Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 9:38 - Khmer Christian Bible

38 ហើយ​មើល៍​ មាន​បុរស​ម្នាក់​ស្រែក​ពី​ក្នុង​ចំណោម​បណ្ដាជន​មក​ថា៖​ «លោក​គ្រូ​អើយ!​ ខ្ញុំ​សូម​អង្វរ​ សូម​មើល​កូន​ប្រុស​របស់​ខ្ញុំ​ផង​ ព្រោះ​វា​ជា​កូន​តែ​មួយ​របស់​ខ្ញុំ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

38 ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ក្នុងចំណោម​ហ្វូងមនុស្ស ស្រែកឡើង​ថា​៖ “លោកគ្រូ​អើយ​! ខ្ញុំ​សូមអង្វរ​លោក​ឲ្យ​ប្រោសប្រណី​ដល់​កូនប្រុស​របស់ខ្ញុំ​ផង ពីព្រោះ​វា​ជា​កូនប្រុស​តែមួយ​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 មាន​ម្នាក់​ស្រែក​ពី​ក្នុង​ចំណោម​ប្រជា‌ជន​មក​ថា៖ «លោក​គ្រូ​អើយ សូម​អាណិត​កូន​ខ្ញុំ​ផង ខ្ញុំ​មាន​កូន​តែ​មួយ​នេះ​គត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 មាន​បុរស​ម្នាក់​ស្រែក​ពី​កណ្ដាល​ចំណោម​បណ្ដា‌ជន​មក​ថា៖ «លោក​គ្រូ​អើយ! សូម​មេត្តា​ប្រោស‌ប្រណី​ដល់​កូន​ប្រុស​ខ្ញុំ​ប្របាទ​ផង ព្រោះ​ខ្ញុំ​ប្របាទ​មាន​កូន​តែ​មួយ​នេះ​គត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 ហើយ​មើល មាន​ម្នាក់​ស្រែក​ឡើង​ពី​ក្នុង​ពួក​មនុស្ស​ទាំង​នោះ​ថា លោក​គ្រូ​អើយ សូម​អាណិត​កូន​ខ្ញុំ​ផង ដ្បិត​ជា​កូន​តែ​១​របស់​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

38 មាន​បុរស​ម្នាក់​ស្រែក​ពី​កណ្ដាល​ចំណោម​បណ្ដា‌ជន​មក​ថា៖ «តួន​អើយ! សូម​មេត្ដា​ប្រោស ប្រណី​ដល់​កូន​ប្រុស​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​មាន​កូន​តែ​មួយ​នេះ​គត់។

សូមមើលជំពូក ចម្លង




លូកា 9:38
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​មាន​ស្ដ្រី​ជនជាតិ​កាណាន​ម្នាក់​ ដែល​រស់​នៅ​តំបន់​នោះ​បាន​ចេញ​មក​ ស្រែក​ថា៖​ «លោកម្ចាស់​ជា​ពូជពង្ស​ដាវីឌ​អើយ!​ សូម​មេត្តា​ខ្ញុំ​ផង!​ កូន​ស្រី​របស់​ខ្ញុំ​ត្រូវ​អារក្ស​ចូល​ ធ្វើ​ទុក្ខ​ខ្លាំង​ណាស់»​


ពេល​ព្រះអង្គ​មក​ជិត​ដល់​ទ្វារ​ក្រុង​ មាន​គេ​សែង​សព​មនុស្ស​ម្នាក់​ចេញ​មក​ ដែល​ជា​កូន​ប្រុស​ទោល​ស្ដ្រី​មេម៉ាយ​ម្នាក់​ និង​មាន​អ្នក​ក្រុង​នោះ​ច្រើន​កុះករ​បាន​នៅ​ជាមួយ​ស្ដ្រី​នោះ។​


ថ្ងៃ​បន្ទាប់​ ពេល​ពួកគេ​ចុះ​ពី​ភ្នំ​មក​ បណ្ដាជន​ច្រើន​កុះករ​បាន​មក​ជួប​ព្រះអង្គ​


ដ្បិត​មាន​វិញ្ញាណ​មួយ​ចូល​ក្នុង​វា​ ហើយ​ស្រែកឡើង​ភ្លាម​ រួច​ផ្ដួល​កូន​ខ្ញុំ​ឲ្យ​ដួល​ប្រកាច់​ប្រកិន​បែក​ពពុះ​មាត់​ ហើយ​វា​ញាំញី​កូន​របស់​ខ្ញុំ​មិន​ងាយ​ចេញ​ឡើយ។​


ពេល​គាត់​ឮ​ថា​ព្រះយេស៊ូ​កំពុង​យាង​ពី​ស្រុក​យូដា​មក​ស្រុក​កាលីឡេ​ នោះ​គាត់​ក៏​ចេញ​ទៅ​ជួប​ព្រះអង្គ​ ហើយ​អង្វរ​សុំ​ឲ្យ​ព្រះអង្គ​យាង​ទៅ​ប្រោស​កូន​ប្រុស​របស់​គាត់​ ដ្បិត​កូន​នោះ​ជិត​ស្លាប់​ហើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម