លូកា 17:16 - ព្រះគម្ពីរខ្មែរសាកល ហើយក្រាបមុខនៅទៀបព្រះបាទារបស់ព្រះយេស៊ូវ ទាំងអរព្រះគុណដល់ព្រះអង្គ។ អ្នកនោះជាជនជាតិសាម៉ារី។ Khmer Christian Bible ហើយគាត់ផ្កាប់មុខចុះនៅទៀបបាទាព្រះអង្គ ទាំងអរព្រះគុណព្រះអង្គ ឯអ្នកនោះជាជនជាតិសាម៉ារី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយគាត់ក្រាបចុះមុខដល់ដី នៅទៀបព្រះបាទព្រះយេស៊ូវ ទាំងអរព្រះគុណព្រះអង្គ។ អ្នកនោះជាសាសន៍សាម៉ារី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ឱនក្បាលដល់ដី ហើយអរព្រះគុណព្រះអង្គ អ្នកនោះជាអ្នកស្រុកសាម៉ារី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ទំលាក់ខ្លួនផ្កាប់មុខ នៅទៀបព្រះបាទព្រះយេស៊ូវ ទាំងអរព្រះគុណដល់ទ្រង់ផង អ្នកនោះជាសាសន៍សាម៉ារី អាល់គីតាប គាត់ក្រាបដល់ជើងអ៊ីសា អោនក្បាលដល់ដី ហើយអរគុណអ៊ីសា អ្នកនោះជាអ្នកស្រុកសាម៉ារី។ |
ព្រះយេស៊ូវបានចាត់សាវ័កដប់ពីរនាក់នេះឲ្យទៅ ដោយបង្គាប់ពួកគេថា៖“កុំទៅតាមផ្លូវរបស់សាសន៍ដទៃ ហើយកុំចូលទៅក្នុងទីក្រុងរបស់ជនជាតិសាម៉ារីឡើយ
ពួកគេចូលទៅក្នុងផ្ទះ ឃើញព្រះកុមារនៅជាមួយម៉ារាម្ដាយរបស់ព្រះអង្គ ក៏ក្រាបថ្វាយបង្គំព្រះអង្គ រួចពួកគេបើកហិបរតនសម្បត្តិរបស់ពួកគេ ថ្វាយតង្វាយជាមាស កំញាន និងជ័រល្វីងទេស ដល់ព្រះអង្គ។
ស្ត្រីនោះដឹងអ្វីដែលបានកើតឡើងដល់ខ្លួននាង ក៏មកទាំងភ័យញ័រ ហើយក្រាបចុះនៅមុខព្រះអង្គ ទូលការពិតទាំងស្រុងដល់ព្រះអង្គ។
ព្រះយេស៊ូវមានបន្ទូលតបថា៖“មិនមែនដប់នាក់ទេឬ ដែលបានបរិសុទ្ធ? ចុះប្រាំបួននាក់ទៀតនៅឯណា?
នៅពេលឃើញដូច្នេះ ស៊ីម៉ូនពេត្រុសក៏ក្រាបទៀបព្រះបាទារបស់ព្រះយេស៊ូវ ទូលថា៖ “ព្រះអម្ចាស់អើយ សូមយាងចេញពីទូលបង្គំទៅ ដ្បិតទូលបង្គំជាមនុស្សបាប!”។
ស្ត្រីជនជាតិសាម៉ារីនោះទូលព្រះអង្គថា៖ “លោកជាជនជាតិយូដា ម្ដេចក៏សុំផឹកពីខ្ញុំដែលជាស្ត្រីជនជាតិសាម៉ារីដូច្នេះ?”។ ដ្បិតជនជាតិយូដាមិនសេពគប់ជាមួយជនជាតិសាម៉ារីទេ។
ដើម្បីឲ្យមនុស្សទាំងអស់គោរពកោតខ្លាចព្រះបុត្រា ដូចដែលគោរពកោតខ្លាចព្រះបិតាដែរ។ អ្នកដែលមិនគោរពកោតខ្លាចព្រះបុត្រា ក៏មិនគោរពកោតខ្លាចព្រះបិតាដែលចាត់ព្រះបុត្រាឲ្យមកដែរ។
ពួកយូដាតបនឹងព្រះអង្គថា៖ “ដែលយើងនិយាយថា អ្នកជាជនជាតិសាម៉ារី ហើយមានអារក្សចូល តើមិនត្រូវទេឬ?”។
យ៉ាងណាមិញ កាលណាព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើអ្នករាល់គ្នា អ្នករាល់គ្នានឹងទទួលព្រះចេស្ដា ហើយបានជាសាក្សីរបស់ខ្ញុំ ទាំងនៅយេរូសាឡិម យូឌានិងសាម៉ារីទាំងមូល ព្រមទាំងរហូតដល់ចុងបំផុតនៃផែនដី”។
ហើយការសម្ងាត់ក្នុងចិត្តគាត់ក៏ជាក់ច្បាស់ ដូច្នេះ គាត់នឹងថ្វាយបង្គំព្រះដោយក្រាបមុខដល់ដី រួចប្រកាសថា៖ “ព្រះ ពិតជាគង់នៅក្នុងចំណោមអ្នករាល់គ្នាមែន!”។
ខ្ញុំក៏ក្រាបចុះនៅទៀបជើងរបស់ទូតនោះ ដើម្បីថ្វាយបង្គំ ប៉ុន្តែទូតនោះនិយាយនឹងខ្ញុំថា៖ “កុំធ្វើដូច្នេះឡើយ! ខ្ញុំជាអ្នកបម្រើរួមការងារជាមួយអ្នក និងជាមួយបងប្អូនរបស់អ្នក ដែលរក្សាទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ។ ចូរថ្វាយបង្គំព្រះចុះ! ដ្បិតទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ គឺវិញ្ញាណនៃការព្យាករ”។
ពួកចាស់ទុំទាំងម្ភៃបួននាក់ក៏នឹងក្រាបចុះនៅចំពោះព្រះអង្គដែលគង់លើបល្ល័ង្ក ហើយថ្វាយបង្គំព្រះអង្គដែលមានព្រះជន្មរស់រហូតអស់កល្បជាអង្វែងតរៀងទៅ ព្រមទាំងបោះមកុដរបស់ខ្លួននៅមុខបល្ល័ង្ក ហើយពោលថា៖
នោះសត្វមានជីវិតទាំងបួន ក៏ពោលថា៖ “អាម៉ែន!” រួចពួកចាស់ទុំក៏ក្រាបចុះ ហើយថ្វាយបង្គំ៕