ផ្ទៃមេឃ និងផែនដីនឹងសាបសូន្យទៅ ប៉ុន្តែព្រះអង្គនៅស្ថិតស្ថេរជានិច្ច; ទាំងផ្ទៃមេឃ ទាំងផែនដីនឹងពុកផុយដូចសម្លៀកបំពាក់។ ព្រះអង្គនឹងផ្លាស់វាចេញដូចអាវ នោះវានឹងត្រូវបានផ្លាស់ចេញ។
លូកា 21:33 - ព្រះគម្ពីរខ្មែរសាកល ផ្ទៃមេឃ និងផែនដីនឹងផុតទៅ ប៉ុន្តែពាក្យរបស់ខ្ញុំនឹងមិនផុតទៅសោះឡើយ។ Khmer Christian Bible ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ ប៉ុន្ដែពាក្យរបស់ខ្ញុំនឹងមិនរលាយបាត់សោះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផ្ទៃមេឃ និងផែនដី នឹងកន្លងបាត់ទៅ តែពាក្យរបស់ខ្ញុំនឹងមិនកន្លងបាត់ឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯផ្ទៃមេឃ នឹងផែនដី នោះនឹងកន្លងបាត់ទៅ តែឯពាក្យខ្ញុំ មិនដែលកន្លងបាត់ឡើយ អាល់គីតាប ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ»។ |
ផ្ទៃមេឃ និងផែនដីនឹងសាបសូន្យទៅ ប៉ុន្តែព្រះអង្គនៅស្ថិតស្ថេរជានិច្ច; ទាំងផ្ទៃមេឃ ទាំងផែនដីនឹងពុកផុយដូចសម្លៀកបំពាក់។ ព្រះអង្គនឹងផ្លាស់វាចេញដូចអាវ នោះវានឹងត្រូវបានផ្លាស់ចេញ។
តាំងពីយូរមកហើយ ទូលបង្គំបានដឹងពីសេចក្ដីបន្ទាល់របស់ព្រះអង្គថា ព្រះអង្គបានស្ថាបនាសេចក្ដីទាំងនោះឲ្យនៅអស់កល្បជានិច្ច!
ស្មៅក៏ក្រៀមស្វិត ហើយផ្កាក៏រុះរោយ រីឯព្រះបន្ទូលរបស់ព្រះនៃយើង នៅស្ថិតស្ថេរជារៀងរហូត”។
ចូរងើបភ្នែកឡើងទៅមេឃ រួចមើលចុះមកផែនដីខាងក្រោម; ដ្បិតផ្ទៃមេឃនឹងបាត់ទៅដូចផ្សែង ហើយផែនដីនឹងពុកផុយដូចសម្លៀកបំពាក់ រីឯពួកអ្នកដែលរស់នៅទីនោះនឹងស្លាប់ទៅដូចសុច ប៉ុន្តែសេចក្ដីសង្គ្រោះរបស់យើងមាននៅជារៀងរហូត ហើយសេចក្ដីសុចរិតយុត្តិធម៌របស់យើងក៏នឹងមិនរលាយបាត់ឡើយ។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបីជាផ្ទៃមេឃ និងផែនដីផុតទៅក៏ដោយ ក៏គ្មានក្បៀសមួយ ឬបន្តក់មួយត្រូវផុតពីក្រឹត្យវិន័យសោះឡើយ រហូតទាល់តែអ្វីៗទាំងអស់បានសម្រេច។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ជំនាន់នេះមិនផុតទៅឡើយ ទាល់តែការទាំងអស់នេះបានកើតឡើង។
រីឯព្រះបន្ទូលរបស់ព្រះអម្ចាស់នៅស្ថិតស្ថេរជារៀងរហូត”។ នេះហើយ ជាព្រះបន្ទូលដែលត្រូវបានផ្សព្វផ្សាយដល់អ្នករាល់គ្នា៕
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កសដ៏ធំមួយ ព្រមទាំងឃើញព្រះអង្គដែលគង់លើបល្ល័ង្កនោះ។ ផែនដី និងផ្ទៃមេឃក៏រត់គេចពីព្រះភក្ត្ររបស់ព្រះអង្គ ហើយលែងមានកន្លែងសម្រាប់ផែនដី និងផ្ទៃមេឃទៀតឡើយ។