Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 12:51 - ព្រះគម្ពីរខ្មែរសាកល

51 តើ​អ្នករាល់គ្នា​គិត​ថា ខ្ញុំ​បាន​មក​ដើម្បី​ផ្ដល់​សេចក្ដីសុខសាន្ត​ដល់​ផែនដី​ឬ? ទេ​! ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា គឺ​មក​ដើម្បី​ផ្ដល់​ការបាក់បែក​វិញ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

51 តើ​អ្នក​រាល់គ្នា​គិត​ថា​ ខ្ញុំ​មក​ដើម្បី​នាំ​យក​សេចក្ដី​សុខសាន្ដ​ដល់​ផែនដី​ឬ?​ ទេ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ គឺ​ជា​ការ​បាក់បែក​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

51 តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​ឲ្យ​មាន​សេចក្តី​សុខ‌សាន្ត​នៅ​ផែនដី​ឬ? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិន​មែន​ទេ គឺ​មក​ដើម្បី​ឲ្យ​បែក​បាក់​វិញ​ទេ​តើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

51 កុំ​នឹក​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​ផ្ដល់​សន្តិ‌ភាព​ឲ្យ​ផែនដី​នេះ​ឡើយ គឺ​ខ្ញុំ​បាន​នាំ​ការ​បាក់​បែក​មក​ទេ​តើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

51 តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​ឲ្យ​មាន​សេចក្ដី​សុខ‌សាន្ត​នៅ​ផែនដី​ឬ​អី ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិន​មែន​ទេ គឺ​មក​ដើម្បី​ឲ្យ​កើត​ប្រដិបក្ស​វិញ​ទេ​តើ

សូមមើលជំពូក ចម្លង

អាល់គីតាប

51 កុំ​នឹក​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​ផ្ដល់​សន្ដិ‌ភាព​ឲ្យ​ផែន‌ដី​នេះ​ឡើយ គឺ​ខ្ញុំ​បាន​នាំ​ការ​បាក់​បែក​មក​ទេ​តើ។

សូមមើលជំពូក ចម្លង




លូកា 12:51
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ខ្ញុំ​ក៏​កាច់​ឈើច្រត់​មួយទៀត​របស់ខ្ញុំ​ឈ្មោះ “សម្ពន្ធ” ដើម្បី​ផ្តាច់​ភាពជាបងប្អូន​រវាង​យូដា និង​អ៊ីស្រាអែល​។


“ខ្ញុំ​មក​ដើម្បី​បោះ​ភ្លើង​ទៅ​លើ​ផែនដី ហើយ​ខ្ញុំ​ចង់​ខ្លាំង​ណាស់ហ្ន៎ ឲ្យ​ភ្លើងនោះ​បាន​ឆេះ​រួចហើយ​!


ចាប់ពីឥឡូវនេះទៅ ប្រាំ​នាក់​ក្នុង​គ្រួសារ​មួយ​នឹង​បាក់បែកគ្នា គឺ​បី​នាក់​ទាស់នឹង​ពីរ​នាក់ ហើយ​ពីរ​នាក់​ទាស់នឹង​បី​នាក់​។


ពេល​គាត់​និយាយ​សេចក្ដីទាំងនេះ​ហើយ ពួក​ជនជាតិយូដា​ក៏​ចាកចេញទៅ ទាំង​ជជែក​គ្នា​យ៉ាងខ្លាំង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម