សាវ័កទាំងដប់ពីរនាក់មានឈ្មោះដូចតទៅ: ទីមួយគឺស៊ីម៉ូនដែលគេហៅថាពេត្រុស បន្ទាប់មកគឺអនទ្រេប្អូនប្រុសរបស់គាត់ យ៉ាកុបកូនរបស់សេបេដេ និងយ៉ូហានប្អូនប្រុសរបស់យ៉ាកុប;
លូកា 6:14 - ព្រះគម្ពីរខ្មែរសាកល ស៊ីម៉ូន ដែលព្រះអង្គហៅថាពេត្រុស; អនទ្រេប្អូនប្រុសរបស់គាត់; យ៉ាកុប និងយ៉ូហាន; ភីលីព និងបារថូឡូមេ; Khmer Christian Bible គឺមានលោកស៊ីម៉ូនដែលព្រះអង្គហៅថាពេត្រុស និងប្អូនគាត់ឈ្មោះអនទ្រេ លោកយ៉ាកុប លោកយ៉ូហាន លោកភីលីព លោកបារថូឡូមេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺមានស៊ីម៉ូន ដែលហៅថាពេត្រុស អនទ្រេជាប្អូនរបស់គាត់ យ៉ាកុប យ៉ូហាន ភីលីព បារថូល៉ូមេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺមានស៊ីម៉ូនដែលព្រះអង្គប្រទានឈ្មោះថា ពេត្រុស និងអនទ្រេជាប្អូនរបស់គាត់ យ៉ាកុប យ៉ូហាន ភីលីព បារថូឡូមេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺស៊ីម៉ូន ដែលហៅថា ពេត្រុស១ អនទ្រេ ជាប្អូនគាត់១ យ៉ាកុប១ យ៉ូហាន១ ភីលីព១ បារថូល៉ូមេ១ អាល់គីតាប គឺមានស៊ីម៉ូនដែលអ៊ីសាឲ្យឈ្មោះថា ពេត្រុស និងអនទ្រេជាប្អូនរបស់គាត់ យ៉ាកកូប យ៉ូហាន ភីលីព បាថូឡូមេ |
សាវ័កទាំងដប់ពីរនាក់មានឈ្មោះដូចតទៅ: ទីមួយគឺស៊ីម៉ូនដែលគេហៅថាពេត្រុស បន្ទាប់មកគឺអនទ្រេប្អូនប្រុសរបស់គាត់ យ៉ាកុបកូនរបស់សេបេដេ និងយ៉ូហានប្អូនប្រុសរបស់យ៉ាកុប;
ភីលីព និងបារថូឡូមេ; ម៉ាថាយអ្នកទារពន្ធ និងថូម៉ាស; យ៉ាកុបកូនរបស់អាល់ផាយ និងថាដេ;
នៅពេលកំពុងយាងតាមមាត់បឹងកាលីឡេ ព្រះយេស៊ូវទតឃើញបងប្អូនពីរនាក់ គឺស៊ីម៉ូនដែលហៅថាពេត្រុស និងអនទ្រេប្អូនប្រុសរបស់គាត់ កំពុងបង់សំណាញ់ក្នុងបឹង ដ្បិតពួកគេជាអ្នកនេសាទ។
ព្រះអង្គយាងពីទីនោះទៅមុខទៀត ក៏ទតឃើញបងប្អូនពីរនាក់ទៀត គឺយ៉ាកុបកូនរបស់សេបេដេ និងយ៉ូហានប្អូនប្រុសរបស់គាត់ កំពុងជួសអួននៅក្នុងទូកជាមួយសេបេដេជាឪពុក។ ព្រះអង្គទ្រង់ហៅអ្នកទាំងពីរនោះ
ព្រះអង្គយាងទៅមុខបន្តិចទៀត ក៏ទតឃើញយ៉ាកុបកូនរបស់សេបេដេ និងយ៉ូហានប្អូនប្រុសរបស់គាត់។ ពួកគេកំពុងជួសអួននៅក្នុងទូក។
នៅពេលចេញពីសាលាប្រជុំភ្លាម ព្រះយេស៊ូវក៏យាងចូលក្នុងផ្ទះរបស់ស៊ីម៉ូន និងអនទ្រេ ជាមួយយ៉ាកុប និងយ៉ូហាន។
