លូកា 19:44 - ព្រះគម្ពីរខ្មែរសាកល ព្រមទាំងពង្រាបអ្នក និងកូនចៅរបស់អ្នកដែលនៅក្នុងអ្នក ឲ្យស្មើនឹងដី ដោយមិនទុកថ្មណាមួយឲ្យសល់នៅលើថ្មមួយទៀត នៅក្នុងអ្នកឡើយ ពីព្រោះអ្នកមិនបានទទួលស្គាល់ពេលវេលាដែលព្រះយាងមកដល់អ្នកទេ”។ Khmer Christian Bible ពួកគេនឹងកម្ទេចអ្នករាបដល់ដី ព្រមជាមួយនឹងកូនចៅរបស់អ្នកដែលនៅក្នុងអ្នកផង ពួកគេក៏មិនទុកឲ្យថ្មមួយដុំត្រួតលើគ្នានៅក្នុងអ្នកដែរ ព្រោះអ្នកពុំបានដឹងពីពេលវេលានៃការយាងមកប្រោសអ្នកសោះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងពង្រាបឯងឲ្យស្មើនឹងដី ព្រមទាំងកូនចៅដែលមានក្នុងឯងផង ឥតទុកថ្មណាមួយឲ្យនៅត្រួតលើថ្មណា នៅក្នុងឯងទៀតឡើយ ព្រោះឯងមិនបានស្គាល់ពេល ដែលព្រះយាងមកប្រោសឯងសោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនឹងកម្ទេចអ្នកចោល ព្រមទាំងសម្លាប់អ្នកក្រុងឲ្យវិនាសបង់ផង។ គេមិនទុកឲ្យដុំថ្មនៅត្រួតពីលើគ្នា ក្នុងក្រុងទៀតឡើយ ដ្បិតអ្នកពុំបានទទួលស្គាល់ពេលកំណត់ ដែលព្រះជាម្ចាស់បានយាងមកសង្គ្រោះអ្នកទេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងពង្រាបឯងឲ្យស្មើនឹងដី ព្រមទាំងកូនចៅដែលមានក្នុងឯងផង ឥតទុកថ្មណាមួយឲ្យនៅត្រួតលើថ្មណា នៅក្នុងឯងឡើយ ពីព្រោះឯងមិនបានស្គាល់ពេល ដែលព្រះយាងមកប្រោសឯងសោះ។ អាល់គីតាប គេនឹងកំទេចអ្នកចោល ព្រមទាំងសម្លាប់អ្នកក្រុងឲ្យវិនាសបង់ផង។ គេមិនទុកឲ្យដុំថ្ម នៅត្រួតពីលើគ្នា ក្នុងក្រុងទៀតឡើយ ដ្បិតអ្នកពុំបានទទួលស្គាល់ពេលកំណត់ដែលអុលឡោះបានមកសង្គ្រោះអ្នកទេ»។ |
ក្នុងថ្ងៃនៃការដាក់ទោស នៅពេលការហិនវិនាសមកពីឆ្ងាយ តើអ្នករាល់គ្នានឹងធ្វើដូចម្ដេច? តើអ្នករាល់គ្នានឹងរត់គេចទៅរកអ្នកណាឲ្យជួយ? តើអ្នករាល់គ្នានឹងផ្ញើភាពស្ដុកស្ដម្ភរបស់អ្នករាល់គ្នាទុកនៅឯណា?
យើងនឹងបោះទ័ពដូចជារង្វង់ទាស់នឹងអ្នក ហើយយើងនឹងឡោមព័ទ្ធអ្នកដោយប៉ម ព្រមទាំងដំឡើងគ្រឿងឡោមព័ទ្ធទាស់នឹងអ្នកផង។
“មាន ‘ប្រាំពីរគ្រា’ គុណនឹងចិតសិប ត្រូវបានកំណត់សម្រាប់ប្រជាជនរបស់អ្នក និងសម្រាប់ក្រុងដ៏វិសុទ្ធរបស់អ្នក ដើម្បីបញ្ចប់ការបំពាន និងបញ្ឈប់បាប ដើម្បីលុបលាងអំពើទុច្ចរិត ដើម្បីនាំសេចក្ដីសុចរិតដ៏អស់កល្បមក ដើម្បីបិទត្រានិមិត្ត និងពាក្យព្យាករ ព្រមទាំងដើម្បីចាក់ប្រេងអភិសេកលើទីវិសុទ្ធបំផុត។
ក្រោយពី ‘ប្រាំពីរគ្រា’ គុណនឹងហុកសិបពីរនោះ អ្នកដែលត្រូវបានចាក់ប្រេងអភិសេក នឹងត្រូវបានកាត់ចេញ ហើយគាត់គ្មានអ្វីឡើយ រួចប្រជាជនរបស់អ្នកដឹកនាំដែលនឹងមកដល់ នឹងបំផ្លាញទីក្រុង និងទីវិសុទ្ធនោះ។ ចុងបញ្ចប់នៃហេតុការណ៍នោះនឹងមកដោយមានទឹកជំនន់ ក៏មានសង្គ្រាមរហូតដល់ចុងក្រោយ គឺការហិនហោចត្រូវបានកំណត់ហើយ។
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“តើអ្នករាល់គ្នាមិនឃើញអ្វីៗទាំងអស់នេះទេឬ? ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅទីនេះគ្មានថ្មណាមួយដែលសល់នៅលើថ្មមួយទៀត ដោយមិនត្រូវរំលំចោលឡើយ”។
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“តើអ្នកឃើញអគារធំៗទាំងនេះឬទេ? នៅទីនេះគ្មានថ្មណាមួយដែលសល់នៅលើថ្មមួយទៀត ដោយមិនត្រូវរំលំចោលឡើយ”។
“ព្រះនៃអ៊ីស្រាអែល ជាព្រះអម្ចាស់ដែលសមនឹងទទួលការលើកតម្កើង ដ្បិតព្រះអង្គបានយាងមករកប្រជារាស្ត្ររបស់ព្រះអង្គ ព្រមទាំងប្រោសលោះពួកគេផង។
ទាំងមានបន្ទូលថា៖“នៅថ្ងៃនេះ ប្រសិនបើអ្នក គឺខ្លួនអ្នកហើយ បានស្គាល់សេចក្ដីដែលនាំមកនូវសន្តិភាព... ប៉ុន្តែឥឡូវនេះ សេចក្ដីទាំងនោះត្រូវបានលាក់បាំងពីភ្នែករបស់អ្នកហើយ។
“អ្វីៗទាំងនេះដែលអ្នករាល់គ្នាឃើញ នឹងមានថ្ងៃមកដល់ ដែលគ្មានថ្មណាមួយសល់នៅលើថ្មមួយទៀត ដោយមិនត្រូវរំលំចោលឡើយ”។
អ្នករាល់គ្នាត្រូវមានកិរិយាល្អនៅក្នុងចំណោមសាសន៍ដទៃ ធ្វើដូច្នេះទោះបីជាគេមួលបង្កាច់អ្នករាល់គ្នាដូចជាមនុស្សធ្វើអាក្រក់ក៏ដោយ ក៏គេនឹងលើកតម្កើងសិរីរុងរឿងដល់ព្រះ នៅថ្ងៃនៃការយាងមក ដោយសារបានឃើញអំពើល្អរបស់អ្នករាល់គ្នា។