អ្នកដែលសង្កត់សង្កិនអ្នកក្រខ្សត់ គឺត្មះតិះដៀលព្រះសូនបង្កើតរបស់ខ្លួន រីឯអ្នកដែលមានចិត្តសប្បុរសចំពោះមនុស្សខ្វះខាត គឺលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ។
លូកា 14:13 - ព្រះគម្ពីរខ្មែរសាកល ផ្ទុយទៅវិញ កាលណាអ្នករៀបចំពិធីជប់លៀង ចូរអញ្ជើញមនុស្សក្រីក្រ មនុស្សពិការដៃជើង មនុស្សខ្វិន និងមនុស្សខ្វាក់ភ្នែក។ Khmer Christian Bible ប៉ុន្ដែពេលអ្នករៀបចំពិធីជប់លៀង ចូរអញ្ជើញអ្នកក្រ មនុស្សពិការ មនុស្សខ្វិន និងមនុស្សខ្វាក់វិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពេលអ្នករៀបជប់លៀង ចូរអញ្ជើញពួកអ្នកក្រ អ្នកពិការ អ្នកខ្ញើច និងអ្នកខ្វាក់វិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ ពេលណាអ្នកធ្វើពិធីជប់លៀងត្រូវអញ្ជើញអ្នកក្រីក្រ មនុស្សពិការ ខ្វិនខ្វាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើកាលណាអ្នករៀបលៀងភ្ញៀវ នោះចូរអញ្ជើញពួកអ្នកក្រ អ្នកពិការ អ្នកខ្ញើច នឹងអ្នកខ្វាក់វិញ អាល់គីតាប ផ្ទុយទៅវិញ ពេលណាអ្នកធ្វើពិធីជប់លៀងត្រូវអញ្ជើញអ្នកក្រីក្រ មនុស្សពិការ ខ្វិនខ្វាក់។ |
អ្នកដែលសង្កត់សង្កិនអ្នកក្រខ្សត់ គឺត្មះតិះដៀលព្រះសូនបង្កើតរបស់ខ្លួន រីឯអ្នកដែលមានចិត្តសប្បុរសចំពោះមនុស្សខ្វះខាត គឺលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ។
ប្រសិនបើអ្នកចំណាយខ្លួនអ្នកសម្រាប់មនុស្សអត់ឃ្លាន ហើយចម្អែតព្រលឹងរបស់មនុស្សរងទុក្ខ នោះពន្លឺរបស់អ្នកនឹងរះឡើងក្នុងទីងងឹត ហើយភាពងងឹតសូន្យរបស់អ្នកនឹងបានដូចជាថ្ងៃត្រង់;
តើមិនមែនជាការចែកអាហាររបស់អ្នកឲ្យមនុស្សអត់ឃ្លាន ហើយនាំមនុស្សទ័លក្រដែលសាត់អណ្ដែតមកផ្ទះអ្នកទេឬ? តើមិនមែនជាការដណ្ដប់ឲ្យគេ កាលណាអ្នកឃើញគេនៅខ្លួនទទេ ហើយឥតលាក់ខ្លួនពីសាច់សាលោហិតរបស់អ្នកទេឬ?
មានហ្វូងមនុស្សជាច្រើនចូលមកជិតព្រះអង្គ ទាំងនាំមនុស្សខ្វិន មនុស្សខ្វាក់ភ្នែក មនុស្សពិការដៃជើង មនុស្សគ និងមនុស្សផ្សេងទៀតជាច្រើនមកជាមួយពួកគេដែរ ហើយដាក់អ្នកទាំងនោះនៅទៀបព្រះបាទារបស់ព្រះយេស៊ូវ ព្រះអង្គក៏ប្រោសពួកគេឲ្យជា។
ពួករាជបម្រើទាំងនោះក៏ចេញទៅឯផ្លូវនានា ហើយប្រមូលអស់អ្នកដែលពួកគេឃើញ ទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ។ ពិធីមង្គលការនោះក៏មានភ្ញៀវពេញ។
យ៉ាងណាមិញ ចូរចែកទានពីអ្វីៗដែលនៅខាងក្នុងចុះ នោះមើល៍! អ្វីៗទាំងអស់នឹងបានស្អាតសម្រាប់អ្នករាល់គ្នា។
បន្ទាប់មក ព្រះយេស៊ូវក៏មានបន្ទូលនឹងអ្នកដែលអញ្ជើញព្រះអង្គដែរថា៖“កាលណាអ្នករៀបចំជប់លៀងអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាច កុំហៅមិត្តភក្ដិ បងប្អូន ឬសាច់ញាតិរបស់អ្នកឡើយ ហើយក៏កុំហៅអ្នកជិតខាងដែលជាអ្នកមានដែរ ក្រែងលោពួកគេនឹងអញ្ជើញអ្នកវិញ ហើយអ្នកនឹងទទួលបានការតបស្នង។
ធ្វើដូច្នេះ អ្នកនឹងមានពរ ពីព្រោះពួកគេគ្មានអ្វីសងអ្នកទេ។ អ្នកនឹងទទួលបានការតបស្នង នៅថ្ងៃនៃការរស់ឡើងវិញរបស់មនុស្សសុចរិត”។
“នៅពេលត្រឡប់មកវិញ បាវបម្រើនោះក៏ជម្រាបចៅហ្វាយរបស់ខ្លួនអំពីការទាំងនេះ។ ពេលនោះម្ចាស់ផ្ទះក៏ខឹង ហើយនិយាយនឹងបាវបម្រើនោះថា: ‘ចូរប្រញាប់ចេញទៅតាមផ្លូវ និងច្រកល្ហកក្នុងទីក្រុង ហើយនាំមនុស្សក្រីក្រ មនុស្សពិការដៃជើង មនុស្សខ្វាក់ភ្នែក និងមនុស្សខ្វិនមកទីនេះចុះ’។
ពេត្រុសក៏ក្រោកឡើងរួមដំណើរជាមួយពួកគេ។ ពេលគាត់មកដល់ ពួកគេបាននាំគាត់ឡើងទៅបន្ទប់ខាងលើ។ រីឯស្ត្រីមេម៉ាយទាំងអស់គ្នាឈរនៅក្បែរពេត្រុស ទាំងយំ ហើយពួកគេក៏បង្ហាញអាវ និងសម្លៀកបំពាក់ដែលឌ័រកាសបានធ្វើ កាលនាងនៅជាមួយពួកគេ។
ដូច្នេះ អ្នកមើលខុសត្រូវ ត្រូវតែជាមនុស្សឥតកន្លែងបន្ទោសបាន ជាប្ដីរបស់ប្រពន្ធតែម្នាក់ ជាមនុស្សមានគំនិតមធ្យ័ត ចេះគ្រប់គ្រងចិត្ត ចេះគួរសម ចេះរាក់ទាក់ ចេះបង្រៀន
ព្រមទាំងមានកេរ្តិ៍ឈ្មោះល្អខាងអំពើល្អ ដូចជា បានចិញ្ចឹមកូន បានទទួលអ្នកដទៃដោយរាក់ទាក់ បានលាងជើងឲ្យវិសុទ្ធជន បានជួយអ្នកដែលរងទុក្ខ បាននៅជាប់ក្នុងការល្អគ្រប់បែបយ៉ាង ជាដើម។
ជាការពិត ខ្ញុំមានអំណរ និងការកម្សាន្តចិត្តយ៉ាងខ្លាំង ដោយសារតែសេចក្ដីស្រឡាញ់របស់អ្នក ដ្បិតប្អូនអើយ ដួងចិត្តរបស់វិសុទ្ធជនត្រូវបានធ្វើឲ្យស្រស់ស្រាយឡើងវិញ តាមរយៈអ្នក។
កុំភ្លេចទទួលភ្ញៀវដោយរាក់ទាក់ ដ្បិតដោយសារតែការនេះ អ្នកខ្លះបានទទួលទូតសួគ៌ដោយមិនដឹងខ្លួន។