ព្រះអង្គទ្រង់យកពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយ។ ពេលនោះ ព្រះអង្គទ្រង់ចាប់ផ្ដើមមានព្រះទ័យភ័យស្លុត និងថប់បារម្ភយ៉ាងខ្លាំង
ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាទៅជាមួយព្រះអង្គឡើយ លើកលែងតែពេត្រុស យ៉ាកុប និងយ៉ូហានប្អូនប្រុសរបស់យ៉ាកុបប៉ុណ្ណោះ។
ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយ ហើយនាំឡើងទៅលើភ្នំខ្ពស់មួយតែក្រុមពួកគេ។ ពេលនោះ ព្រះអង្គត្រូវបានប្ដូររូបរាងនៅមុខពួកគេ។
យ៉ាកុប និងយ៉ូហានជាកូនសេបេដេ ដែលជាដៃគូរបស់ស៊ីម៉ូន ក៏ភ្ញាក់ផ្អើលដូចគ្នាដែរ។ ព្រះយេស៊ូវមានបន្ទូលនឹងស៊ីម៉ូនថា៖“កុំខ្លាចឡើយ! ចាប់ពីឥឡូវនេះទៅ អ្នកនឹងនេសាទមនុស្សវិញ”។
នៅពេលឃើញដូច្នេះ ស៊ីម៉ូនពេត្រុសក៏ក្រាបទៀបព្រះបាទារបស់ព្រះយេស៊ូវ ទូលថា៖ “ព្រះអម្ចាស់អើយ សូមយាងចេញពីទូលបង្គំទៅ ដ្បិតទូលបង្គំជាមនុស្សបាប!”។
លុះព្រលឹមឡើង ព្រះអង្គទ្រង់ហៅពួកសិស្សរបស់ព្រះអង្គមក ហើយជ្រើសរើសដប់ពីរនាក់ពីចំណោមពួកគេ ដែលព្រះអង្គហៅថាសាវ័ក:
ភីលីពរកណាថាណែល ហើយប្រាប់គាត់ថា៖ “យើងរកឃើញព្រះអង្គដែលម៉ូសេ និងបណ្ដាព្យាការីបានសរសេរទុកនៅក្នុងក្រឹត្យវិន័យហើយ គឺយេស៊ូវពីណាសារ៉ែត ជាកូនរបស់យ៉ូសែប”។
ភីលីពទូលថា៖ “ព្រះអម្ចាស់អើយ សូមបង្ហាញព្រះបិតាដល់យើងខ្ញុំផង នោះយើងខ្ញុំស្កប់ចិត្តហើយ”។
ព្រះយេស៊ូវទ្រង់ងើបព្រះនេត្រឡើង ហើយឃើញថាមានហ្វូងមនុស្សមួយក្រុមធំកំពុងមករកព្រះអង្គ ព្រះអង្គក៏មានបន្ទូលនឹងភីលីពថា៖“តើយើងទិញនំប៉័ងមកពីណា ដើម្បីឲ្យអ្នកទាំងនេះបានហូប?”។
ម្នាក់ក្នុងពួកសិស្សរបស់ព្រះយេស៊ូវ គឺអនទ្រេប្អូនប្រុសរបស់ស៊ីម៉ូនពេត្រុស ទូលព្រះអង្គថា៖
នៅពេលចូលទៅទីក្រុង ពួកគេក៏ឡើងទៅបន្ទប់ខាងលើ ជាកន្លែងដែលពួកគេស្នាក់នៅ។ ពួកគេទាំងនោះមាន ពេត្រុស និងយ៉ូហាន យ៉ាកុប និងអនទ្រេ ភីលីព និងថូម៉ាស បារថូឡូមេ និងម៉ាថាយ យ៉ាកុបកូនរបស់អាល់ផាយ ស៊ីម៉ូនអ្នកជាតិនិយម និងយូដាសកូនរបស់យ៉ាកុប។
ពីខ្ញុំ ស៊ីម៉ូនពេត្រុស ដែលជាបាវបម្រើ និងជាសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ជូនចំពោះពួកអ្នកដែលទទួលជំនឿដ៏មានតម្លៃស្មើនឹងជំនឿរបស់យើង តាមរយៈសេចក្ដីសុចរិតរបស់ព្រះនៃយើង និងរបស់ព្រះសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទ។