Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 12:52 - Khmer Christian Bible

52 ដ្បិត​ចាប់ពី​ពេល​នេះ​តទៅ​ គ្រួសារ​មួយ​ដែល​មាន​គ្នា​ប្រាំ​នាក់​នឹង​បាក់​បែក​គ្នា​ គឺ​បី​នាក់​ទាស់នឹង​ពីរ​នាក់​ ឬ​ពីរ​នាក់​ទាស់​នឹង​បី​នាក់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

52 ចាប់ពីឥឡូវនេះទៅ ប្រាំ​នាក់​ក្នុង​គ្រួសារ​មួយ​នឹង​បាក់បែកគ្នា គឺ​បី​នាក់​ទាស់នឹង​ពីរ​នាក់ ហើយ​ពីរ​នាក់​ទាស់នឹង​បី​នាក់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

52 ដ្បិត​ពី​នេះ​ទៅ​មុខ នឹង​មាន​ប្រាំ​នាក់​ក្នុង​ផ្ទះ​មួយ​បាក់​បែក​គ្នា គឺ​បី​នាក់​ទាស់​នឹង​ពីរ​នាក់ ហើយ​ពីរ​នាក់​ទាស់​នឹង​បី​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

52 ចាប់​ពី​ពេល​នេះ​ត​ទៅ ឧបមា​ថា ក្នុង​ផ្ទះ​មួយ​មាន​គ្នា​ប្រាំ​នាក់ អ្នក​ទាំង​ប្រាំ​នឹង​ត្រូវ​បាក់​បែក​គ្នា គឺ​បី​នាក់​បែក​ចេញ​ពី​ពីរ​នាក់ ពីរ​នាក់​បែក​ចេញ​ពី​បី​នាក់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

52 ដ្បិត​ពី​នេះ​ទៅ​មុខ នឹង​មាន​៥​នាក់​ក្នុង​ផ្ទះ​១​បាក់​បែក​គ្នា គឺ​៣​នាក់​ទាស់​នឹង​២​នាក់ ហើយ​២​នាក់​ទាស់​នឹង​៣​នាក់

សូមមើលជំពូក ចម្លង

អាល់គីតាប

52 ចាប់​ពី​ពេល​នេះ​ត​ទៅ​ឧបមា​ថា ក្នុង​ផ្ទះ​មួយ​មាន​គ្នា​ប្រាំ​នាក់ អ្នក​ទាំង​ប្រាំ​នឹង​ត្រូវ​បាក់​បែក​គ្នា គឺ​បី​នាក់​បែក​ចេញ​ពី​ពីរ​នាក់ ពីរ​នាក់​បែក​ចេញ​ពី​បី​នាក់

សូមមើលជំពូក ចម្លង




លូកា 12:52
12 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អ្នក​រាល់គ្នា​គិត​ថា​ ខ្ញុំ​មក​ដើម្បី​នាំ​យក​សេចក្ដី​សុខសាន្ដ​ដល់​ផែនដី​ឬ?​ ទេ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ គឺ​ជា​ការ​បាក់បែក​វិញ​


ឪពុក​នឹង​ត្រូវ​បែកបាក់​ទាស់​ជា​មួយ​កូន​ប្រុស​ កូន​ប្រុស​ទាស់​ជាមួយ​ឪពុក​ ហើយ​ម្ដាយ​ទាស់​ជាមួយ​កូន​ស្រី​ កូន​ស្រី​ទាស់​ជាមួយ​ម្ដាយ​ ឯ​ម្ដាយ​ក្មេក​ទាស់​ជាមួយ​កូន​ប្រសារ​ស្រី​ កូន​ប្រសារ​ស្រី​ទាស់​ជាមួយ​ម្ដាយ​ក្មេក»​


ប៉ុន្ដែ​នឹង​មាន​ពេល​មួយ​មក​ដល់​ដែល​ពួកគេ​នឹង​បណ្ដេញ​អ្នក​រាល់គ្នា​ចេញ​ពី​សាលា​ប្រជុំ​រួច​ពួកអ្នក​ដែល​សម្លាប់​អ្នក​រាល់គ្នា​នឹក​ស្មាន​ថា​ គេ​ថ្វាយ​ការ​បម្រើ​ដល់​ព្រះជាម្ចាស់​


ពេល​នោះ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ខ្លះ​និយាយ​ថា៖​ «អ្នក​នោះ​មិន​មែន​មកពី​ព្រះជាម្ចាស់​ទេ​ ពី​ព្រោះ​គាត់​មិន​គោរព​ថ្ងៃ​សប្ប័ទ»​ ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ទៀត​ថា៖​ «តើ​មនុស្ស​បាប​អាច​ធ្វើ​ទី​សំគាល់​អស្ចារ្យ​បែប​នេះ​បាន​យ៉ាង​ដូចម្ដេច?»​ នោះ​ក៏​មាន​ការ​បែក​បាក់​គ្នា​ក្នុង​ចំណោម​ពួកគេ។​


អ្នក​ខ្លះ​ក៏​ជឿ​សេចក្ដី​ដែល​លោក​ប៉ូល​បាន​និយាយ​ ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​មិន​ជឿ​ទេ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម