សូម្បីតែមិត្តដ៏ស្និទ្ធស្នាលដែលខ្ញុំបានទុកចិត្តលើនោះ ជាអ្នកដែលហូបនំប៉័ងរបស់ខ្ញុំ ក៏បានលើកកែងជើងទាស់នឹងខ្ញុំដែរ។
លូកា 12:52 - ព្រះគម្ពីរខ្មែរសាកល ចាប់ពីឥឡូវនេះទៅ ប្រាំនាក់ក្នុងគ្រួសារមួយនឹងបាក់បែកគ្នា គឺបីនាក់ទាស់នឹងពីរនាក់ ហើយពីរនាក់ទាស់នឹងបីនាក់។ Khmer Christian Bible ដ្បិតចាប់ពីពេលនេះតទៅ គ្រួសារមួយដែលមានគ្នាប្រាំនាក់នឹងបាក់បែកគ្នា គឺបីនាក់ទាស់នឹងពីរនាក់ ឬពីរនាក់ទាស់នឹងបីនាក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតពីនេះទៅមុខ នឹងមានប្រាំនាក់ក្នុងផ្ទះមួយបាក់បែកគ្នា គឺបីនាក់ទាស់នឹងពីរនាក់ ហើយពីរនាក់ទាស់នឹងបីនាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចាប់ពីពេលនេះតទៅ ឧបមាថា ក្នុងផ្ទះមួយមានគ្នាប្រាំនាក់ អ្នកទាំងប្រាំនឹងត្រូវបាក់បែកគ្នា គឺបីនាក់បែកចេញពីពីរនាក់ ពីរនាក់បែកចេញពីបីនាក់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតពីនេះទៅមុខ នឹងមាន៥នាក់ក្នុងផ្ទះ១បាក់បែកគ្នា គឺ៣នាក់ទាស់នឹង២នាក់ ហើយ២នាក់ទាស់នឹង៣នាក់ អាល់គីតាប ចាប់ពីពេលនេះតទៅឧបមាថា ក្នុងផ្ទះមួយមានគ្នាប្រាំនាក់ អ្នកទាំងប្រាំនឹងត្រូវបាក់បែកគ្នា គឺបីនាក់បែកចេញពីពីរនាក់ ពីរនាក់បែកចេញពីបីនាក់ |
សូម្បីតែមិត្តដ៏ស្និទ្ធស្នាលដែលខ្ញុំបានទុកចិត្តលើនោះ ជាអ្នកដែលហូបនំប៉័ងរបស់ខ្ញុំ ក៏បានលើកកែងជើងទាស់នឹងខ្ញុំដែរ។
តើអ្នករាល់គ្នាគិតថា ខ្ញុំបានមកដើម្បីផ្ដល់សេចក្ដីសុខសាន្តដល់ផែនដីឬ? ទេ! ខ្ញុំប្រាប់អ្នករាល់គ្នាថា គឺមកដើម្បីផ្ដល់ការបាក់បែកវិញ។
ពួកគេនឹងបាក់បែកគ្នា គឺឪពុកទាស់នឹងកូនប្រុស ហើយកូនប្រុសទាស់នឹងឪពុក; ម្ដាយទាស់នឹងកូនស្រី ហើយកូនស្រីទាស់នឹងម្ដាយ; ម្ដាយក្មេកទាស់នឹងកូនប្រសាស្រី ហើយកូនប្រសាស្រីក៏ទាស់នឹងម្ដាយក្មេកដែរ ”។
គេនឹងបណ្ដេញអ្នករាល់គ្នាចេញពីសាលាប្រជុំ។ មិនត្រឹមតែប៉ុណ្ណោះទេ គឺមានពេលវេលានឹងមក ដែលអស់អ្នកដែលសម្លាប់អ្នករាល់គ្នានឹងគិតថា ខ្លួនគេកំពុងថ្វាយការបម្រើដល់ព្រះ។
អ្នកខ្លះក្នុងពួកផារិស៊ីនិយាយថា៖ “ម្នាក់នោះមិនមែនមកពីព្រះទេ ពីព្រោះមិនរក្សាថ្ងៃសប្ប័ទ”។ ប៉ុន្តែអ្នកខ្លះទៀតថា៖ “តើម្នាក់ដែលជាមនុស្សបាបអាចធ្វើទីសម្គាល់បែបនេះយ៉ាងដូចម្ដេចបាន?”។ នោះក៏មានការបាក់បែកគ្នាក្នុងចំណោមពួកគេ។