លូកា 12:24 - ព្រះគម្ពីរខ្មែរសាកល ចូរពិចារណាអំពីក្អែក វាមិនសាបព្រោះ មិនច្រូតកាត់ ហើយក៏គ្មានឃ្លាំង ឬជង្រុកដែរ ប៉ុន្តែព្រះទ្រង់ចិញ្ចឹមពួកវា។ ចុះអ្នករាល់គ្នាវិញ តើមានតម្លៃលើសជាងបក្សាបក្សីអម្បាលម៉ានទៅទៀត! Khmer Christian Bible ចូរពិចារណាពីសត្វក្អែក ពួកវាមិនបានសាបព្រោះ ឬច្រូតកាត់ ហើយក៏គ្មានឃ្លាំង ឬជង្រុកដែរ ប៉ុន្ដែព្រះជាម្ចាស់ចិញ្ចឹមពួកវា ឯអ្នករាល់គ្នាវិញ មានតម្លៃខ្លាំងណាស់លើសពួកវាទៅទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរពិចារណាពីក្អែក ដ្បិតវាមិនដែលសាបព្រោះ ឬច្រូតកាត់ឡើយ ក៏គ្មានឃ្លាំង គ្មានជង្រុកអ្វីផង តែព្រះចិញ្ចឹមវា ចំណង់បើអ្នករាល់គ្នា តើមានតម្លៃលើសជាងសត្វស្លាបអម្បាលម៉ានទៅទៀត? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរមើលក្អែក វាមិនដែលសាបព្រោះ មិនដែលច្រូតកាត់ គ្មានឃ្លាំង គ្មានជង្រុកសោះ ប៉ុន្តែ ព្រះជាម្ចាស់ចិញ្ចឹមវា រីឯអ្នករាល់គ្នាវិញ មានតម្លៃលើសបក្សាបក្សីច្រើនណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរពិចារណាពីក្អែក ដ្បិតវាមិនដែលសាបព្រោះ ឬច្រូតកាត់ឡើយ ក៏គ្មានឃ្លាំងគ្មានជង្រុកអ្វីផង តែព្រះទ្រង់ចិញ្ចឹមវា ចំណង់បើអ្នករាល់គ្នា តើមានដំឡៃលើសជាងសត្វស្លាបអម្បាលម៉ានទៅទៀត អាល់គីតាប ចូរមើលក្អែកវាមិនដែលសាបព្រោះ មិនដែលច្រូតកាត់ គ្មានឃ្លាំងគ្មានជង្រុកសោះ ប៉ុន្តែ អុលឡោះចិញ្ចឹមវា រីឯអ្នករាល់គ្នាវិញ មានតម្លៃលើសបក្សាបក្សីច្រើនណាស់។ |
លោកកាន់ចង្ហាយក្នុងដៃ ហើយលោកនឹងសម្អាតលានបោកស្រូវរបស់លោក រួចប្រមូលស្រូវរបស់លោកដាក់ក្នុងជង្រុក រីឯអង្កាមវិញ លោកនឹងដុតក្នុងភ្លើងដែលពន្លត់មិនបាន”។
ចូរសម្លឹងមើលទៅបក្សាបក្សីនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ហើយក៏មិនប្រមូលដាក់ក្នុងជង្រុកដែរ ប៉ុន្តែព្រះបិតាសួគ៌របស់អ្នករាល់គ្នា ទ្រង់ចិញ្ចឹមពួកវា។ តើអ្នករាល់គ្នាមិនមានតម្លៃលើសជាងពួកវាទេឬ?
ស្ដេចក៏ពិបាកព្រះទ័យក្រៃលែង ប៉ុន្តែដោយសារតែពាក្យសម្បថ និងដោយសារតែភ្ញៀវរួមតុអាហារ ទ្រង់មិនចង់បដិសេធនាងទេ។
រួចគាត់ថា: ‘អញនឹងធ្វើបែបនេះ គឺអញនឹងរុះជង្រុករបស់អញចេញ ហើយសាងសង់ជង្រុកធំជាង រួចដាក់អស់ទាំងស្រូវនិងភោគទ្រព្យរបស់អញនៅទីនោះ។
រីឯអ្នករាល់គ្នាវិញ សូម្បីតែសក់ទាំងអស់លើក្បាលរបស់អ្នករាល់គ្នា ក៏ត្រូវបានរាប់ដែរ។ កុំខ្លាចឡើយ! អ្នករាល់គ្នាមានតម្លៃលើសជាងចាបជាច្រើនទៅទៀត។