ក៏ស្រែកឡើងយ៉ាងខ្លាំង ហើយនិយាយដូច្នេះថា: ‘ចូរកាប់រំលំដើមឈើនេះ ហើយកាត់មែករបស់វាចោល! ចូរអង្រួនជម្រុះស្លឹករបស់វា ហើយកម្ចាត់កម្ចាយផ្លែរបស់វា! ចូរឲ្យសត្វព្រៃរត់ចេញពីក្រោមវា ចូរឲ្យបក្សាបក្សីរត់ចេញពីមែកវា!
លូកា 3:9 - ព្រះគម្ពីរខ្មែរសាកល សូម្បីតែឥឡូវនេះ ពូថៅដាក់នៅនឹងគល់ដើមឈើរួចហើយ ដូច្នេះអស់ទាំងដើមឈើដែលមិនបង្កើតផលល្អ នឹងត្រូវបានកាប់ចោល ហើយបោះទៅក្នុងភ្លើង”។ Khmer Christian Bible ឯពូថៅនៅនឹងគល់ឈើរួចជាស្រេច ដូច្នេះរាល់ដើមឈើណាមិនបង្កើតផ្លែល្អនឹងត្រូវកាប់បោះទៅក្នុងភ្លើង។» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូម្បីតែឥឡូវនេះ ពូថៅបានដាក់នៅឫសដើមឈើជាស្រេចហើយ ដូច្នេះ អស់ទាំងដើមណាដែលមិនមានផ្លែល្អ នោះត្រូវកាប់រំលំ ហើយបោះទៅក្នុងភ្លើង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពូថៅនៅជិតគល់ឈើជាស្រេចហើយ ដើមឈើណាមិនផ្ដល់ផ្លែល្អទេ ត្រូវកាប់រំលំបោះទៅក្នុងភ្លើង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ ពូថៅបានដាក់នៅឫសដើមឈើហើយ ដូច្នេះអស់ទាំងដើមណាដែលមានផ្លែមិនល្អ នោះត្រូវកាប់បោះចោលទៅក្នុងភ្លើងចេញ អាល់គីតាប ពូថៅនៅជិតគល់ឈើជាស្រេចហើយ ដើមឈើណាមិនផ្ដល់ផ្លែល្អទេ ត្រូវកាប់រំលំបោះទៅក្នុងភ្លើង»។ |
ក៏ស្រែកឡើងយ៉ាងខ្លាំង ហើយនិយាយដូច្នេះថា: ‘ចូរកាប់រំលំដើមឈើនេះ ហើយកាត់មែករបស់វាចោល! ចូរអង្រួនជម្រុះស្លឹករបស់វា ហើយកម្ចាត់កម្ចាយផ្លែរបស់វា! ចូរឲ្យសត្វព្រៃរត់ចេញពីក្រោមវា ចូរឲ្យបក្សាបក្សីរត់ចេញពីមែកវា!
“ហើយដែលព្រះរាជាបានទតឃើញអ្នកសង្កេតការណ៍មួយរូប គឺជាអ្នកវិសុទ្ធមួយរូប ចុះមកពីស្ថានសួគ៌ និយាយថា: ‘ចូរកាប់រំលំដើមឈើនេះ ហើយបំផ្លាញវាទៅ! យ៉ាងណាមិញ ចូរទុកដង្គត់ និងឫសរបស់វានៅក្នុងដី ដោយចងវ័ណ្ឌដែក និងលង្ហិន នៅក្នុងស្មៅខ្ចីនៃទីវាល។ ចូរឲ្យវាទទឹកដោយសន្សើមពីមេឃ ហើយឲ្យវាមានចំណែកជាមួយសត្វព្រៃនៃទីវាល រហូតទាល់តែរយៈពេលប្រាំពីរគ្រាបានកន្លងផុតពីវា’ នោះ
ឥឡូវនេះ ពូថៅដាក់នៅនឹងគល់ដើមឈើរួចហើយ ដូច្នេះអស់ទាំងដើមឈើដែលមិនបង្កើតផលល្អ នឹងត្រូវបានកាប់ចោល ហើយបោះទៅក្នុងភ្លើង។
បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលជាពាក្យឧបមានេះថា៖“បុរសម្នាក់មានដើមល្វាមួយដើមដាំនៅក្នុងចម្ការទំពាំងបាយជូររបស់ខ្លួន។ គាត់មករកផ្លែពីដើមនោះ ប៉ុន្តែរកមិនបានអ្វីសោះ
ក៏និយាយនឹងអ្នកថែចម្ការថា: ‘មើល៍! បីឆ្នាំមកហើយ ខ្ញុំមករកផ្លែពីដើមល្វានេះ ប៉ុន្តែរកមិនបានអ្វីសោះ។ ចូរកាប់វាចោលទៅ! ទុកឲ្យវាបង្ខាតទាំងដីធ្វើអី?’។
ប្រសិនបើអ្នកណាមិនស្ថិតនៅក្នុងខ្ញុំទេ អ្នកនោះត្រូវបោះចោលទៅខាងក្រៅដូចជាមែក ហើយក្រៀមស្វិតទៅ។ គេប្រមូលមែកទាំងនោះបោះទៅក្នុងភ្លើង ហើយវាក៏ឆេះ។
អ្នកណាដែលបដិសេធក្រឹត្យវិន័យរបស់ម៉ូសេ នឹងស្លាប់ដោយឥតត្រាប្រណី ដោយយោងតាមពាក្យបន្ទាល់របស់សាក្សីពីរ ឬបីនាក់។