ចូរឲ្យបណ្ដាមេឃអរសប្បាយ ចូរឲ្យផែនដីត្រេកអរ ចូរឲ្យសមុទ្រ និងរបស់សព្វសារពើដែលនៅទីនោះគ្រហឹមឡើង
លូកា 19:40 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលតបថា៖“ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀម នោះដុំថ្មនឹងស្រែកឡើង!”។ Khmer Christian Bible ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀមស្ងាត់ នោះថ្មនឹងស្រែកឡើង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងជំនួសវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀម ដុំថ្មមុខជាស្រែកជំនួសគេវិញមិនខាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទ្រង់មានបន្ទូលទៅគេថា ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងវិញ អាល់គីតាប អ៊ីសាឆ្លើយថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀម ដុំថ្មមុខជាស្រែកជំនួសគេវិញមិនខាន»។ |
ចូរឲ្យបណ្ដាមេឃអរសប្បាយ ចូរឲ្យផែនដីត្រេកអរ ចូរឲ្យសមុទ្រ និងរបស់សព្វសារពើដែលនៅទីនោះគ្រហឹមឡើង
អ្នករាល់គ្នានឹងចេញទៅដោយអំណរ ហើយត្រូវបាននាំទៅដោយសុខសាន្ត; ភ្នំនានា និងទីទួលទាំងឡាយនឹងហ៊ោកញ្ជ្រៀវជាសម្រែកហ៊ោសប្បាយនៅមុខអ្នក ហើយអស់ទាំងដើមឈើនៅទីវាលនឹងទះដៃផង។
កុំឲ្យគិតក្នុងចិត្តថា: ‘យើងមានអ័ប្រាហាំជាដូនតា’ នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអាចបង្កើតកូនចៅឲ្យអ័ប្រាហាំពីដុំថ្មទាំងនេះបាន។
នៅពេលព្រះយេស៊ូវយាងមកជិតយេរូសាឡិម ហើយទតឃើញទីក្រុង ព្រះអង្គក៏ព្រះកន្សែងអាណិតទីក្រុងនោះ
ហើយប្រសិនបើព្រះអង្គបានដាក់ទោសទីក្រុងនៃសូដុម និងកូម៉ូរ៉ាដោយសេចក្ដីវិនាសសាបសូន្យ គឺបានដុតឲ្យទៅជាផេះ ហើយធ្វើឲ្យពួកគេទៅជាគំរូដល់អ្នកជំនាន់ក្រោយដែលមិនគោរពព្រះ