ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 1:4 - ព្រះគម្ពីរខ្មែរសាកល

ព្រះ​ទ្រង់​ឃើញ​ថា ពន្លឺ​ល្អ​ហើយ​។ ព្រះ​ក៏​ញែក​ពន្លឺ​ចេញ​ពី​ភាពងងឹត​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌ទ្រង់​ទត​ឃើញ​ថា ពន្លឺ​នោះ​ល្អ​ហើយ ព្រះ​ក៏​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា ពន្លឺ​នោះ​ល្អ​ប្រសើរ​ហើយ ព្រះអង្គ​ក៏​បាន​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌ទ្រង់​ឃើញ​ពន្លឺ​នោះ​ក៏​យល់​ថា​ជា​ល្អ​ហើយ រួច​ទ្រង់​ញែក​ពន្លឺ​ពី​ងងឹត​ចេញ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ​ឃើញ​ថា ពន្លឺ​នោះ​ល្អ​ប្រសើរ​ហើយ អុលឡោះ​ក៏​បាន​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។

សូមមើលជំពូក



លោកុ‌ប្បត្តិ 1:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​ទ្រង់​ហៅ​ទីគោក​ថា “ដី” ហើយ​ព្រះអង្គ​ហៅ​ទឹក​ដែល​ផ្ដុំគ្នា​ថា “សមុទ្រ”។ ព្រះ​ទ្រង់​ឃើញ​ថា​ការនេះ​ល្អ​ហើយ​។


ដី​ក៏​ធ្វើឲ្យ​មាន​រុក្ខជាតិ​ដុះឡើង គឺ​តិណជាតិ​ដែល​មាន​គ្រាប់​តាម​ពូជ​របស់វា និង​ដើមឈើ​មាន​ផ្លែ​ដែល​មាន​គ្រាប់​នៅក្នុង​វា តាម​ពូជ​របស់វា​។ ព្រះ​ទ្រង់​ឃើញ​ថា​ការនេះ​ល្អ​ហើយ​។


និង​ដើម្បី​គ្រប់គ្រង​លើ​ពេលថ្ងៃ និង​ពេលយប់ ព្រមទាំង​ដើម្បី​ញែក​ពន្លឺ​ចេញ​ពី​ភាពងងឹត​ផង​។ ព្រះ​ទ្រង់​ឃើញ​ថា​ការនេះ​ល្អ​ហើយ​។


ព្រះ​បង្កើត​សត្វព្រៃនៅលើផែនដី​តាម​ពូជ​របស់វា សត្វស្រុក​តាម​ពូជ​របស់វា និង​អស់ទាំង​សត្វលូនវារ​នៅលើ​ដី​តាម​ពូជ​របស់វា​។ ព្រះ​ទ្រង់​ឃើញ​ថា​ការនេះ​ល្អ​ហើយ​។


ព្រះ​ទត​ឃើញ​របស់សព្វសារពើ​ដែល​ព្រះអង្គ​បាន​បង្កើត នោះ​មើល៍! វា​ល្អ​ណាស់​។ នោះក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទីប្រាំមួយ​៕


ព្រះយេហូវ៉ា​អើយ អស់ទាំង​ស្នាព្រះហស្ត​របស់ព្រះអង្គ​នឹង​អរព្រះគុណ​ព្រះអង្គ ហើយ​ពួក​វិសុទ្ធជន​របស់ព្រះអង្គ​នឹង​ថ្វាយពរ​ព្រះអង្គ​!


ព្រះយេហូវ៉ា​ទ្រង់​ល្អ​ដល់​មនុស្ស​ទាំងអស់ ហើយ​សេចក្ដីមេត្តា​របស់ព្រះអង្គ​នៅលើ​អស់ទាំង​ស្នាព្រះហស្ត​របស់ព្រះអង្គ​។


ពន្លឺ​ជាទី​គួរឲ្យត្រេកអរ ហើយ​ការ​ដែល​ឃើញ​ពន្លឺថ្ងៃ ជាការ​ល្អ​ដល់​ភ្នែក​!


នោះ​ខ្ញុំ​បាន​ឃើញ​ថា​ប្រាជ្ញា​មាន​ប្រយោជន៍​ជាង​ភាពល្ងង់ ដូចដែល​ពន្លឺ​មាន​ប្រយោជន៍​ជាង​ភាពងងឹត​។


យើង​បាន​សូន​ពន្លឺ​ឡើង ហើយ​និម្មិតបង្កើត​ភាពងងឹត​; យើង​បាន​ធ្វើឲ្យមាន​សេចក្ដីសុខសាន្ត ហើយ​និម្មិតបង្កើត​មហន្តរាយ​។ គឺ​យើង​ជា​យេហូវ៉ា បាន​ធ្វើ​គ្រប់​ការទាំងនេះ​។