ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 4:5 - ព្រះគម្ពីរខ្មែរសាកល

មារ​ក៏​នាំ​ព្រះយេស៊ូវ​ឡើង​ទៅ​កន្លែងដ៏ខ្ពស់ ហើយ​បង្ហាញ​អាណាចក្រ​ទាំងអស់​ក្នុង​ពិភពលោក​ដល់​ព្រះអង្គ ក្នុង​រយៈពេលមួយភ្លែត

សូមមើលជំពូក

Khmer Christian Bible

អារក្ស​សាតាំង​ក៏​នាំ​ព្រះអង្គ​ទៅ​ ហើយ​បង្ហាញ​ឲ្យ​ព្រះអង្គ​ឃើញ​នគរ​ទាំង​អស់​នៅ​ក្នុង​ពិភព​លោក​ក្នុង​មួយ​រយៈ​ពេល​ដ៏​ខ្លី​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់មក អារក្ស​បាន​នាំ​ព្រះ‌អង្គ​ឡើង​ទៅ​កន្លែង​មួយ​ខ្ពស់ ហើយ​បង្ហាញ​នគរ​ទាំង​អស់​របស់​លោកីយ៍​ឲ្យ​ព្រះ‌អង្គ​ឃើញ ក្នុង​រយៈ​ពេល​មួយ​ដ៏​ខ្លី

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មារ​នាំ​ព្រះអង្គ​ទៅ​កន្លែង​មួយ​ដ៏​ខ្ពស់ ហើយ​ចង្អុល​បង្ហាញ​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ឲ្យ​ព្រះអង្គ​ឃើញ ក្នុង​មួយ​រយៈ​ពេល​ដ៏​ខ្លី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អារក្ស​ក៏​នាំ​ទ្រង់​ទៅ​លើ​កំពូល​ភ្នំ​យ៉ាង​ខ្ពស់ បង្ហាញ​នគរ​នៅ​លោកីយ​ទាំង​អស់​ក្នុង​១​ភ្លែត​នោះ

សូមមើលជំពូក

អាល់គីតាប

អ៊ីព្លេស​នាំ​អ៊ីសា​ទៅ​កន្លែង​មួយ​ដ៏​ខ្ពស់ ហើយ​ចង្អុល​បង្ហាញ នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី​ឲ្យ​អ៊ីសា​ឃើញ ក្នុង​មួយ​រយៈ​ពេល​ដ៏​ខ្លី។

សូមមើលជំពូក



លូកា 4:5
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ត្រូវបានធ្វើឲ្យ​ហិនវិនាស​អីក៏​ឆាប់​ម៉្លេះ​! ពួកគេ​វិនាសអស់គ្មានសល់​ដោយ​សេចក្ដីគួរឲ្យខ្លាច​!


ដំណឹងល្អ​អំពី​អាណាចក្រ​ស្ថានសួគ៌​នេះ នឹង​បាន​ប្រកាស​នៅក្នុង​ពិភពលោក​ទាំងមូល ដើម្បី​ជា​ទីបន្ទាល់​ដល់​ប្រជាជាតិ​ទាំងអស់ បន្ទាប់មក​ទើប​ទីបញ្ចប់​នឹង​មកដល់​។


បន្ទាប់មកទៀត មារ​ក៏​យក​ព្រះយេស៊ូវ​ទៅ​លើ​ភ្នំ​មួយ​ដ៏​ខ្ពស់ ហើយ​បង្ហាញ​អាណាចក្រ​ទាំងអស់​ក្នុង​ពិភពលោក និង​សិរីរុងរឿង​របស់​អាណាចក្រទាំងនោះ​ដល់​ព្រះអង្គ


ក្នុង​មួយរំពេច ក្នុង​មួយ​ប៉ប្រិច​ភ្នែក ដោយ​សំឡេង​ត្រែ​ចុងក្រោយ​។ ពិតមែនហើយ នឹង​មាន​សំឡេងត្រែផ្លុំឡើង ហើយ​មនុស្សស្លាប់​នឹង​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​ជា​អមតៈ រីឯ​យើង​ក៏​នឹង​ត្រូវបាន​ផ្លាស់ប្រែ​;


ហើយ​អ្នក​ដែល​ប្រើប្រាស់​ពិភពលោកនេះ ក៏​ត្រូវ​នៅ​ដូចជា​មិន​បាន​ប្រើ​ដែរ ដ្បិត​ទ្រង់ទ្រាយ​នៃ​ពិភពលោកនេះ​កំពុង​ផុតទៅ​។


ដ្បិត​ទុក្ខវេទនា​ដ៏ស្រាលៗ​តែមួយភ្លែត​របស់យើង​នេះ កំពុង​នាំមក​ដល់​យើង​នូវ​សិរីរុងរឿង​ដ៏អស់កល្បជានិច្ច ដែលវិសេសហួសវិស័យ​។


ពីមុន​អ្នករាល់គ្នា​ដើរ​ក្នុងការទាំងនោះ តាម​ដំណើរ​របស់​ពិភពលោកនេះ តាម​មេគ្រប់គ្រង​នៃ​អំណាច​លើ​អាកាស គឺ​វិញ្ញាណ​ដែល​ធ្វើសកម្មភាព​ក្នុង​កូន​នៃ​សេចក្ដីមិនស្ដាប់បង្គាប់ នៅសព្វថ្ងៃនេះ​។


ដ្បិត​ការតយុទ្ធ​របស់​យើង​មិនមែន​ទាស់នឹង​ឈាម ‍ឬ​សាច់​ទេ គឺ​ទាស់នឹង​អំណាចគ្រប់គ្រង សិទ្ធិអំណាច មេត្រួតត្រាលោកីយ៍​ដ៏ងងឹត​នេះ និង​កងកម្លាំងខាងវិញ្ញាណ​នៃ​សេចក្ដីអាក្រក់​នៅ​លើមេឃ​។