យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានច្រើនដូចជាធូលីដី។ ប្រសិនបើអ្នកណាអាចរាប់ធូលីដីបាន នោះក៏អាចរាប់ពូជពង្សរបស់អ្នកបានដែរ។
លោកុប្បត្តិ 12:2 - ព្រះគម្ពីរខ្មែរសាកល យើងនឹងធ្វើឲ្យអ្នកទៅជាប្រជាជាតិដ៏ធំមួយ ហើយឲ្យពរអ្នក ព្រមទាំងធ្វើឲ្យឈ្មោះរបស់អ្នកបានធំឧត្ដម ដូច្នេះអ្នកនឹងទៅជាពរដល់អ្នកដទៃ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងបង្កើតជាតិសាសន៍មួយដ៏ធំពីអ្នក យើងនឹងឲ្យពរអ្នក ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី ដើម្បីឲ្យអ្នកបានជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងឲ្យប្រជាជាតិមួយដ៏ធំកើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្ដល់ពរដល់អ្នកដទៃចុះ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងបង្កើតនគរ១យ៉ាងធំពីឯង អញនឹងឲ្យពរដល់ឯង ទាំងលើកឈ្មោះឯងធំផង ឯងនឹងបានធ្វើជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ អាល់គីតាប យើងនឹងឲ្យប្រជាជាតិមួយដ៏ធំ កើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្តល់ពរដល់អ្នកដទៃចុះ!។ |
យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានច្រើនដូចជាធូលីដី។ ប្រសិនបើអ្នកណាអាចរាប់ធូលីដីបាន នោះក៏អាចរាប់ពូជពង្សរបស់អ្នកបានដែរ។
ព្រះអង្គក៏នាំគាត់ចេញទៅខាងក្រៅ ហើយមានបន្ទូលថា៖ “ចូរមើលទៅមេឃ ហើយរាប់ផ្កាយចុះ ប្រសិនបើអ្នកអាចរាប់ផ្កាយទាំងនោះបាន!”។ ព្រះអង្គមានបន្ទូលនឹងគាត់ទៀតថា៖ “ពូជពង្សរបស់អ្នកនឹងបានដូច្នោះ”។
ចំណែកឯអ៊ីសម៉ាអែលវិញ យើងបានឮអ្នកហើយ មើល៍! យើងបានឲ្យពរវា ហើយធ្វើឲ្យវាបង្កើតកូន ក៏នឹងបង្កើនចំនួនវាយ៉ាងច្រើនក្រៃលែងផង! វានឹងផ្ដល់កំណើតមេដឹកនាំដប់ពីរនាក់ ហើយយើងនឹងធ្វើឲ្យវាទៅជាប្រជាជាតិដ៏ធំមួយ។
ដ្បិតអ័ប្រាហាំនឹងក្លាយជាប្រជាជាតិមួយដ៏ធំ និងខ្លាំងពូកែជាប្រាកដ ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងទទួលពរតាមរយៈគាត់។
យើងបានជ្រើសរើសគាត់ ដើម្បីឲ្យបង្គាប់កូនចៅរបស់គាត់ និងអ្នកផ្ទះជំនាន់ក្រោយរបស់គាត់ ឲ្យកាន់តាមមាគ៌ារបស់យើងជាយេហូវ៉ា ដោយអនុវត្តសេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌។ នេះគឺដើម្បីឲ្យយើងជាយេហូវ៉ាបានបំពេញឲ្យសម្រេចដល់អ័ប្រាហាំនូវអ្វីដែលយើងបានសន្យានឹងគាត់”។
នៅពេលព្រះបំផ្លាញទីក្រុងនានានៃវាលទំនាប ព្រះបាននឹកចាំអំពីអ័ប្រាហាំ ព្រះអង្គក៏នាំឡុតចេញពីកណ្ដាលមហន្តរាយ ពេលរំលាយទីក្រុងនានាដែលឡុតបានរស់នៅនោះ។
អ័ប្រាហាំមានវ័យចំណាស់ ហើយអាយុក៏ច្រើនដែរ។ ព្រះយេហូវ៉ាបានប្រទានពរអ័ប្រាហាំក្នុងគ្រប់កិច្ចការ។
ព្រះយេហូវ៉ាបានប្រទានពរចៅហ្វាយរបស់ខ្ញុំយ៉ាងច្រើន ហើយលោកបានជាស្ដុកស្ដម្ភ។ ព្រះអង្គបានប្រទានហ្វូងចៀម និងហ្វូងគោ ប្រាក់ និងមាស បាវបម្រើប្រុស និងបាវបម្រើស្រី អូដ្ឋ និងលាឲ្យលោក។
ក្រោយពីមរណភាពរបស់អ័ប្រាហាំ ព្រះបានប្រទានពរអ៊ីសាកកូនប្រុសរបស់គាត់ ហើយអ៊ីសាកក៏រស់នៅជិតបៀរ-ឡាហាយ-រយ។
ចូររស់នៅបណ្ដោះអាសន្នក្នុងទឹកដីនេះ ហើយយើងនឹងនៅជាមួយអ្នក ព្រមទាំងឲ្យពរអ្នក ដ្បិតយើងនឹងប្រគល់ទឹកដីទាំងអស់នេះទៅអ្នក និងពូជពង្សរបស់អ្នក; យើងនឹងបញ្ជាក់សម្បថដែលយើងបានស្បថនឹងអ័ប្រាហាំឪពុករបស់អ្នក។
យើងនឹងបង្កើនចំនួនពូជពង្សរបស់អ្នកឡើងដូចផ្កាយនៅលើមេឃ ហើយប្រគល់ទឹកដីទាំងអស់នេះទៅពូជពង្សរបស់អ្នក។ អស់ទាំងប្រជាជាតិនៅលើផែនដីនឹងឲ្យពរខ្លួនគេតាមរយៈពូជពង្សរបស់អ្នក
សូមឲ្យប្រជាជាតិនានាបម្រើឯង សូមឲ្យជាតិសាសន៍ទាំងឡាយក្រាបចុះនៅចំពោះឯង; សូមឲ្យឯងបានជាចៅហ្វាយលើបងប្អូនរបស់ឯង សូមឲ្យពួកកូនប្រុសរបស់ម្ដាយឯងក្រាបចុះនៅចំពោះឯង។ សូមឲ្យអ្នកដែលដាក់បណ្ដាសាឯង ត្រូវបណ្ដាសាវិញ; សូមឲ្យអ្នកដែលឲ្យពរឯង មានព្រះពរវិញ!”។
ពូជពង្សរបស់អ្នកនឹងបានដូចជាធូលីនៃផែនដី ហើយអ្នកនឹងរីកសាយទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង; ពូជអម្បូរទាំងអស់នៅលើផែនដីនឹងទទួលពរតាមរយៈអ្នក និងតាមរយៈពូជពង្សរបស់អ្នក។
ព្រះមានបន្ទូលនឹងគាត់ទៀតថា៖ “យើងជាព្រះដ៏មានព្រះចេស្ដា; ចូរបង្កើតកូន និងកើនចំនួនឡើង; ប្រជាជាតិមួយ និងសហគមន៍នៃប្រជាជាតិនានា នឹងកើតចេញពីអ្នក ស្ដេចនានាក៏នឹងកើតចេញពីរូបកាយរបស់អ្នកដែរ។
ព្រះអង្គមានបន្ទូលថា៖ “យើងជាព្រះ គឺព្រះនៃឪពុករបស់អ្នក។ កុំខ្លាចនឹងចុះទៅអេហ្ស៊ីបឡើយ ដ្បិតយើងនឹងធ្វើឲ្យអ្នកទៅជាប្រជាជាតិដ៏ធំមួយនៅទីនោះ។
ព្រះអង្គប្រទានពរពួកគេ នោះពួកគេក៏កើនចំនួនឡើងយ៉ាងច្រើន; ព្រះអង្គមិនធ្វើឲ្យសត្វស្រុករបស់ពួកគេថយចុះឡើយ។
ចូររំពឹងមើលទៅអ័ប្រាហាំដូនតារបស់អ្នករាល់គ្នា និងសារ៉ាដែលបង្កើតអ្នករាល់គ្នាមក។ យើងបានហៅអ័ប្រាហាំកាលគាត់មានតែម្នាក់ឯង ក៏ឲ្យពរគាត់ ហើយបង្កើនចំនួនគាត់ឡើង។
វង្សត្រកូលយូដា និងវង្សត្រកូលអ៊ីស្រាអែលអើយ ដូចដែលអ្នករាល់គ្នាបានទៅជាពាក្យប្រដូចផ្ដាសានៅកណ្ដាលប្រជាជាតិនានាយ៉ាងណា យើងក៏នឹងសង្គ្រោះអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងបានជាពរយ៉ាងនោះដែរ។ កុំខ្លាចឡើយ ចូរឲ្យដៃរបស់អ្នករាល់គ្នាមានកម្លាំងឡើង!’។
ហើយលោកបានទទួលសញ្ញានៃពិធីកាត់ស្បែក ជាត្រាបញ្ជាក់ថាកាលលោកមិនទាន់ទទួលពិធីកាត់ស្បែកនៅឡើយ លោកត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿហើយ ដើម្បីឲ្យលោកទៅជាឪពុករបស់អស់អ្នកដែលជឿដោយមិនបានទទួលពិធីកាត់ស្បែក និងដើម្បីឲ្យពួកគេត្រូវបានរាប់ជាសុចរិតដែរ;
នេះគឺដើម្បីឲ្យព្រះពរដល់អ័ប្រាហាំបានមកដល់សាសន៍ដទៃក្នុងព្រះគ្រីស្ទយេស៊ូវ ធ្វើឲ្យយើងបានទទួលព្រះវិញ្ញាណនៃសេចក្ដីសន្យា តាមរយៈជំនឿ។