Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 4:8 - ព្រះគម្ពីរខ្មែរសាកល

8 បន្ទាប់មកទៀត មារ​ក៏​យក​ព្រះយេស៊ូវ​ទៅ​លើ​ភ្នំ​មួយ​ដ៏​ខ្ពស់ ហើយ​បង្ហាញ​អាណាចក្រ​ទាំងអស់​ក្នុង​ពិភពលោក និង​សិរីរុងរឿង​របស់​អាណាចក្រទាំងនោះ​ដល់​ព្រះអង្គ

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 បន្ទាប់​មក​ អារក្ស​សាតាំង​ក៏​នាំ​ព្រះអង្គ​ទៅ​លើ​ភ្នំ​មួយ​យ៉ាង​ខ្ពស់​ រួច​បង្ហាញ​នគរ​ទាំងអស់​នៅ​ផែនដី​ និង​សិរីរុងរឿង​របស់​នគរ​ទាំងនោះ​ដល់​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 មួយ​ទៀត អារក្ស​បាន​នាំ​ព្រះ‌អង្គ​ទៅ​លើ​កំពូល​ភ្នំ​មួយ​យ៉ាង​ខ្ពស់ ហើយ​បង្ហាញ​អស់​ទាំង​នគរ​ក្នុង​ពិភព​លោក និង​សិរី‌ល្អ​របស់​នគរ​ទាំង​នោះ ថ្វាយ​ព្រះ‌អង្គ​ទត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 មារ​ក៏​នាំ​ព្រះអង្គ​ទៅ​លើ​កំពូល​ភ្នំ​មួយ​យ៉ាង​ខ្ពស់ ហើយ​ចង្អុល​បង្ហាញ​នគរ​ទាំង​ប៉ុន្មាន​ក្នុង​ពិភព​លោក ព្រម​ទាំង​ឲ្យ​ព្រះអង្គ​ឃើញ​ភោគ​ទ្រព្យ​របស់​នគរ​ទាំង​នោះ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 មួយ​ទៀត អារក្ស​បាន​នាំ​ទ្រង់​ទៅ​លើ​កំពូល​ភ្នំ​យ៉ាង​ខ្ពស់ ក៏​បង្ហាញ​អស់​ទាំង​នគរ​ក្នុង​លោកីយ នឹង​សិរី​លំអ​របស់​នគរ​ទាំង​នោះ​ថ្វាយ​ទ្រង់​ទត

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អ៊ីព្លេស​ក៏​នាំ​អ៊ីសា​ទៅ​លើ​កំពូល​ភ្នំ​មួយ​យ៉ាង​ខ្ពស់ ហើយ​ចង្អុល​បង្ហាញ​នគរ​ទាំង​ប៉ុន្មាន​ក្នុង​ពិភព​លោក ព្រម​ទាំង​ឲ្យ​អ៊ីសា​ឃើញ​ភោគ​ទ្រព្យ​របស់​នគរ​ទាំង​នោះ​ផង។

សូមមើលជំពូក ចម្លង




ម៉ាថាយ 4:8
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ស្ដេច​ទ្រង់​ពោល​ថា​៖ “តើ​នេះ​មិនមែន​ជា​បាប៊ីឡូន​ដ៏ធំ​ដែល​អញ​បាន​សាងសង់​សម្រាប់​ជា​រាជដំណាក់ ដោយ​អានុភាព​នៃ​អំណាច​របស់អញ និង​សម្រាប់​ជា​សិរីរុងរឿង​នៃ​ភាពឧត្ដុង្គឧត្ដម​របស់អញ​ទេ​ឬ​?”។


ជាការពិត ប្រសិនបើ​មនុស្ស​ម្នាក់​បាន​ពិភពលោក​ទាំងមូល ប៉ុន្តែ​អន្តរាយ​ព្រលឹងរបស់​ខ្លួន តើ​មានប្រយោជន៍​អ្វី​ដល់អ្នកនោះ​? ឬ​តើ​មនុស្ស​អាច​យក​អ្វី​មកប្ដូរ​នឹង​ព្រលឹង​របស់​ខ្លួន​បាន​?


បន្ទាប់មក មារ​ក៏​យក​ព្រះអង្គ​ទៅ​ក្រុង​ដ៏វិសុទ្ធ ហើយ​ឲ្យ​ព្រះអង្គ​ឈរ​លើ​កំពូល​ព្រះវិហារ


ជាការពិត ព្រះ​បិតា​ស្រឡាញ់​ព្រះបុត្រា ហើយ​បង្ហាញ​ព្រះបុត្រា​នូវ​ការ​ទាំងអស់​ដែល​ព្រះអង្គ​ទ្រង់​ធ្វើ​; ព្រះបិតា​នឹង​បង្ហាញ​ព្រះបុត្រា​នូវ​ការ​ដ៏​ធំជាង​នេះ​ទៅទៀត ដើម្បីឲ្យ​អ្នករាល់គ្នា​ភ្ញាក់ផ្អើល​។


ដ្បិត “មនុស្ស ​ទាំងអស់​ប្រៀបដូចជា​ស្មៅ ហើយ​គ្រប់ទាំង​សិរីរុងរឿង​របស់​ពួកគេ​ក៏​ប្រៀបដូចជា​ផ្កា​ស្មៅ​ដែរ​; ស្មៅ​ក៏​ក្រៀមស្វិត ហើយ​ផ្កា​ក៏​រុះរោយ


ទូតសួគ៌​ទីប្រាំពីរ​ផ្លុំត្រែឡើង នោះ​មាន​សំឡេង​យ៉ាងខ្លាំង​នៅ​លើមេឃ ពោលឡើងថា​៖ “អាណាចក្រ​របស់​ពិភពលោក បាន​ត្រឡប់ជា​របស់​ព្រះអម្ចាស់​នៃយើង និង​ព្រះ​គ្រីស្ទ​របស់​ព្រះអង្គ​ហើយ​។ ព្រះអង្គ​នឹង​គ្រងរាជ្យ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម