ស្ដេចក៏ប្រព្រឹត្តល្អដល់អាប់រ៉ាមដោយយល់ដល់នាង ហើយអាប់រ៉ាមក៏បានចៀម គោ លាឈ្មោល បាវបម្រើប្រុស បាវបម្រើស្រី លាញី និងអូដ្ឋ។
លោកុប្បត្តិ 14:14 - ព្រះគម្ពីរខ្មែរសាកល នៅពេលអាប់រ៉ាមឮថាសាច់ញាតិរបស់ខ្លួនត្រូវបាននាំទៅជាឈ្លើយសឹក គាត់ក៏នាំមនុស្សដែលត្រូវបានបង្វឹកដែលកើតក្នុងផ្ទះរបស់គាត់បីរយដប់ប្រាំបីនាក់ ហើយដេញតាមរហូតដល់ដាន់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកអាប់រ៉ាមបានឮថា គេបានចាប់ក្មួយរបស់លោកទៅជាឈ្លើយ លោកក៏នាំមនុស្សដែលកើតក្នុងផ្ទះរបស់លោក សុទ្ធតែជាមនុស្សថ្នឹកសង្គ្រាម ចំនួនបីរយដប់ប្រាំបីនាក់ ហើយដេញតាមរហូតទៅដល់ក្រុងដាន់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកអាប់រ៉ាមទទួលដំណឹងថា គេបានចាប់ក្មួយរបស់លោកយកទៅជាឈ្លើយសឹក លោកក៏ចែកអាវុធឲ្យអស់អ្នកដែលនៅជាមួយលោក ចំនួនបីរយដប់ប្រាំបីនាក់ ជាញាតិសន្ដាននៅក្នុងក្រុមគ្រួសាររបស់លោក ហើយដេញតាមស្ដេចទាំងនោះរហូតទៅដល់ក្រុងដាន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលអាប់រ៉ាមបានឮថា គេចាប់ក្មួយខ្លួនទៅជាឈ្លើយដូច្នោះ នោះគាត់នាំពួកបំរើទាំងប៉ុន្មានដែលកើតក្នុងផ្ទះគាត់ សុទ្ធតែជាមនុស្សថ្នឹកសង្គ្រាម មានចំនួន៣១៨នាក់ លើកគ្នាចេញទៅដេញតាមគេរហូតដល់ដាន់ អាល់គីតាប កាលអ៊ីប្រាំទទួលដំណឹងថា គេបានចាប់ក្មួយរបស់គាត់យកទៅជាឈ្លើយសឹក គាត់ក៏ចែកអាវុធឲ្យអស់អ្នកដែលនៅជាមួយគាត់ ចំនួនបីរយដប់ប្រាំបីនាក់ ជាញាតិសន្តាន នៅក្នុងក្រុមគ្រួសាររបស់គាត់ ហើយដេញតាមស្តេចទាំងនោះ រហូតទៅដល់ក្រុងដាន់។ |
ស្ដេចក៏ប្រព្រឹត្តល្អដល់អាប់រ៉ាមដោយយល់ដល់នាង ហើយអាប់រ៉ាមក៏បានចៀម គោ លាឈ្មោល បាវបម្រើប្រុស បាវបម្រើស្រី លាញី និងអូដ្ឋ។
អាប់រ៉ាមយកសារ៉ាយប្រពន្ធរបស់គាត់ និងឡុតក្មួយរបស់គាត់ ព្រមទាំងទ្រព្យសម្បត្តិទាំងអស់របស់ពួកគេដែលរកបាន និងមនុស្សដែលពួកគេបាន កាលនៅហារ៉ាន ហើយចេញដំណើរទៅដែនដីកាណាន។ នៅពេលពួកគេមកដល់ដែនដីកាណាន
នោះអាប់រ៉ាមនិយាយនឹងឡុតថា៖ “សូមកុំឲ្យមានការឈ្លោះប្រកែករវាងយើង និងឯង ព្រមទាំងរវាងពួកអ្នកគង្វាលរបស់យើង និងពួកអ្នកគង្វាលរបស់ឯងឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា។
ពួកទ្រង់បានចាប់ឡុតក្មួយរបស់អាប់រ៉ាមនាំទៅដែរ ព្រមទាំងទ្រព្យសម្បត្តិរបស់គាត់ ហើយចាកចេញទៅ ដ្បិតឡុតបានរស់នៅសូដុម។
គាត់យកទ្រព្យសម្បត្តិទាំងអស់មកវិញ ក៏យកឡុតជាសាច់ញាតិរបស់គាត់ និងទ្រព្យសម្បត្តិរបស់ឡុតមកវិញដែរ ព្រមទាំងពួកស្ត្រី និងប្រជាជនផង។
អាប់រ៉ាមទូលទៀតថា៖ “មើល៍! ព្រះអង្គមិនបានប្រទានកូនឲ្យទូលបង្គំសោះ ដូច្នេះមើល៍! កូនរបស់អ្នកផ្ទះទូលបង្គំនឹងទៅជាអ្នកទទួលមរតករបស់ទូលបង្គំវិញ”។
ក្មេងប្រុសដែលមានអាយុប្រាំបីថ្ងៃក្នុងចំណោមអ្នករាល់គ្នា ត្រូវតែទទួលពិធីកាត់ស្បែក គឺគ្រប់ទាំងមនុស្សប្រុសគ្រប់ជំនាន់របស់អ្នករាល់គ្នា ទាំងអ្នកដែលកើតក្នុងផ្ទះ ទាំងអ្នកដែលទិញដោយប្រាក់ពីជនបរទេសណាក៏ដោយដែលមិនមែនជាពូជពង្សរបស់អ្នក។
រួចអ័ប្រាហាំយកអ៊ីសម៉ាអែលកូនប្រុសរបស់គាត់ និងអស់អ្នកដែលកើតក្នុងផ្ទះរបស់គាត់មក ព្រមទាំងអស់អ្នកដែលទិញដោយប្រាក់ គឺមនុស្សប្រុសទាំងអស់ក្នុងចំណោមអ្នកផ្ទះរបស់អ័ប្រាហាំ ហើយកាត់ស្បែក គឺស្បែកចុងស្វាសនៃរូបសាច់របស់ពួកគេនៅថ្ងៃដដែលនោះ ដូចដែលព្រះបានមានបន្ទូលនឹងគាត់។
មនុស្សប្រុសទាំងអស់ក្នុងផ្ទះរបស់គាត់ ទាំងអ្នកដែលកើតក្នុងផ្ទះ ទាំងអ្នកដែលទិញដោយប្រាក់ពីជនបរទេស ក៏បានទទួលពិធីកាត់ស្បែកជាមួយគាត់ដែរ៕
យើងបានជ្រើសរើសគាត់ ដើម្បីឲ្យបង្គាប់កូនចៅរបស់គាត់ និងអ្នកផ្ទះជំនាន់ក្រោយរបស់គាត់ ឲ្យកាន់តាមមាគ៌ារបស់យើងជាយេហូវ៉ា ដោយអនុវត្តសេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌។ នេះគឺដើម្បីឲ្យយើងជាយេហូវ៉ាបានបំពេញឲ្យសម្រេចដល់អ័ប្រាហាំនូវអ្វីដែលយើងបានសន្យានឹងគាត់”។
“លោកម្ចាស់នៃយើងខ្ញុំអើយ សូមស្ដាប់យើងខ្ញុំ! លោកជាអ្នកដឹកនាំពីព្រះក្នុងចំណោមយើងខ្ញុំ។ សូមបញ្ចុះសពនេះ នៅក្នុងផ្នូរដែលល្អបំផុតរបស់យើងខ្ញុំចុះ! ក្នុងចំណោមយើងខ្ញុំ គ្មានអ្នកណាឃាត់លោកមិនឲ្យបញ្ចុះសពក្នុងផ្នូរគេឡើយ”។
ពួកនាងប្រកាសថា៖ “បណ្ដាស្ដេចនៃកងទ័ពរត់គេចហើយ ពួកគេរត់គេចហើយ! ស្ត្រីៗដែលនៅផ្ទះចែកជ័យភណ្ឌ
ខ្ញុំបានទិញទាសករប្រុស និងទាសករស្រី ហើយមានទាំងទាសករដែលកើតក្នុងដំណាក់ ជារបស់ខ្ញុំផង; ខ្ញុំមានហ្វូងគោ និងហ្វូងចៀមជាច្រើន លើសជាងអស់អ្នកដែលនៅយេរូសាឡិមមុនខ្ញុំទៅទៀត;
កូនរាល់គ្នាអើយ ឥឡូវនេះជាគ្រាចុងបញ្ចប់ហើយ។ ដូចដែលអ្នករាល់គ្នាបានឮថា អ្នកប្រឆាំងព្រះគ្រីស្ទនឹងមក សូម្បីតែឥឡូវនេះមានអ្នកប្រឆាំងព្រះគ្រីស្ទជាច្រើនបានលេចមកហើយ; ដូច្នេះយើងដឹងថា នេះជាគ្រាចុងបញ្ចប់ហើយ។