Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 13:5 - ព្រះគម្ពីរខ្មែរសាកល

5 រីឯ​ឡុត​ដែល​ដើរ​ជាមួយ​អាប់រ៉ាម ក៏​មាន​ហ្វូងចៀម ហ្វូងគោ និង​រោង​ជាច្រើន​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ឯ​ឡុត​ដែល​ទៅ​ជា‌មួយលោក​អាប់‌រ៉ាម ក៏​មាន​ហ្វូង​ចៀម ហ្វូង​គោ និង​ជំរំ​ជា​ច្រើន​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លោក​ឡុត​ដែល​មក​ជា​មួយ​លោក​អាប់រ៉ាម ក៏​មាន​ហ្វូង​ចៀម ហ្វូង​គោ និង​មាន​ជំរំ​ជា​ច្រើន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឯ​ឡុត​ដែល​ទៅ​ជា​មួយ​នឹង​អាប់រ៉ាម គាត់​ក៏​មាន​ហ្វូង​ចៀម ហ្វូង​គោ នឹង​ត្រសាល​ជា​ច្រើន​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ឡូត​ដែល​មក​ជា​មួយ​អ៊ីប្រាំ ក៏​មាន​ហ្វូង​ចៀម ហ្វូង​គោ និង​មាន​ជំរំ​ជា​ច្រើន​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 13:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ អាប់រ៉ាម​ក៏​ចេញដំណើរទៅ ដូចដែល​ព្រះយេហូវ៉ា​បាន​មានបន្ទូល​នឹង​គាត់ ហើយ​ឡុត​ក៏​ទៅ​ជាមួយ​គាត់​ដែរ​។ អាប់រ៉ាម​មាន​អាយុ​ចិតសិបប្រាំ​ឆ្នាំ ពេល​គាត់​ចាកចេញ​ពី​ហារ៉ាន​។


អាប់រ៉ាម​យក​សារ៉ាយ​ប្រពន្ធ​របស់គាត់ និង​ឡុត​ក្មួយ​របស់គាត់ ព្រមទាំង​ទ្រព្យសម្បត្តិ​ទាំងអស់​របស់ពួកគេ​ដែល​រកបាន និង​មនុស្ស​ដែល​ពួកគេ​បាន កាល​នៅ​ហារ៉ាន ហើយ​ចេញដំណើរ​ទៅ​ដែនដី​កាណាន​។ នៅពេល​ពួកគេ​មកដល់​ដែនដី​កាណាន


ប៉ុន្តែ​ស្រុក​នោះ​មិន​អាច​ទ្រាំទ្រ​ឲ្យ​ពួកគេ​រស់នៅ​ជាមួយគ្នា​បាន​ទេ ពីព្រោះ​ទ្រព្យសម្បត្តិ​របស់ពួកគេ​ច្រើន​ណាស់ រហូតដល់​ពួកគេ​មិនអាច​រស់នៅ​ជាមួយគ្នា​បានឡើយ​។


នៅពេល​ក្មេងប្រុស​ទាំងពីរ​នោះ​ធំឡើង អេសាវ​ក៏​ទៅជា​អ្នកប្រមាញ់​ដ៏​ស្ទាត់ជំនាញ ជា​មនុស្ស​នៃ​ទីវាល រីឯ​យ៉ាកុប​វិញ ជា​មនុស្ស​ស្រគត់ស្រគំ នៅ​តែក្នុង​រោង​។


អ័ដា​បង្កើត​យ៉ាបាល​ដែល​ជា​ដូនតា​របស់​អ្នកដែល​រស់នៅ​ក្នុង​រោង ហើយ​មាន​ហ្វូងសត្វស្រុក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម