អាប់រ៉ាមក៏រើរោងទៅរស់នៅក្បែរដើមអូករបស់ម៉ាមរេដែលនៅហេប្រុន ហើយសង់អាសនាមួយដល់ព្រះយេហូវ៉ានៅទីនោះ៕
លោកុប្បត្តិ 12:8 - ព្រះគម្ពីរខ្មែរសាកល គាត់រើចេញពីទីនោះទៅតំបន់ភ្នំនៅខាងកើតបេត-អែល រួចដំឡើងរោងរបស់គាត់នៅខាងលិចបេត-អែល និងខាងកើតអៃ។ នៅទីនោះ គាត់សង់អាសនាមួយទៀតដល់ព្រះយេហូវ៉ា ហើយស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកចេញពីទីនោះ ទៅឯភ្នំនៅខាងកើតបេត-អែល រួចក៏បោះជំរំនៅចន្លោះបេត-អែល ដែលនៅខាងលិច និងក្រុងអៃយដែលនៅខាងកើត។ លោកសង់អាសនាមួយថ្វាយព្រះយេហូវ៉ានៅទីនោះ ហើយអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកចាកចេញពីទីនោះឆ្ពោះទៅកាន់តំបន់ភ្នំ ដែលនៅខាងកើតបេតអែល លោកបោះជំរំនៅចន្លោះបេតអែល ដែលនៅខាងលិច និងក្រុងអៃ ដែលនៅខាងកើត។ លោកបានសង់អាសនៈមួយសម្រាប់ថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ហើយគោរពបម្រើព្រះនាមព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ចេញពីទីនោះទៅឯភ្នំនៅខាងកើតបេត-អែល ក៏ដំឡើងត្រសាលនៅឯណោះ មានបេត-អែលនៅជាខាងលិច នឹងអៃយនៅខាងកើត ហើយស្អាងអាសនា១ថ្វាយព្រះយេហូវ៉ានៅទីនោះដែរ រួចអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា អាល់គីតាប បន្ទាប់មក គាត់ចាកចេញពីទីនោះឆ្ពោះទៅកាន់តំបន់ភ្នំ ដែលនៅខាងកើតបេតអែល គាត់បោះជំរំនៅចន្លោះបេតអែល ដែលនៅខាងលិច និងក្រុងអៃ ដែលនៅខាងកើត។ គាត់បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ហើយគោរពបម្រើនាមអុលឡោះតាអាឡា។ |
អាប់រ៉ាមក៏រើរោងទៅរស់នៅក្បែរដើមអូករបស់ម៉ាមរេដែលនៅហេប្រុន ហើយសង់អាសនាមួយដល់ព្រះយេហូវ៉ានៅទីនោះ៕
គាត់បន្តដំណើរពីណេកិបរហូតដល់បេត-អែល ត្រង់កន្លែងដែលគាត់បានបោះរោងរបស់គាត់កាលពីដើម គឺនៅចន្លោះបេត-អែល និងអៃ
ជាកន្លែងនៃអាសនាដែលគាត់បានសង់នៅទីនោះកាលពីមុន។ នៅទីនោះ អាប់រ៉ាមស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ា។
អ័ប្រាហាំបានដាំដើមតាម៉ារីសនៅបៀរ-សេបា ហើយនៅទីនោះ គាត់ស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ាជាព្រះដ៏អស់កល្បជានិច្ច។
លុះទៅដល់កន្លែងដែលព្រះបានប្រាប់គាត់ហើយ អ័ប្រាហាំក៏សង់អាសនាមួយនៅទីនោះ រួចរៀបចំអុស ហើយចងអ៊ីសាកកូនប្រុសរបស់គាត់ផ្ដេកលើអាសនា នៅលើអុស។
ដូច្នេះ អ៊ីសាកក៏សង់អាសនាមួយនៅទីនោះ ហើយស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ា រួចដំឡើងរោងរបស់គាត់នៅទីនោះ។ ពួកបាវបម្រើរបស់អ៊ីសាកក៏ជីកអណ្ដូងមួយនៅទីនោះដែរ។
ឡាបាន់ក៏តាមយ៉ាកុបទាន់។ ពេលនោះ យ៉ាកុបបានបោះរោងរបស់គាត់នៅតំបន់ភ្នំ ដូច្នេះឡាបាន់ក៏បោះរោងជាមួយបងប្អូនរបស់គាត់នៅតំបន់ភ្នំកាឡាតដែរ។
យើងនាំគ្នាក្រោកឡើងទៅបេត-អែល ហើយនៅទីនោះ។ ខ្ញុំនឹងសង់អាសនាមួយដល់ព្រះដែលតបនឹងខ្ញុំនៅថ្ងៃនៃទុក្ខវេទនារបស់ខ្ញុំ ហើយបានគង់នៅជាមួយខ្ញុំតាមផ្លូវដែលខ្ញុំបានធ្វើដំណើរ”។
នៅទីនោះ យ៉ាកុបសង់អាសនាមួយ ហើយដាក់ឈ្មោះកន្លែងនោះថា “អែល បេត-អែល” ដ្បិតនៅទីនោះ ព្រះបានលេចមកដល់គាត់ កាលគាត់បានរត់គេចពីមុខបងប្រុសរបស់គាត់។
សេថក៏បង្កើតកូនប្រុសម្នាក់ដែរ គាត់ដាក់ឈ្មោះវាថាអេណុស។ នៅគ្រានោះ គេចាប់ផ្ដើមស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ា៕
បន្ទាប់មក ណូអេបានសង់អាសនាមួយដល់ព្រះយេហូវ៉ា ហើយយកពីអស់ទាំងសត្វជើងបួនបរិសុទ្ធ និងពីអស់ទាំងបក្សាបក្សីបរិសុទ្ធ មកថ្វាយជាតង្វាយដុតនៅលើអាសនានោះ។
ពេលនោះ ខ្ញុំស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ាថា៖ “ឱព្រះយេហូវ៉ាអើយ! សូមរំដោះព្រលឹងរបស់ទូលបង្គំផង!”។
អាស្ស៊ីរីបានមកដល់អៃយ៉ាត គេបានឆ្លងកាត់មីករ៉ូន គេបានទុកសម្ភារៈរបស់ខ្លួននៅមីកម៉ាស។
ជូនចំពោះក្រុមជំនុំរបស់ព្រះដែលនៅកូរិនថូស ដែលត្រូវបានញែកជាវិសុទ្ធក្នុងព្រះគ្រីស្ទយេស៊ូវ និងត្រូវបានត្រាស់ហៅជាវិសុទ្ធជនជាមួយអស់អ្នកដែលហៅរកព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង នៅគ្រប់ទីកន្លែង។ ព្រះគ្រីស្ទជាព្រះអម្ចាស់របស់ពួកគេ ហើយក៏ជាព្រះអម្ចាស់របស់យើងដែរ។
ដោយសារតែជំនឿ លោកបានស្នាក់នៅជាជនបរទេសក្នុងទឹកដីនៃសេចក្ដីសន្យា គឺរស់នៅក្នុងរោងជាមួយអ៊ីសាក និងយ៉ាកុប ជាអ្នករួមទទួលមរតកនៃសេចក្ដីសន្យាតែមួយ