ការចាប់ផ្ដើមនៃអាណាចក្ររបស់គាត់ គឺបាបិល អេរេក អាកាឌ និងកាលនេ ដែលនៅក្នុងដែនដីស៊ីណើរ។
លោកុប្បត្តិ 14:1 - ព្រះគម្ពីរខ្មែរសាកល កាលនោះមានកើតឡើងដូច្នេះ: នៅសម័យអាំរ៉ាផែលស្ដេចនៃស៊ីណើរ អើយ៉ុកស្ដេចនៃអេឡាសារ កេដូឡោមើរស្ដេចនៃអេឡាំ និងធីដាលស្ដេចនៃកូយីម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រារបស់ព្រះបាទអាំរ៉ាផែលជាស្តេចស្រុកស៊ីណើរ ព្រះបាទអើយ៉ុកជាស្តេចស្រុកអេឡាសារ ព្រះបាទកេដូឡោមើរជាស្តេចស្រុកអេឡាំ និងព្រះបាទធីដាលជាស្តេចកូយីម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ ព្រះបាទអាំរ៉ាផែលជាស្ដេចស្រុកស៊ីណើរ ព្រះបាទអើយ៉ុកជាស្ដេចស្រុកអេឡាសារ ព្រះបាទកេដូឡោមើរជាស្ដេចស្រុកអេឡាំ និងព្រះបាទធីដាលជាស្ដេចស្រុកកូយីម ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅជំនាន់អាំរ៉ាផែលជាស្តេចស្រុកស៊ីណើរ អើយ៉ុកជាស្តេចស្រុកអេឡាសារ កេដូឡោមើរជាស្តេចស្រុកអេឡាំ នឹងធីដាលជាស្តេចកូយីម អាល់គីតាប នៅគ្រានោះ អាំរ៉ាផែល ជាស្តេចស្រុកស៊ីណើរ អើយ៉ុក ជាស្តេចស្រុកអេឡាសារ កេដូឡោមើរ ជាស្តេចស្រុកអេឡាំ និងធីដាល ជាស្តេចស្រុកកូយីម |
ការចាប់ផ្ដើមនៃអាណាចក្ររបស់គាត់ គឺបាបិល អេរេក អាកាឌ និងកាលនេ ដែលនៅក្នុងដែនដីស៊ីណើរ។
ក្រោយមកមានកើតឡើងដូច្នេះ: នៅពេលដែលមនុស្សបានធ្វើដំណើរទៅទិសខាងកើត ពួកគេឃើញវាលទំនាបមួយក្នុងដែនដីស៊ីណើរ នោះពួកគេក៏តាំងលំនៅនៅទីនោះ។
ទាស់នឹងកេដូឡោមើរស្ដេចនៃអេឡាំ ធីដាលស្ដេចនៃកូយីម អាំរ៉ាផែលស្ដេចនៃស៊ីណើរ និងអើយ៉ុកស្ដេចនៃអេឡាសារ គឺស្ដេចបួនអង្គទាស់នឹងស្ដេចប្រាំអង្គ។
នៅថ្ងៃនោះ ព្រះអម្ចាស់របស់ខ្ញុំនឹងលាតព្រះហស្តរបស់ព្រះអង្គម្ដងទៀតជាលើកទីពីរ ដើម្បីលោះសំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ ពីអាស្ស៊ីរី អេហ្ស៊ីប ប៉ាត្រូស អេត្យូពី អេឡាំ ស៊ីណើរ ហាម៉ាថ និងពីកោះទាំងឡាយនៅសមុទ្រមកវិញ។
មាននិមិត្តធ្ងន់ធ្ងរមួយត្រូវបានប្រកាសដល់ខ្ញុំថា៖ “មនុស្សក្បត់កំពុងតែក្បត់ មនុស្សបំផ្លាញកំពុងតែបំផ្លាញ។ អេឡាំអើយ ចូរឡើងទៅ! មេឌីអើយ ចូរឡោមព័ទ្ធទៅ! យើងបានបញ្ឈប់អស់ទាំងការថ្ងូររបស់នាងហើយ”។
តើបណ្ដាព្រះរបស់ប្រជាជាតិនានាដែលពួកដូនតារបស់យើងបានបំផ្លាញ មានកូសាន ហារ៉ាន រេសែភ និងកូនចៅអេដែនដែលនៅធេឡាស៊ើរ បានរំដោះពួកគេឬ?
ព្រះអម្ចាស់ទ្រង់ប្រគល់យេហូយ៉ាគីមស្ដេចនៃយូដាទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ព្រមទាំងភាជនៈមួយចំនួននៅក្នុងដំណាក់របស់ព្រះផង នោះទ្រង់ក៏នាំទៅដែនដីស៊ីណើរ ទៅវិហារនៃព្រះរបស់ទ្រង់ ហើយដាក់ភាជនៈទាំងនោះក្នុងឃ្លាំងសម្បត្តិនៃព្រះរបស់ទ្រង់។
ខ្ញុំឃើញក្នុងនិមិត្តនោះ ហើយខណៈដែលខ្ញុំសង្កេតមើល នោះខ្លួនខ្ញុំនៅក្នុងរាជធានីស៊ូសាន ដែលនៅក្នុងខេត្តអេឡាំ។ ក្នុងនិមិត្តនោះខ្ញុំឃើញថា ខ្ញុំនៅក្បែរទន្លេអ៊ូឡាយ។
គាត់តបនឹងខ្ញុំថា៖ “ទៅសាងសង់ផ្ទះឲ្យរង្វាល់ នៅក្នុងដែនដីស៊ីណើរ។ កាលណាបានរៀបចំជាស្រេចហើយ រង្វាល់នោះនឹងត្រូវបានតម្កល់លើទីតាំងរបស់វា”៕