ាមក៏ទូលទៀតថា៖ «មើល៍! ព្រះអង្គមិនបានប្រទានឲ្យទូលបង្គំមានកូនសោះ ហើយបាវបម្រើម្នាក់ដែលកើតនៅផ្ទះទូលបង្គំ វានឹងទទួលមត៌ករបស់ទូលបង្គំហើយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 អាប់រ៉ាមក៏ទូលទៀតថា មើល ទ្រង់មិនបានប្រទានឲ្យទូលបង្គំមានកូនសោះ ហើយមើល បាវម្នាក់ដែលកើតនៅផ្ទះទូលបង្គំ វានឹងគ្រងមរដករបស់ទូលបង្គំហើយ សូមមើលជំពូកអាល់គីតាប3 គាត់មានប្រសាសន៍ទៀតថា៖ «ទ្រង់ពុំបានប្រទានឲ្យខ្ញុំមានកូនបន្តពូជសោះ គឺមានតែអ្នកបម្រើ ក្នុងក្រុមគ្រួសាររបស់ខ្ញុំប៉ុណ្ណោះ ដែលនឹងទទួលកេរមត៌កតពីខ្ញុំ»។ សូមមើលជំពូក |
បពិត្រព្រះអម្ចាស់ ព្រះអង្គសុចរិតពន់ពេកណាស់ ទូលបង្គំពុំអាចតវ៉ារកខុសត្រូវ ជាមួយព្រះអង្គបានទេ។ ប៉ុន្តែ ទូលបង្គំសូមសាកសួរអំពីការវិនិច្ឆ័យ របស់ព្រះអង្គ ហេតុអ្វីបានជាមនុស្សអាក្រក់ចេះតែចម្រុងចម្រើន ក្នុងគ្រប់គម្រោងការដែលគេគិតគូរធ្វើ? ហេតុអ្វីបានជាមនុស្សក្បត់រស់នៅ យ៉ាងសុខស្រួលទាំងអស់គ្នាដូច្នេះ?