Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 11:7 - ព្រះគម្ពីរខ្មែរសាកល

7 ពន្លឺ​ជាទី​គួរឲ្យត្រេកអរ ហើយ​ការ​ដែល​ឃើញ​ពន្លឺថ្ងៃ ជាការ​ល្អ​ដល់​ភ្នែក​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ពន្លឺ​ជា​គ្រឿង​ល្អ ហើយ​ដែល​ភ្នែក​បាន​ឃើញ​ពន្លឺ​ថ្ងៃ​នោះ​ក៏​ស្រួល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ពន្លឺ​រមែង​ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ ហើយ​ឃើញ​ពន្លឺ​ព្រះ‌អាទិត្យ​ជា​ការ​ល្អ​ប្រពៃ​បំផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ពន្លឺ​ជា​គ្រឿង​ល្អ ហើយ​ដែល​ភ្នែក​បាន​ឃើញ​ពន្លឺ​ថ្ងៃ នោះ​ក៏​ស្រួល

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ពន្លឺ​រមែង​ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ ហើយ​ការ​ឃើញ​ពន្លឺ​ព្រះ‌អាទិត្យ​ជា​ការ​ល្អ​ប្រពៃ​បំផុត។

សូមមើលជំពូក ចម្លង




សាស្តា 11:7
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះអង្គ​បាន​រំដោះ​ព្រលឹង​របស់ទូលបង្គំ​ពី​សេចក្ដីស្លាប់ មិនឲ្យ​ជើង​ទូលបង្គំ​ជំពប់​ឡើយ គឺ​ដើម្បីឲ្យ​ដើរ​នៅចំពោះ​ព្រះ ក្នុង​ពន្លឺ​នៃ​ជីវិត​!​៕


ដ្បិត​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ ជា​ព្រះអាទិត្យ និង​ជា​ខែល​; ព្រះយេហូវ៉ា​ប្រទាន​ព្រះគុណ និង​សិរីរុងរឿង ព្រះអង្គ​មិន​បង្ខាំងទុក​សេចក្ដី​ល្អ​ពី​អ្នកដែល​ដើរ​ដោយ​គ្រប់លក្ខណ៍​ឡើយ​។


ពន្លឺ​នៃ​ភ្នែក​ធ្វើឲ្យ​ចិត្ត​អរសប្បាយ ហើយ​ដំណឹង​ល្អ​ធ្វើឲ្យ​ឆ្អឹង​រឹងមាំ​។


អ្នកក្រីក្រ និង​អ្នក​សង្កត់សង្កិន​មានចំណុចមួយដូចគ្នា គឺ​: ព្រះយេហូវ៉ា​ជា​អ្នកដែល​ផ្ដល់ពន្លឺ​ដល់​ភ្នែក​ពួកគេ​ទាំង​ពីរ​។


មុនពេល​ព្រះអាទិត្យ ពន្លឺ ព្រះចន្ទ និង​ផ្កាយ មិនទាន់​ប្រែជាងងឹតសូន្យ ហើយ​ពពក​ត្រឡប់មកវិញ​ក្រោយពី​ភ្លៀង​។


ទោះបីជា​វា​មិនដែល​ឃើញ​ពន្លឺថ្ងៃ ហើយ​មិន​ដឹង​អ្វី​ក៏ដោយ ក៏​វា​មាន​ភាពស្ងប់ស្ងៀម​ជាង​អ្នកនោះ​ដែរ​។


ប្រាជ្ញា​គឺ​ល្អប្រពៃ ស្មើនឹង​មរតក ហើយ​ជា​ប្រយោជន៍​ដល់​អ្នកដែល​ឃើញ​ពន្លឺថ្ងៃ


ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅជា​កូន​របស់​ព្រះ​បិតា​ដែល​គង់នៅ​ស្ថានសួគ៌​។ ដ្បិត​ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ថ្ងៃរះឡើង​ទាំង​លើ​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ ហើយ​បង្អុរភ្លៀង​ទាំង​លើ​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម