ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 13:6 - ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ស្រុក​នោះ​មិន​អាច​ទ្រាំទ្រ​ឲ្យ​ពួកគេ​រស់នៅ​ជាមួយគ្នា​បាន​ទេ ពីព្រោះ​ទ្រព្យសម្បត្តិ​របស់ពួកគេ​ច្រើន​ណាស់ រហូតដល់​ពួកគេ​មិនអាច​រស់នៅ​ជាមួយគ្នា​បានឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​ស្រុក​នោះ​មិន​ល្មម​ឲ្យ​លោក​ទាំង​ពីរ​នៅ​ជា‌មួយ​គ្នា​បាន​ទេ ព្រោះ​ពួក​លោក​មាន​ទ្រព្យ​សម្បត្តិ​សន្ធឹក​ណាស់ ដល់​ម៉្លេះ​បាន​ជា​ពួក​លោក​មិន​អាច​រស់​នៅ​ជា‌មួយ​គ្នា​បាន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្រុក​នោះ​ពុំ​មាន​លទ្ធ‌ភាព​ឲ្យ​លោក​ទាំង​ពីរ​នៅ​ជា​មួយ​គ្នា​បាន​ឡើយ ដ្បិត​លោក​ទាំង​ពីរ​មាន​សម្បត្តិ​ច្រើន​ពេក ជា​ហេតុ​ធ្វើ​ឲ្យ​រស់​នៅ​ជា​មួយ​គ្នា​មិន​កើត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ស្រុក​នោះ​មិន​ល្មម​នឹង​ចិញ្ចឹម​គេ​ឲ្យ​នៅ​ជា​មួយ​គ្នា​បាន​ទេ ពី​ព្រោះ​គេ​មាន​ទ្រព្យ​សម្បត្តិ​សន្ធឹក​ណាស់ ដល់​ម៉្លេះ​បាន​ជា​គេ​នៅ​ជា​មួយ​គ្នា​ពុំ​បាន

សូមមើលជំពូក

អាល់គីតាប

ស្រុក​នោះ​ពុំ​មាន​លទ្ធភាព​ឲ្យ​គាត់​ទាំង​ពីរ​នៅ​ជា​មួយ​គ្នា​បាន​ឡើយ ដ្បិត​គាត់​ទាំង​ពីរ​មាន​សម្បត្តិ​ច្រើន​ពេក ជា​ហេតុ​ធ្វើ​ឲ្យ​រស់​នៅ​ជា​មួយ​គ្នា​មិន​កើត។

សូមមើលជំពូក



លោកុ‌ប្បត្តិ 13:6
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ក៏​ប្រព្រឹត្តល្អ​ដល់​អាប់រ៉ាម​ដោយយល់ដល់​នាង ហើយ​អាប់រ៉ាម​ក៏​បាន​ចៀម គោ លាឈ្មោល បាវបម្រើប្រុស បាវបម្រើស្រី លាញី និង​អូដ្ឋ​។


អាប់រ៉ាម​យក​សារ៉ាយ​ប្រពន្ធ​របស់គាត់ និង​ឡុត​ក្មួយ​របស់គាត់ ព្រមទាំង​ទ្រព្យសម្បត្តិ​ទាំងអស់​របស់ពួកគេ​ដែល​រកបាន និង​មនុស្ស​ដែល​ពួកគេ​បាន កាល​នៅ​ហារ៉ាន ហើយ​ចេញដំណើរ​ទៅ​ដែនដី​កាណាន​។ នៅពេល​ពួកគេ​មកដល់​ដែនដី​កាណាន


អាប់រ៉ាម​មាន​ហ្វូងសត្វ ប្រាក់ និង​មាស​ច្រើន​ណាស់​។


រីឯ​អ្នក​ដែល​ចង់​មានស្ដុកស្ដម្ភ តែងតែ​ធ្លាក់​ទៅក្នុង​ការល្បួង អន្ទាក់ និង​តណ្ហា​ជាច្រើន​ដ៏ល្ងង់ខ្លៅ​ដែលនាំឲ្យអន្តរាយ​។ តណ្ហាទាំងនេះ ពន្លិច​មនុស្ស​ទៅក្នុង​ការខូចខាត និង​សេចក្ដីវិនាស​។