Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 4:15 - Khmer Christian Bible

15 ព្រះអង្គ​បាន​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួកគេ​ ទាំង​ទទួល​បាន​ការ​សរសើរ​តម្កើង​ពី​ពួកគេ​ទាំង​អស់​គ្នា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ព្រះអង្គ​បាន​បង្រៀន​នៅតាម​សាលាប្រជុំ​របស់​គេ ហើយ​ត្រូវ​មនុស្ស​ទាំងអស់​សរសើរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ព្រះ‌អង្គ​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ ហើយ​គេ​សរសើរ​តម្កើង​ព្រះ‌អង្គ​គ្រប់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះអង្គ​បង្រៀន​អ្នក​ស្រុក​ក្នុង​សាលា​ប្រជុំ* គេ​សរសើរ​តម្កើង​សិរី‌រុងរឿង​ព្រះអង្គ​គ្រប់ៗ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ទ្រង់​បង្រៀន​ក្នុង​សាលា​ប្រជុំ​របស់​គេ ហើយ​គេ​ក៏​សរសើរ​ដំកើង​ទ្រង់​ទាំង​អស់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

15 អ៊ីសា​បង្រៀន​អ្នក​ស្រុក​ក្នុង​សាលា​ប្រជុំ គេ​សរសើរ​តម្កើង​សិរី‌រុង‌រឿង​គាត់​គ្រប់​ៗ​គ្នា។

សូមមើលជំពូក ចម្លង




លូកា 4:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​យាង​ដល់​ស្រុក​របស់​ព្រះអង្គ ព្រះអង្គ​ក៏​បាន​បង្រៀន​អ្នក​ស្រុក​ក្នុង​សាលា​ប្រជុំ​របស់​ពួកគេ​ ធ្វើ​ឲ្យ​អ្នក​ស្រុក​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ទាំង​និយាយ​ថា៖​ «អ្នក​នេះ​មាន​ប្រាជ្ញា​ និង​ការ​អស្ចារ្យ​បែប​នេះ​មក​ពី​ណា?​


ព្រះអង្គ​បាន​យាង​ទៅ​ពាសពេញ​ស្រុក​កាលីឡេ​ បង្រៀន​នៅក្នុង​សាលា​ប្រជុំ​នានា​របស់​ពួកគេ​ ហើយ​ប្រកាស​ដំណឹងល្អ​អំពី​នគរ​ និង​បាន​ប្រោស​ជំងឺ​រោគា​គ្រប់​បែប​យ៉ាង​ក្នុង​ចំណោម​ប្រជាជន​ឲ្យ​បាន​ជា​ផង‍។​


ព្រះយេស៊ូ​យាង​ទៅ​គ្រប់​ក្រុង​ និង​ភូមិ​ទាំង​អស់​ បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួកគេ​ ហើយ​បាន​ប្រកាស​ដំណឹង​ល្អ​អំពី​នគរ​ព្រះជាម្ចាស់​ ព្រម​ទាំង​ប្រោស​ជំងឺ​រោគា​គ្រប់​បែប​យ៉ាង​ឲ្យ​បាន​ជា។​


កាល​បណ្ដាជន​ឃើញ​ការ​នេះ​ ក៏​កោត​ខ្លាច​ ហើយ​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​សិទ្ធិ​អំណាច​បែប​នេះ​ដល់​មនុស្ស។​


មនុស្ស​ទាំង​អស់​ភ្ញាក់​ផ្អើល​ និង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖​ «ស្អី​ហ្នឹង?​ សេចក្ដី​បង្រៀន​ថ្មី​នេះ​មាន​សិទ្ធិ​អំណាច​ម៉្លេះ​ លោក​បញ្ជា​ពួក​វិញ្ញាណ​អាក្រក់​ វា​ក៏​ស្ដាប់​បង្គាប់​លោក»​


ព្រះអង្គ​បាន​យាង​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​កាលីឡេ​ ហើយ​ប្រកាស​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ​ ព្រម​ទាំង​បណ្ដេញ​អារក្ស​ចេញ​ពី​មនុស្ស​ផង។​


ប៉ុន្ដែ​បុរស​នោះ​បាន​ចេញ​ទៅ​ រួច​ក៏​ចាប់​ផ្ដើម​ប្រកាស​អំពី​ការ​ជា​ច្រើន​ និង​បាន​ផ្សព្វ​ផ្សាយ​អំពី​រឿង​នេះ​ ដូច្នេះ​ព្រះអង្គ​មិន​អាច​យាង​ចូល​ក្នុង​ក្រុង​ដោយ​ចំហ​ទៀត​ឡើយ​ គឺ​ព្រះអង្គ​គង់​នៅ​ខាង​ក្រៅ​ក្រុង​ត្រង់​កន្លែង​ស្ងាត់​ ហើយ​មនុស្ស​ពី​គ្រប់​ទិស​ទី​បាន​មក​រក​ព្រះអង្គ។​


នៅ​ថ្ងៃ​សប្ប័ទ​មួយ​ កាល​ព្រះអង្គ​កំពុង​បង្រៀន​ក្នុង​សាលា​ប្រជុំ​


បន្ទាប់​មក​ ព្រះអង្គ​បាន​យាង​ទៅ​ក្រុង​ណាសារ៉ែត​ ជា​កន្លែង​ដែល​ព្រះអង្គ​បាន​ចម្រើន​វ័យ​ឡើង​ ព្រះអង្គ​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នៅ​ថ្ងៃ​សប្ប័ទ​តាម​ទម្លាប់​របស់​ព្រះអង្គ​ ព្រមទាំង​បាន​ក្រោក​អាន​បទ​គម្ពីរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម