Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 22:40 - Khmer Christian Bible

40 ពេល​មក​ដល់​កន្លែង​ហើយ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​អធិស្ឋាន​ ដើម្បី​កុំ​ឲ្យ​ធ្លាក់​ក្នុង​សេចក្ដី​ល្បួង»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

40 នៅពេល​យាង​ទៅដល់​កន្លែង​ហើយ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ចូរ​អធិស្ឋាន ដើម្បី​កុំឲ្យ​ធ្លាក់ទៅក្នុង​ការល្បួង​ឡើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 ពេល​ដល់​កន្លែង​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អធិស្ឋាន​ទៅ ដើម្បី​កុំ​អ្នក​រាល់​គ្នា​ចាញ់​សេចក្តី​ល្បួង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 កាល​យាង​ទៅ​ដល់​ហើយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​អធិស្ឋាន* កុំ​ឲ្យ​ចាញ់​ការ​ល្បួង​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 លុះ​ដល់​កន្លែង​ហើយ ទ្រង់​មាន​បន្ទូល​ថា ចូរ​អធិស្ឋាន​ទៅ ដើម្បី​កុំ​ឲ្យ​ត្រូវ​សេចក្ដី​ល្បួង​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

40 កាល​ទៅ​ដល់​ហើយ អ៊ីសា​ប្រាប់​ទៅ​គេ​ថា៖ «ចូរ​ទូរអ កុំ​ឲ្យ​ចាញ់​ការ​ល្បួង​ឡើយ»។

សូមមើលជំពូក ចម្លង




លូកា 22:40
16 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​កុំ​បណ្ដោយ​យើង​ខ្ញុំ​ឲ្យ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ ប៉ុន្ដែ​សូម​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​វិញ​ [ដ្បិត​រាជ្យ​ ព្រះ​ចេស្ដា​ និង​សិរី​ល្អ​ជា​របស់​ព្រះអង្គ​នៅ​អស់​កល្ប​ជានិច្ច​ អាម៉ែន]»។​


សូម​លើកលែង​ទោស​បាប​របស់​យើង​ខ្ញុំ​ ដ្បិត​យើង​ខ្ញុំ​ក៏​បាន​លើកលែង​ទោស​ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ​ ហើយ​កុំ​បណ្ដោយ​ឲ្យ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ឡើយ»។​


ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ហេតុ​អ្វី​ក៏​អ្នក​រាល់គ្នា​ដេក​លក់​ដូច្នេះ?​ ចូរ​ក្រោក​អធិស្ឋាន​ ដើម្បី​កុំ​ឲ្យ​ធ្លាក់​ក្នុង​សេចក្ដី​ល្បួង»។​


ឥឡូវ​នេះ​ ទីបញ្ចប់​នៃ​អ្វីៗ​ទាំង​អស់​ជិត​មក​ដល់​ហើយ​ ដូច្នេះ​ ចូរ​មាន​គំនិត​ត្រឹម​ត្រូវ​ ហើយ​កុំ​ភ្លេច​ខ្លួន​នឹង​អធិស្ឋាន​ឡើយ។​


ដោយ​ព្រោះ​អ្នក​បាន​កាន់​តាម​ពាក្យ​របស់​យើង​ដែល​ឲ្យ​ស៊ូទ្រាំ​ នោះ​យើង​នឹង​រក្សា​អ្នក​ឲ្យ​រួចផុត​ពី​គ្រា​នៃ​សេចក្ដី​វេទនា​ ដែល​បម្រុង​នឹង​មក​លើ​ពិភព​លោក​ទាំង​មូល​ដើម្បី​ល្បងល​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម