ដ្បិតប្រសិនបើអ្នករាល់គ្នារស់នៅតាមសាច់ឈាម អ្នករាល់គ្នាមុខជាស្លាប់មិនខាន ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាសម្លាប់អំពើរបស់រូបកាយដោយព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងរស់។
លូកា 9:23 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងគេទាំងអស់គ្នាថា៖“ប្រសិនបើអ្នកណាចង់មកតាមខ្ញុំ ចូរឲ្យអ្នកនោះបដិសេធខ្លួនឯង ហើយលីឈើឆ្កាងរបស់ខ្លួនជារៀងរាល់ថ្ងៃមកតាមខ្ញុំចុះ។ Khmer Christian Bible ព្រះអង្គបានមានបន្ទូលទៅគេទាំងអស់គ្នាថា៖ «បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវលះបង់ខ្លួនឯង លីឈើឆ្កាងរបស់ខ្លួនរាល់ថ្ងៃមកតាមខ្ញុំចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចព្រះអង្គមានព្រះបន្ទូលទៅមនុស្សទាំងអស់ថា៖ «បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅគេទាំងអស់គ្នាថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួនរៀងរាល់ថ្ងៃ ហើយមកតាមខ្ញុំចុះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់មានបន្ទូលទៅមនុស្សទាំងអស់ថា បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ អាល់គីតាប បន្ទាប់មក អ៊ីសាប្រាប់ទៅគេទាំងអស់គ្នាថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួនរៀងរាល់ថ្ងៃ ហើយមកតាមខ្ញុំចុះ |
ដ្បិតប្រសិនបើអ្នករាល់គ្នារស់នៅតាមសាច់ឈាម អ្នករាល់គ្នាមុខជាស្លាប់មិនខាន ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាសម្លាប់អំពើរបស់រូបកាយដោយព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងរស់។
ដូច្នេះ ចូរសម្លាប់ផ្នែកខាងលោកីយ៍ គឺអំពើអសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងសេចក្ដីលោភលន់ដែលជាការថ្វាយបង្គំរូបបដិមាករ។
ជាការពិត អស់អ្នកដែលចង់រស់នៅដោយគោរពព្រះក្នុងព្រះគ្រីស្ទយេស៊ូវ នឹងត្រូវបានបៀតបៀនដែរ
ព្រះគុណនេះបង្ហាត់បង្រៀនយើងឲ្យរស់នៅក្នុងសម័យបច្ចុប្បន្ននេះ ដោយគ្រប់គ្រងចិត្ត ដោយយុត្តិធម៌ និងដោយគោរពព្រះ ទាំងបដិសេធការមិនគោរពព្រះ និងតណ្ហាខាងលោកីយ៍
ដោយហេតុនេះ ចូរឲ្យយើងចេញទៅឯព្រះអង្គនៅខាងក្រៅជំរំ ទាំងផ្ទុកការត្មះតិះដៀលដែលព្រះអង្គបានទទួល។