ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 9:38 - ព្រះគម្ពីរខ្មែរសាកល

ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ក្នុងចំណោម​ហ្វូងមនុស្ស ស្រែកឡើង​ថា​៖ “លោកគ្រូ​អើយ​! ខ្ញុំ​សូមអង្វរ​លោក​ឲ្យ​ប្រោសប្រណី​ដល់​កូនប្រុស​របស់ខ្ញុំ​ផង ពីព្រោះ​វា​ជា​កូនប្រុស​តែមួយ​របស់ខ្ញុំ​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​មើល៍​ មាន​បុរស​ម្នាក់​ស្រែក​ពី​ក្នុង​ចំណោម​បណ្ដាជន​មក​ថា៖​ «លោក​គ្រូ​អើយ!​ ខ្ញុំ​សូម​អង្វរ​ សូម​មើល​កូន​ប្រុស​របស់​ខ្ញុំ​ផង​ ព្រោះ​វា​ជា​កូន​តែ​មួយ​របស់​ខ្ញុំ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​ម្នាក់​ស្រែក​ពី​ក្នុង​ចំណោម​ប្រជា‌ជន​មក​ថា៖ «លោក​គ្រូ​អើយ សូម​អាណិត​កូន​ខ្ញុំ​ផង ខ្ញុំ​មាន​កូន​តែ​មួយ​នេះ​គត់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​បុរស​ម្នាក់​ស្រែក​ពី​កណ្ដាល​ចំណោម​បណ្ដា‌ជន​មក​ថា៖ «លោក​គ្រូ​អើយ! សូម​មេត្តា​ប្រោស‌ប្រណី​ដល់​កូន​ប្រុស​ខ្ញុំ​ប្របាទ​ផង ព្រោះ​ខ្ញុំ​ប្របាទ​មាន​កូន​តែ​មួយ​នេះ​គត់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​មើល មាន​ម្នាក់​ស្រែក​ឡើង​ពី​ក្នុង​ពួក​មនុស្ស​ទាំង​នោះ​ថា លោក​គ្រូ​អើយ សូម​អាណិត​កូន​ខ្ញុំ​ផង ដ្បិត​ជា​កូន​តែ​១​របស់​ខ្ញុំ

សូមមើលជំពូក

អាល់គីតាប

មាន​បុរស​ម្នាក់​ស្រែក​ពី​កណ្ដាល​ចំណោម​បណ្ដា‌ជន​មក​ថា៖ «តួន​អើយ! សូម​មេត្ដា​ប្រោស ប្រណី​ដល់​កូន​ប្រុស​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​មាន​កូន​តែ​មួយ​នេះ​គត់។

សូមមើលជំពូក



លូកា 9:38
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ យើងខ្ញុំ​បាន​ឆ្លើយ​នឹង​លោកម្ចាស់​នៃខ្ញុំ​ថា​: ‘យើងខ្ញុំ​មាន​ឪពុក​ចំណាស់​ម្នាក់ និង​កូន​ពៅ​ដែលកើតមកក្នុង​វ័យជរា​របស់គាត់​។ បងប្រុស​របស់វា​បាន​ស្លាប់​ហើយ ហើយ​ក្នុងចំណោម​កូនដែលកើតពី​ម្ដាយ​របស់វា នៅសល់​តែ​វា​ម្នាក់ឯងប៉ុណ្ណោះ ដូច្នេះ​ឪពុក​របស់វា​ស្រឡាញ់​វា​ណាស់’។


“យើង​នឹង​ចាក់បង្ហូរ​វិញ្ញាណ​នៃ​សេចក្ដីសន្ដោស និង​ពាក្យអង្វរករ​លើ​វង្សត្រកូល​ដាវីឌ និង​ពួក​អ្នកដែល​រស់នៅ​យេរូសាឡិម ហើយ​ពួកគេ​នឹង​សម្លឹងមើល​យើង​ដែល​ពួកគេ​បាន​ចាក់ទម្លុះ​។ ពួកគេ​នឹង​កាន់ទុក្ខ​ចំពោះ​អ្នកនោះ ហាក់ដូចជា​ទួញសោក​ចំពោះ​កូនតែមួយ ក៏​នឹង​យំសោកយ៉ាងល្វីងជូរចត់​ចំពោះ​អ្នកនោះ ហាក់ដូចជា​យំសោកយ៉ាងល្វីងជូរចត់​ចំពោះ​កូនច្បង​។


ពេល​នោះ មើល៍! មាន​ស្ត្រី​ជនជាតិកាណាន​ម្នាក់​ពី​តំបន់​នោះ​បាន​ចេញមក ស្រែកឡើង​ថា​៖ “ព្រះអម្ចាស់​អើយ​! បុត្រ​ដាវីឌ​អើយ​! សូម​អាណិតមេត្តា​ខ្ញុំម្ចាស់​ផង​! កូនស្រី​របស់ខ្ញុំម្ចាស់​មាន​អារក្សធ្វើទុក្ខ​យ៉ាងវេទនា​ណាស់”។


នៅពេល​ព្រះអង្គ​យាង​មកជិត​ទ្វារ​ក្រុង មើល៍! មាន​មនុស្ស​ស្លាប់​ម្នាក់​ជា​កូនប្រុស​តែមួយ​របស់​ម្ដាយ​ដែល​ជា​ស្ត្រីមេម៉ាយ ត្រូវបាន​សែងចេញ​មក ហើយ​មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ពី​ទីក្រុង​នោះ នៅ​ជាមួយ​គាត់​ដែរ​។


នៅ​ថ្ងៃ​បន្ទាប់ ពេល​ពួកគេ​ចុះមក​ពី​ភ្នំ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​មក​ជួប​ព្រះយេស៊ូវ​។


ដ្បិត មើល៍! មាន​វិញ្ញាណ​អាក្រក់​ធ្វើទុក្ខ​វា ហើយ​ស្រាប់តែ​ស្រែកឡើង រួច​ធ្វើឲ្យ​វា​ប្រកាច់ប្រកិន​បែកពពុះមាត់​។ វិញ្ញាណនោះ​ធ្វើឲ្យ​កូនខ្ញុំ​ជាំ​ពេញខ្លួន ហើយ​មិនព្រម​ចេញ​ពី​ខ្លួន​វា​ឡើយ​។


នៅពេល​គាត់​ឮ​ថា ព្រះយេស៊ូវ​កំពុង​យាង​មក​ពី​យូឌា​ទៅ​កាលីឡេ គាត់​ក៏​ទៅរក​ព្រះអង្គ ហើយ​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​យាង​ចុះទៅ​ប្រោស​កូន​របស់​គាត់​ឲ្យជា ពីព្រោះ​កូននោះ​ជិត​ស្លាប់​ហើយ​។