លុះដល់ពេលល្ងាច ពួកសិស្សចូលមកជិតព្រះយេស៊ូវ ទូលថា៖ “កន្លែងនេះស្ងាត់ដាច់ពីគេ ម៉ោងក៏ជ្រុលហើយ។ សូមឲ្យហ្វូងមនុស្សទៅវិញទៅ ដើម្បីឲ្យពួកគេទៅតាមភូមិនានា ទិញអាហារសម្រាប់ខ្លួនឯង”។
លូកា 10:40 - ព្រះគម្ពីរខ្មែរសាកល រីឯម៉ាថាកំពុងរវល់នឹងការបម្រើជាច្រើន ដូច្នេះនាងក៏ចូលមកទូលថា៖ “ព្រះអម្ចាស់អើយ តើព្រះអង្គមិនខ្វល់ទេឬ ដែលប្អូនស្រីរបស់ខ្ញុំម្ចាស់ទុកឲ្យខ្ញុំម្ចាស់បម្រើតែម្នាក់ឯង? សូមប្រាប់នាងឲ្យជួយខ្ញុំម្ចាស់ផង”។ Khmer Christian Bible ឯនាងម៉ាថាវិញកំពុងវក់វីនឹងការបម្រើជាច្រើន នាងក៏ចូលមកទូលថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គមិនអើពើទេឬ ដែលប្អូនស្រីខ្ញុំទុកឲ្យខ្ញុំបម្រើតែម្នាក់ឯង? សូមប្រាប់នាងឲ្យជួយខ្ញុំផង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯម៉ាថាវិញ នាងមានការរវល់ជាច្រើន ក៏ចូលមកទូលថា៖ «ព្រះអម្ចាស់អើយ តើទ្រង់មិនគិតឃើញថា ប្អូនខ្ញុំម្ចាស់ វាទុកខ្ញុំម្ចាស់ឲ្យខ្វល់ខ្វាយបម្រើតែម្នាក់ឯងទេឬ? សូមទ្រង់ប្រាប់ឲ្យវាមកជួយខ្ញុំម្ចាស់ផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯនាងម៉ាថាវិញ នាងមានកិច្ចការរវល់ជាច្រើន ដើម្បីបម្រើព្រះអង្គ។ នាងចូលមកទូលថា៖ «បពិត្រព្រះអម្ចាស់! ប្អូនខ្ញុំម្ចាស់ទុកឲ្យខ្ញុំម្ចាស់បម្រើព្រះអង្គតែម្នាក់ឯង តើព្រះអង្គមិនអើពើទេឬ? សូមព្រះអង្គប្រាប់ឲ្យនាងមកជួយខ្ញុំម្ចាស់ផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯម៉ាថា នាងមានការរវល់ជាច្រើន ក៏ចូលមកទូលថា ព្រះអម្ចាស់អើយ តើទ្រង់មិនគិតឃើញថា ប្អូនខ្ញុំម្ចាស់ វាទុកខ្ញុំម្ចាស់ ឲ្យខ្វល់ខ្វាយបំរើតែម្នាក់ឯងទេឬអី សូមទ្រង់ប្រាប់ឲ្យវាមកជួយខ្ញុំម្ចាស់ផង អាល់គីតាប រីឯនាងម៉ាថាវិញ នាងមានកិច្ចការរវល់ជាច្រើន ដើម្បីបម្រើអ៊ីសា។ នាងចូលមកសុំថា៖ «អ៊ីសាជាអម្ចាស់អើយ! ប្អូនខ្ញុំទុកឲ្យខ្ញុំបម្រើលោកតែម្នាក់ឯង តើលោកមិនអើពើទេឬ? សូមលោកប្រាប់ឲ្យនាងមកជួយខ្ញុំផង»។ |
លុះដល់ពេលល្ងាច ពួកសិស្សចូលមកជិតព្រះយេស៊ូវ ទូលថា៖ “កន្លែងនេះស្ងាត់ដាច់ពីគេ ម៉ោងក៏ជ្រុលហើយ។ សូមឲ្យហ្វូងមនុស្សទៅវិញទៅ ដើម្បីឲ្យពួកគេទៅតាមភូមិនានា ទិញអាហារសម្រាប់ខ្លួនឯង”។
ពេត្រុសក៏នាំព្រះអង្គមកក្បែរ ហើយចាប់ផ្ដើមបន្ទោសព្រះអង្គថា៖ “គ្មានផ្លូវទេ ព្រះអម្ចាស់អើយ! ការនេះនឹងមិនកើតឡើងដល់ព្រះអង្គសោះឡើយ”។
នៅពេលសាច់ញាតិរបស់ព្រះអង្គបានឮ ពួកគេក៏ចេញមកចាប់ព្រះអង្គ ពីព្រោះគេថា៖ “គាត់វិកលចរិតហើយ”។
នៅពេលធ្វើដំណើរទៅ ព្រះយេស៊ូវយាងចូលទៅក្នុងភូមិមួយ។ មានស្ត្រីម្នាក់ឈ្មោះម៉ាថាបានទទួលព្រះអង្គ។
ប៉ុន្តែព្រះអម្ចាស់មានបន្ទូលតបនឹងនាងថា៖“ម៉ាថា ម៉ាថាអើយ នាងកំពុងបារម្ភ ហើយខ្វល់ខ្វាយអំពីកិច្ចការជាច្រើន
ដូច្នេះ កុំស្វែងរកអ្វីដែលអ្នករាល់គ្នាត្រូវហូប និងត្រូវផឹកឡើយ ហើយក៏កុំព្រួយបារម្ភដែរ។
មានបុរសម្នាក់មានជំងឺ គាត់ឈ្មោះឡាសារ នៅបេថានីជាភូមិរបស់ម៉ារា និងម៉ាថាបងស្រីរបស់នាង។
នៅទីនោះ គេបានរៀបចំជប់លៀងពេលល្ងាចថ្វាយព្រះអង្គ។ ម៉ាថាកំពុងបម្រើភ្ញៀវ រីឯឡាសារជាម្នាក់ក្នុងពួកអ្នកដែលកំពុងរួមតុអាហារជាមួយព្រះអង្គ។
កុំធ្វើការសម្រាប់អាហារដែលតែងតែខូចរលួយឡើយ ផ្ទុយទៅវិញ ចូរធ្វើការសម្រាប់អាហារដែលនៅគង់វង្សរហូតដល់ជីវិតអស់កល្បជានិច្ច ដែលកូនមនុស្សនឹងឲ្យដល់អ្នករាល់គ្នា។ ដ្បិតព្រះបិតាដ៏ជាព្រះ បានបោះត្រាលើកូនមនុស្សនេះហើយ”។