Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 17:23 - ព្រះគម្ពីរខ្មែរសាកល

23 រួច​អ័ប្រាហាំ​យក​អ៊ីសម៉ាអែល​កូនប្រុស​របស់គាត់ និង​អស់​អ្នកដែលកើត​ក្នុង​ផ្ទះ​របស់គាត់​មក ព្រមទាំង​អស់​អ្នកដែលទិញ​ដោយ​ប្រាក់ គឺ​មនុស្សប្រុស​ទាំងអស់​ក្នុងចំណោម​អ្នកផ្ទះ​របស់​អ័ប្រាហាំ ហើយ​កាត់ស្បែក គឺ​ស្បែកចុងស្វាស​នៃ​រូបសាច់​របស់ពួកគេ​នៅ​ថ្ងៃ​ដដែល​នោះ ដូចដែល​ព្រះ​បាន​មានបន្ទូល​នឹង​គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 បន្ទាប់​មក លោក​អ័ប្រា‌ហាំ​ក៏​យក​អ៊ីស‌ម៉ា‌អែល​ជា​កូន និង​អស់​អ្នក​ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​លោក និង​មនុស្ស​ដែល​លោក​បាន​ទិញ​ដោយ​ប្រាក់ គឺ​ប្រុសៗ​ទាំង​ប៉ុន្មាន​ក្នុង​ចំណោម​មនុស្ស​ដែល​នៅ​ក្នុង​ផ្ទះ​របស់​លោក មក​កាត់​ស្បែក​ចុង​ស្វាស​នៅ​ថ្ងៃ​នោះ​ឯង ដូចជា​ព្រះ​បាន​បង្គាប់​ដល់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 នៅ​ថ្ងៃ​ដដែល​នោះ លោក​អប្រាហាំ​បាន​នាំ​អ៊ីស្មា‌អែល​ជា​កូន និង​អស់​អ្នក​ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​លោក ព្រម​ទាំង​អស់​អ្នក​ដែល​លោក​បាន​ទិញ​មក​ធ្វើ​ជា​ខ្ញុំ​បម្រើ គឺ​ប្រុសៗ​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្ទះ​របស់​លោក មក​ធ្វើ​ពិធី​កាត់​ស្បែក*​ឲ្យ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​បង្គាប់​ដល់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ឯ​អ័ប្រា‌ហាំ​ក៏​យក​អ៊ីស‌ម៉ាអែល​កូន​ខ្លួន ព្រម​ទាំង​មនុស្ស​ប្រុសៗ​ដែល​បាន​កើត​នៅ​ផ្ទះ​ខ្លួន នឹង​មនុស្ស​ដែល​បាន​ទិញ​ដោយ​ប្រាក់​ផង គឺ​គ្រប់​ទាំង​ប្រុសៗ​នៅ​ក្នុង​ពួក​ផ្ទះ​គាត់​ទាំង​ប៉ុន្មាន មក​កាត់​ស្បែក​ស្រោម​ចុង​ស្វាស​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នោះ​ឯង ដូច​ជា​ព្រះ​បាន​បង្គាប់​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

23 នៅ​ថ្ងៃ​ដដែល​នោះ អ៊ីព្រហ៊ីម​បាន​នាំ​អ៊ីស្មា‌អែល​ជា​កូន និង​អស់​អ្នក​ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​គាត់ ព្រម​ទាំង​អស់​អ្នក​ដែល​គាត់​បាន​ទិញ​មក​ធ្វើ​ជា​ខ្ញុំ​បម្រើ គឺ​ប្រុសៗ​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្ទះ​របស់​គាត់ មក​ខតាន់​ស្រប​តាម​អុលឡោះ​បង្គាប់​ដល់​គាត់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 17:23
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​អាប់រ៉ាម​ឮ​ថា​សាច់ញាតិ​របស់ខ្លួន​ត្រូវបាន​នាំទៅជាឈ្លើយសឹក គាត់​ក៏​នាំ​មនុស្សដែលត្រូវបានបង្វឹក​ដែល​កើត​ក្នុង​ផ្ទះ​របស់គាត់​បីរយដប់ប្រាំបី​នាក់ ហើយ​ដេញតាម​រហូតដល់​ដាន់​។


ព្រះ​មានបន្ទូល​នឹង​អ័ប្រាហាំ​ទៀត​ថា​៖ “រីឯ​អ្នក​វិញ អ្នក​ត្រូវ​រក្សា​សម្ពន្ធមេត្រី​របស់យើង គឺ​អ្នក និង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក រហូតដល់​គ្រប់ជំនាន់​របស់ពួកគេ​ផង​។


យើង​បាន​ជ្រើសរើស​គាត់ ដើម្បីឲ្យ​បង្គាប់​កូនចៅ​របស់គាត់ និង​អ្នកផ្ទះ​ជំនាន់ក្រោយ​របស់គាត់ ឲ្យ​កាន់តាម​មាគ៌ា​របស់​យើងជា​យេហូវ៉ា ដោយ​អនុវត្ត​សេចក្ដីសុចរិត និង​សេចក្ដីយុត្តិធម៌​។ នេះគឺ​ដើម្បីឲ្យ​យើងជា​យេហូវ៉ា​បាន​បំពេញឲ្យសម្រេច​ដល់​អ័ប្រាហាំ​នូវ​អ្វីដែល​យើង​បាន​សន្យា​នឹង​គាត់”។


អស់អ្នក​ដែល​ចេញចូល​តាម​ខ្លោងទ្វារ​ទីក្រុង​ក៏​ស្ដាប់តាម​ហេម័រ និង​ស៊ីគែម​កូនប្រុស​របស់គាត់​។ បន្ទាប់មក មនុស្សប្រុស​ទាំងអស់​បាន​ទទួលពិធីកាត់ស្បែក គឺ​អស់អ្នក​ដែល​ចេញចូល​តាម​ខ្លោងទ្វារ​ទីក្រុង​។


ទូលបង្គំ​បាន​ប្រញាប់ប្រញាល់ ហើយ​មិន​បាន​បង្អង់​នឹង​កាន់តាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ឡើយ​។


កុំ​អួត​អំពី​ថ្ងៃស្អែក​ឡើយ ដ្បិត​អ្នក​មិន​ដឹង​ថា​ក្នុង​មួយ​ថ្ងៃ​មាន​អ្វី​កើតឡើង​នោះ​ទេ​។


អ្វីក៏ដោយ​ដែល​ដៃ​របស់អ្នក​រក​ធ្វើ​បាន ចូរ​ធ្វើ​អស់ពីកម្លាំង​របស់អ្នក​ចុះ​; ដ្បិត​នៅ​ស្ថានមនុស្សស្លាប់ ជា​កន្លែងដែល​អ្នក​នឹង​ទៅ​នោះ គ្មាន​កិច្ចការ ឬ​គម្រោង ឬ​ចំណេះដឹង ឬ​ប្រាជ្ញា​ឡើយ​។


ប៉ូល​ចង់ឲ្យ​ធីម៉ូថេ​ទៅ​ជាមួយ ដូច្នេះ​គាត់​នាំ​ធីម៉ូថេ​ទៅ​ធ្វើពិធីកាត់ស្បែក ដោយសារតែ​ជនជាតិយូដា​ដែល​នៅ​តំបន់​នោះ ដ្បិត​ទាំងអស់គ្នា​ដឹង​ថា ឪពុក​របស់​ធីម៉ូថេ​ជា​ជនជាតិក្រិក​។


ដ្បិត​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ការទទួលពិធីកាត់ស្បែក ឬ​ការមិនទទួលពិធីកាត់ស្បែក​មិន​សំខាន់​អ្វី​ឡើយ គឺ​ជំនឿ​ដែល​ប្រព្រឹត្ត​ដោយ​សេចក្ដីស្រឡាញ់​ប៉ុណ្ណោះ ដែល​សំខាន់​។


ដ្បិត​ការទទួលពិធីកាត់ស្បែក ឬ​ការមិនទទួលពិធីកាត់ស្បែក​មិន​សំខាន់​អ្វី​ឡើយ គឺ​ការត្រូវបានបង្កើត​ជា​ថ្មី​វិញ ដែល​សំខាន់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម