មើល៍! អ្នកនឹងកោះហៅប្រជាជាតិមួយដែលអ្នកមិនស្គាល់ ហើយប្រជាជាតិមួយដែលមិនស្គាល់អ្នក នឹងរត់មករកអ្នក ដោយសារតែព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក គឺអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ពីព្រោះព្រះអង្គបានលើកតម្កើងសិរីរុងរឿងដល់អ្នកហើយ”។
លូកា 4:15 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានបង្រៀននៅតាមសាលាប្រជុំរបស់គេ ហើយត្រូវមនុស្សទាំងអស់សរសើរ។ Khmer Christian Bible ព្រះអង្គបានបង្រៀននៅក្នុងសាលាប្រជុំរបស់ពួកគេ ទាំងទទួលបានការសរសើរតម្កើងពីពួកគេទាំងអស់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបង្រៀននៅក្នុងសាលាប្រជុំរបស់គេ ហើយគេសរសើរតម្កើងព្រះអង្គគ្រប់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបង្រៀនអ្នកស្រុកក្នុងសាលាប្រជុំ* គេសរសើរតម្កើងសិរីរុងរឿងព្រះអង្គគ្រប់ៗគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បង្រៀនក្នុងសាលាប្រជុំរបស់គេ ហើយគេក៏សរសើរដំកើងទ្រង់ទាំងអស់គ្នា អាល់គីតាប អ៊ីសាបង្រៀនអ្នកស្រុកក្នុងសាលាប្រជុំ គេសរសើរតម្កើងសិរីរុងរឿងគាត់គ្រប់ៗគ្នា។ |
មើល៍! អ្នកនឹងកោះហៅប្រជាជាតិមួយដែលអ្នកមិនស្គាល់ ហើយប្រជាជាតិមួយដែលមិនស្គាល់អ្នក នឹងរត់មករកអ្នក ដោយសារតែព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក គឺអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ពីព្រោះព្រះអង្គបានលើកតម្កើងសិរីរុងរឿងដល់អ្នកហើយ”។
បន្ទាប់មក ព្រះយេស៊ូវយាងមកដល់ស្រុកកំណើតរបស់ព្រះអង្គ ហើយបង្រៀនប្រជាជននៅក្នុងសាលាប្រជុំរបស់គេ ធ្វើឲ្យគេស្ងើចទាំងពោលថា៖ “តើអ្នកនេះបានប្រាជ្ញា និងការអស្ចារ្យទាំងនេះមកពីណា?
ព្រះយេស៊ូវយាងចុះឡើងក្នុងកាលីឡេទាំងមូល ទាំងបង្រៀននៅតាមសាលាប្រជុំរបស់គេ ហើយប្រកាសដំណឹងល្អនៃអាណាចក្រស្ថានសួគ៌ ព្រមទាំងប្រោសរោគាគ្រប់ប្រភេទ និងជំងឺគ្រប់មុខក្នុងចំណោមប្រជាជនឲ្យជាផង។
បន្ទាប់មក ព្រះយេស៊ូវយាងចុះឡើងតាមទីក្រុងទាំងអស់ និងភូមិនានា ទាំងបង្រៀននៅតាមសាលាប្រជុំរបស់គេ ហើយប្រកាសដំណឹងល្អនៃអាណាចក្រស្ថានសួគ៌ ព្រមទាំងប្រោសរោគាគ្រប់ប្រភេទ និងជំងឺគ្រប់មុខឲ្យជាផង។
នៅពេលឃើញដូច្នេះ ហ្វូងមនុស្សក៏កោតខ្លាច ហើយលើកតម្កើងសិរីរុងរឿងដល់ព្រះដែលបានប្រទានសិទ្ធិអំណាចបែបនេះដល់មនុស្ស។
មនុស្សទាំងអស់ក៏ស្ងើច ដូច្នេះពួកគេសួរគ្នាថា៖ “តើនេះជាអ្វី? ជាសេចក្ដីបង្រៀនថ្មីប្រកបដោយសិទ្ធិអំណាច! លោកបញ្ជាពួកវិញ្ញាណអសោច ហើយពួកវាក៏ស្ដាប់បង្គាប់លោក!”។
ព្រះអង្គបានយាងទៅប្រកាសដំណឹងល្អតាមសាលាប្រជុំរបស់គេនៅក្នុងកាលីឡេទាំងមូល ព្រមទាំងដេញអារក្សឲ្យចេញផង។
ប៉ុន្តែនៅពេលចេញទៅ បុរសនោះចាប់ផ្ដើមប្រកាសយ៉ាងច្រើន និងផ្សាយដំណឹងនេះ។ ដូច្នេះ ព្រះអង្គមិនអាចយាងចូលក្នុងទីក្រុងដោយបើកចំហបានទៀតឡើយ គឺព្រះអង្គគង់នៅខាងក្រៅត្រង់កន្លែងស្ងាត់ដាច់ពីគេ ហើយគេក៏មករកព្រះអង្គពីគ្រប់ទិសទី៕
ព្រះយេស៊ូវយាងមកដល់ណាសារ៉ែត ជាកន្លែងដែលព្រះអង្គធំដឹងក្ដី។ នៅថ្ងៃសប្ប័ទ ព្រះអង្គយាងចូលទៅក្នុងសាលាប្រជុំតាមទម្លាប់របស់ព្រះអង្គ ហើយក្រោកឈរឡើងដើម្បីអានគម្ពីរ