Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 5:37 - ព្រះគម្ពីរខ្មែរសាកល

37 ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នកណា​ទៅ​ជាមួយ​ព្រះអង្គ​ឡើយ លើកលែងតែ​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ប្អូនប្រុស​របស់​យ៉ាកុប​ប៉ុណ្ណោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

37 ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នកណា​ម្នាក់​ដើរ​តាម​ព្រះអង្គ​ទេ​ លើក​លែង​តែ​លោក​ពេត្រុស​ លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ជា​ប្អូន​លោក​យ៉ាកុប។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ទៅ​តាម​ព្រះ‌អង្គ​ឡើយ លើក​លែង​តែ​ពេត្រុស យ៉ាកុប និង​យ៉ូហាន ជា​ប្អូន​យ៉ាកុប​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ទៅ​តាម​ព្រះអង្គ​ឡើយ លើក‌លែង​តែ​លោក​ពេត្រុស លោក​យ៉ាកុប និង​លោក​យ៉ូហាន​ជា​ប្អូន​របស់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 ទ្រង់​មិន​ឲ្យ​អ្នក​ណា​ឯ​ទៀត​ទៅ​ជា​មួយ​ឡើយ លើក​តែ​ពេត្រុស យ៉ាកុប នឹង​យ៉ូហាន ជា​ប្អូន​យ៉ាកុប​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

37 អ៊ីសា​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ទៅ​តាម​គាត់​ឡើយ លើក‌លែង​តែ​ពេត្រុស យ៉ាកកូប និង​យ៉ូហាន​ជា​ប្អូន​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង




ម៉ាកុស 5:37
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រាំមួយ​ថ្ងៃ​ក្រោយមក ព្រះយេស៊ូវ​ទ្រង់​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ប្អូនប្រុស​របស់​យ៉ាកុប​ទៅ​ជាមួយ ហើយ​នាំឡើងទៅ​លើ​ភ្នំ​ខ្ពស់​មួយ​តែក្រុមពួកគេ​។


នៅពេល​យក​ពេត្រុស និង​កូនប្រុស​ទាំង​ពីរ​នាក់​របស់​សេបេដេ​ទៅ​ជាមួយ ព្រះអង្គ​ទ្រង់​ចាប់ផ្ដើម​ព្រួយព្រះទ័យ និង​ថប់បារម្ភយ៉ាងខ្លាំង


ព្រះអង្គ​ទ្រង់​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ​ជាមួយ​។ ពេលនោះ ព្រះអង្គ​ទ្រង់​ចាប់ផ្ដើម​មានព្រះទ័យ​ភ័យស្លុត និង​ថប់បារម្ភយ៉ាងខ្លាំង


ប្រាំមួយ​ថ្ងៃ​ក្រោយមក ព្រះយេស៊ូវ​ទ្រង់​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ​ជាមួយ ហើយ​នាំ​ឡើងទៅ​លើ​ភ្នំ​ខ្ពស់​មួយ​តែក្រុមពួកគេ​។ ពេលនោះ ព្រះអង្គ​ត្រូវបាន​ប្ដូររូបរាង​នៅមុខ​ពួកគេ​។


នៅពេល​មកដល់​ផ្ទះ​នោះ ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នកណា​ចូលទៅ​ជាមួយ​ព្រះអង្គ​ឡើយ លើកលែងតែ​ពេត្រុស យ៉ូហាន យ៉ាកុប និង​ឪពុក​ម្ដាយ​របស់​កូន​នោះ​ប៉ុណ្ណោះ។


នៅពេល​ឲ្យ​ពួកគេ​ទាំងអស់គ្នា​ចេញទៅ​ខាងក្រៅ ពេត្រុស​ក៏​លុតជង្គង់​អធិស្ឋាន រួច​បែរមក​រក​សព និយាយថា​៖ “តេប៊ីថា​អើយ ចូរ​ក្រោកឡើង​!”។ ពេលនោះ នាង​ក៏​បើក​ភ្នែក ហើយ​នៅពេល​ឃើញ​ពេត្រុស នាង​ក៏​ក្រោកអង្គុយ​។


នេះ​ជា​លើក​ទីបី​ហើយ ដែល​ខ្ញុំ​មករក​អ្នករាល់គ្នា​។“ហេតុការណ៍​ទាំងអស់​យកជាការបាន តាមរយៈ​មាត់​របស់​សាក្សី​ពីរ ឬ​បី​នាក់”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម