សូមធ្វើឲ្យជំហានរបស់ទូលបង្គំស្ថិតស្ថេរ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង; សូមកុំឲ្យអំពើទុច្ចរិតណាមួយមានអំណាចលើទូលបង្គំឡើយ។
លូកា 22:40 - ព្រះគម្ពីរខ្មែរសាកល នៅពេលយាងទៅដល់កន្លែងហើយ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ទៅក្នុងការល្បួងឡើយ”។ Khmer Christian Bible ពេលមកដល់កន្លែងហើយ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្ដីល្បួង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលដល់កន្លែងហើយ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអធិស្ឋានទៅ ដើម្បីកុំអ្នករាល់គ្នាចាញ់សេចក្តីល្បួង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលយាងទៅដល់ហើយ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរអធិស្ឋាន* កុំឲ្យចាញ់ការល្បួងឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់កន្លែងហើយ ទ្រង់មានបន្ទូលថា ចូរអធិស្ឋានទៅ ដើម្បីកុំឲ្យត្រូវសេចក្ដីល្បួងឡើយ អាល់គីតាប កាលទៅដល់ហើយ អ៊ីសាប្រាប់ទៅគេថា៖ «ចូរទូរអ កុំឲ្យចាញ់ការល្បួងឡើយ»។ |
សូមធ្វើឲ្យជំហានរបស់ទូលបង្គំស្ថិតស្ថេរ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង; សូមកុំឲ្យអំពើទុច្ចរិតណាមួយមានអំណាចលើទូលបង្គំឡើយ។
សូមឃាត់បាវបម្រើរបស់ព្រះអង្គពីបាបឥតកោតក្រែងដែរ សូមកុំឲ្យវាគ្រប់គ្រងលើទូលបង្គំឡើយ នោះទូលបង្គំនឹងបានគ្រប់លក្ខណ៍ ហើយបានរួចពីការបំពានដ៏ធំ។
សូមកុំនាំយើងខ្ញុំទៅក្នុងការល្បួងឡើយ ប៉ុន្តែសូមស្រោចស្រង់យើងខ្ញុំពីមេអាក្រក់ វិញ។ ដ្បិតព្រះរាជ្យ ព្រះចេស្ដា និងសិរីរុងរឿង ជារបស់ព្រះអង្គជារៀងរហូត! អាម៉ែន។
សូមលើកលែងទោសយើងខ្ញុំអំពីបាបរបស់យើងខ្ញុំ ដ្បិតយើងខ្ញុំក៏លើកលែងទោសអស់អ្នកដែលជំពាក់បំណុលបាបនឹងយើងខ្ញុំដែរ។ សូមកុំនាំយើងខ្ញុំទៅក្នុងការល្បួងឡើយ ’”។
ក៏មានបន្ទូលនឹងពួកគេថា៖“ហេតុអ្វីបានជាអ្នករាល់គ្នាដេកលក់ដូច្នេះ? ចូរក្រោកឡើងអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ទៅក្នុងការល្បួងឡើយ”។
ទីបញ្ចប់នៃរបស់សព្វសារពើមកជិតដល់ហើយ ដូច្នេះចូរដឹងស្មារតី ហើយមានគំនិតមធ្យ័តក្នុងការអធិស្ឋាន។
ដោយព្រោះអ្នកបានរក្សាពាក្យរបស់យើងអំពីការស៊ូទ្រាំ យើងក៏នឹងរក្សាអ្នកពីគ្រានៃការសាកល្បងដែលរៀបនឹងមកលើពិភពលោកទាំងមូលដែរ ជាគ្រាដែលនឹងមកដល់ដើម្បីសាកមនុស្សដែលរស់នៅលើផែនដី។